Meta tags:
description= ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ ...;
Headings (most frequently used words):
ចែក, រំលែក, នៅ, ពុទ្ធសាសនិក, ខ្មែរ, ឲ្យ, ក្រុម, អ្នក, កាន់, របស់, នាំ, ពាក្យ, រឿង, លទ្ធផល, បាល់ទាត់, ថ្ងៃ, វិច្ឆិកា, ប្រកាស, សម្រាប់, ន័យ, អនិច្ចធម៌, គ្មាន, ផ្កា, អូន, សាសនា, មូស្លិម, បង់ក្លាដេស, ដុត, បំផ្លាញ់, វត្ត, និង, ផ្ទះ, ហេតុ, ដែល, សុបិន, ប្រើ, សញ្ញា, អឌ្ឍចន្ទ, នឹង, កំព្រា, ទម្លាប់, ខុស, ឆ្គង, ក្នុង, ការបញ្ជូន, កុសល, ចំពោះ, ជីដូនជីតា, និយាយ, អំពី, ចង្កៀង, និទាន, ខ្មោច, គួរ, ឈប់, អុជ, ធូប, ចាប់ផ្ដើម, យក, សីល, យើង, អាន, សេចក្ដី, ពុំ, ត្រឹមត្រូវ, ស៊ីហ្គេម, ត្រឹម, ស៊ីហ្គេមស៍, ២០១១, មក, ដល់, ទី, ការ, ទិស, ពុម្ពអក្សរ, យូនីកូដ, firefox, add, ons, openoffice, org, extensions, សរុប, ចំនួន, ទស្សនា, ជំនាវប្រចាំ, អ៊ីមែវល៍, មតិថ្មីៗ, ថ្មី, ចំណាត់,
Text of the page (most frequently used words):
បាន (67), ដែល (63), មិន (57), នេះ (47), នោះ (46), ឲ្យ (45), រឿង (44), ក្នុង (40), របស់ (38), មាន (35), និង (34), អ្នក (34), ខ្ញុំ (27), យើង (27), ដោយ (26), email (24), ធ្វើ (24), អំពី (23), ដល់ (21), ហើយ (20), ខ្មែរ (19), ខ្មោច (19), ថ្ងៃ (19), ឃើញ (17), ចិត្ត (16), និទាន (16), ស្ដាប់ (16), នឹង (15), ទឹម (15), បឿន (15), #ពុទ្ធសាសនិក (15), ចូលចិត្ត (15), ចែក (15), ខ្លួន (15), តាម (15), អាន (14), កាន់ (14), ពេល (14), ពិត (14), សាសនា (13), និយាយ (13), 2011 (13), ត្រូវ (13), ព្រោះ (13), ឡើង (13), យល់សប្ដិ (13), ខុស (12), មែន (12), ការ (12), កំពុងផ្ទុក (12), link (12), friend (12), opens (12), new (12), window (12), tweet (12), រំលែក (12), ខែវិច្ឆិកា (12), អាច (12), នាង (12), បុណ្យ (11), ទម្លាប់ (11), ត្រឹមត្រូវ (11), សីល (11), ធូប (11), ចំពោះ (11), នាំ (11), ទាំង (11), ព្រះ (11), ខ្លះ (11), យ៉ាង (11), ពាក្យ (10), សេចក្ដី (10), ហេតុ (10), មតិ (10), លទ្ធផល (10), ដែរ (10), គ្នា (10), មួយ (10), ដូច្នេះ (10), បេក្ខជន (10), ព្រះសង្ឃ (10), គួរ (9), កុសល (9), ប៉ុន្តែ (9), យល់ (9), លោក (8), ផ្ទះ (8), វិច្ឆិកា (8), កម្ពុជា (8), ច្រើន (8), សាច់ (8), ដើម្បី (8), កើត (8), ម្នាក់ (8), ធម៌ (8), ឈ្មោះ (7), ទៀត (7), អឌ្ឍចន្ទ (7), វត្ត (7), ចំណែក (7), ពិន្ទុ (7), ពីរ (7), ឡើយ (7), ខាង (7), ទើប (7), មនុស្ស (7), សុខ (7), ជួយ (7), ព្រះពុទ្ធ (7), ព្រះពុទ្ធសាសនា (7), គណៈកម្មាធិការ (7), ប្រគេន (7), ធ្លាប់ (7), ចុះ (6), សម្រាប់ (6), ពុទ្ធសាសនា (6), ក្រុម (6), ពុំ (6), អុជ (6), ប្រើ (6), គ្មាន (6), ន័យ (6), ថ្ងៃចន្ទ (6), ដូច (6), ក្ដី (6), ដូចជា (6), ដើម (6), អស់ (6), ល្អ (6), អំពើ (6), សុំ (6), ផ្សែង (6), កម្ម (6), គ្រាន់តែ (6), ចង្ហាន់ (6), អាហារ (6), ផ្សេង (5), ជីវិត (5), ដឹង (5), ចម្រៀង (5), ផ្សេងៗ (5), ចាប់ផ្ដើម (5), បង់ក្លាដេស (5), វិញ (5), បាល់ទាត់ (5), កាល (5), ឈ្នះ (5), ជាមួយ (5), សិង្ហបុរី (5), គិត (5), សំឡេង (5), ណាត (5), ទៀង (5), កូន (5), ទេព្ដា (5), ហ្នឹង (5), សូធ្យ (5), ច្រូច (5), 2012 (5), wordpress (4), com (4), ពុម្ពអក្សរ (4), ចង្កៀង (4), ដុត (4), ប្រកាស (4), ចំនួន (4), ទីម័រឡេស្តេ (4), ការប្រកួត (4), វៀតណាម (4), ភូមា (4), ព្រុយណេ (4), ពូល (4), ត្រឹម (4), ជួប (4), ថ្ងៃពុធ (4), ក្រោយ (4), ជួន (4), ខ្លួនឯង (4), អាក្រក់ (4), ចង់ (4), ដទៃ (4), ព្រហស្បតិ៍ (4), ប្រតិបត្តិ (4), បដិបត្តិ (4), ការបដិបត្តិ (4), ភ្លើង (4), សំបូងសង្រូង (4), សាច់រឿង (4), និពន្ធ (4), ប្រៀបធៀប (4), សោះ (4), ប្រាប់ (4), ប្រុស (4), លើក (4), ការយល់សប្ដិ (4), អ្វី (4), អាចារ្យ (4), ព្រះធម៌ (4), uncategorized (3), អក្សរសាស្ត្រ (3), សៀវភៅ (3), ជំនឿ (3), រូប (3), កីឡា (3), កម្សាន្ត (3), ឈប់ (3), ឆ្គង (3), សញ្ញា (3), មូស្លិម (3), ផ្កា (3), ជាង (3), បន្ត (3), ស៊ីហ្គេមស៍ (3), ២០១១ (3), ស្មើ (3), ហ្វីលីព្ពីន (3), ឥណ្ឌូនេស៊ី (3), ម៉ាឡេស៊ី (3), មុខ (3), កីឡាករ (3), នាទី (3), ប្រកួត (3), ទាន់ (3), យូរ (3), លែង (3), ថ្ងៃអង្គារ (3), ប្រក្រតី (3), ម្ដង (3), ប្រពន្ធ (3), តែង (3), ប្រកាន់ (3), តទៅ (3), ក្មេង (3), រួច (3), ប្រកប (3), លុះ (3), សម្រេច (3), ព្យាយាម (3), លំបាក (3), ប៉ះពាល់ (3), នូវ (3), ជាតិ (3), បូជា (3), បញ្ជូន (3), គ្រឿង (3), ឋាន (3), រហូត (3), ក្រៅ (3), ភីន (3), ស្លាប់ (3), ស្រី (3), ចប់ (3), គ្រប់ (3), ទាំងអស់ (3), ដំណាល (3), បែប (3), សូម (3), ហេតុផល (3), ទុកដាក់ (3), ដូនតា (3), ទាំងឡាយ (3), ទឹក (3), ច្បាស់ (3), ទេវតា (3), បណ្ដាល (3), ថ្ងៃអាទិត្យ (3), ព័ត៌មាន (3), ហិង្សា (3), 2017 (3), អនិច្ចា (3), site (2), this (2), វេបសាយ (2), required (2), អ៊ីមេល (2), បានជាវប្រចាំ (2), ជាវប្រចាំ (2), join (2), other (2), subscribers (2), ប្លក (2), ប្លក់ (2), សារព័ត៌មាន (2), ទាក់ទង (2), អប់រំ (2), សុខភាព (2), ផ្លូវ (2), ទូទៅ (2), ចំណេះ (2), ប្រវត្តិ (2), ទំនៀម (2), កុំព្យូទ័រ (2), យូនីកូដ (2), ប្រាជ្ញា (2), កំណាព្យ (2), ការបញ្ជូន (2), ជីដូនជីតា (2), កំព្រា (2), សុបិន (2), បំផ្លាញ់ (2), អូន (2), អនិច្ចធម៌ (2), អាសយដ្ឋាន (2), ចាស់ៗ (2), ខ្ពស់ (2), ឡាវ (2), ម៉ោង (2), ខណៈ (2), ស៊ីហ្គេម (2), សង្ខេប (2), pts (2), pld (2), រវាង (2), តង់ (2), ក្រោម (2), វិច្ឆកា (2), មានន័យ (2), ប្រហែល (2), សម័យ (2), ការប្រកប (2), ចេញ (2), បញ្ជាក់ (2), បង្គាប់ (2), សិច (2), ដំណើរ (2), ខ្លី (2), យប់ (2), ចរិត (2), សម្លាប់ (2), សត្វ (2), ប្រព្រឹត្ត (2), ប្រចាំ (2), ស្រឡាញ់ (2), បរិសុទ្ធ (2), កុំ (2), ចាំ (2), ចាស់ (2), ធម្មតា (2), ឃរាវាស (2), ទង្វើ (2), វៀរចាក (2), ប្រការ (2), បន្តិច (2), តាំង (2), ការលំបាក (2), ចាប់ (2), សមាទាន (2), ពុទ្ធោវាទ (2), ច្បាស់លាស់ (2), ប្រយោជន៍ (2), ចំណាយ (2), ទិញ (2), ពេញ (2), ឯណា (2), ពួក (2), កន្លែង (2), ជាដើម (2), ថ្ងៃសុក្រ (2), បង្ហាញ (2), ប៉ុណ្ណេះ (2), ក្រហម (2), កាត់ (2), ជំនាន់ (2), ភ័យ (2), ជើង (2), ទទួល (2), នាក់ (2), ក្រែង (2), នារី (2), ខ្លាំង (2), ខ្លាច (2), មុន (2), ទេសចរណ៍ (2), ចូលរួម (2), ផ្ដល់ (2), ពិចារណា (2), ប្រាកដ (2), វេរ (2), កំពុង (2), រំខាន (2), ត្រងត្រាប់ (2), ព្រះអង្គ (2), អត់ (2), បង្សុកូល (2), ពុទ្ធបរិស័ទ (2), ធម្មា (2), ភាគ (2), ខែធ្នូ (2), alt (2), ពាក្យកំព្រា (2), បច្ចុប្បន្ន (2), ឧសភា (2), បុថុជ្ជន (2), បុគ្គល (2), សប្ដិ (2), ស្រែ (2), cnn (2), ការដុត (2), គម្ពីរ (2), កូអាន (2), ប្រឆាំង (2), ចោទ (2), ទីក្រុង (2), រ៉ាមូ (2), តំបន់ (2), បំផ្លាញ (2), ការបង្ហោះ (2), រូបភាព (2), facebook (2), គាត់ (2), ខែតុលា (2), បញ្ចេញមតិ (2), កុម្ភៈ (2), ពិសោធន៍ (2), ថ្នាក់ (2), ភាព (2), សភាព (2), រលត់ (2), មីនា (2), ចំណេះដឹង (2), get, started, design, like, with, write, comment, loading, comments, collapse, bar, manage, subscriptions, view, reader, រាយការណ៍, មាតិកា, ភ្ជាប់, ឯកជនភាព, already, have, account, log, now, sign, 281, ម៉ូដ, dara, ឯកសារ, ទាញយក, ហោរាសាស្ត្រ, ស្នេហា, សុភមង្គល, អក្ខរាវិរុទ្ធ, ស្រុក, វេយ្យាករណ៍, របាំ, ពិធី, ប្រាសាទ, សាស្ត្រ, នយោបាយ, សេវាកម្ម, អ៊ីនធឺណិត, សុវត្ថិភាព, វេប, សាយ, វិន, ដូស៍, windows, បច្ចេកវិទ្យា, បច្ចេក, ទេស, ចម្ងល់, សំណួរ, កម្មវិធី, កញ្ចប់, ភាសា, សំណើច, ល្បង, គំនូរ, ប្លែក, ប្រលោម, តារា, បរទេស, ខ្សែ, ភាពយន្ត, ចំណាត់, ថ្មី, របៀនខ្ញុំ, learn, ភាន់, ច្រឡំ, វេយ្យ, sopheak, ចំណាំ, អក្សរ, តម្រួត, តម្រួ, afe, ពុទ្ធចក្រ, អាណាចក្រ, davy, ក្បួន, ទាយ, ប្រជ្រុយ, ភ្ជុំ, បិណ្ឌ, តើពិធីបុណ្យភ្ជុំបិណ្, អង្គុលីលេខ, ហាត់រៀនធ្វើកំណាយ, uth, chakriya, អស័យដ្ឋាន, pich, ខ្មែរយូនីកូដ, សម្រាប, phal, លេង, ហ្គេម, បំបាត់, ងងុយ, chilypanda, មតិថ្មីៗ, 441, ចុះឈ្មោះ, បញ្ចូលអាសយដ្ឋានអ៊ីមែវល៍, របស់អ្នក, សំរាប់ជាវប្រចាំ, ទៅប្លកនេះ, ទទួលបាន, ជំនូនដំណឹង, នៃប្រកាសថ្មី, តាមអ៊ីមែវល៍, ជំនាវប្រចាំ, អ៊ីមែវល៍, 719, 166, សរុប, ទស្សនា, openoffice, org, extensions, firefox, add, ons, ទិស, ទីម័រ, ឡេស្តេ, ថ្ងៃទី, ល្ងាច, ទាត់, ម្ចាស់, វេលា, អត្ថបទ, មើល, វីដេអូ, លាវ, ការជួប, ពាក់, ស្លាក, លេខ, គ្រាប់, រក្សា, ដដែល, ទន្ទឹម, នេល, កាម៉ាល, ឈិន, ឈឿន, លោកតា, វចនានុក្រម, សម្ដេច, ព្រះសង្ឃរាជ, ស៊ិន, ស៊ីសាមុត, ការណ៍, គតិ, លំអាន, ផ្ទៃ, គ្វាម, លួច, ចរិយា, កំបាំង, ក្រ, ពេលនេះ, ត្រៀម, ស្រេច, បឋម, ឆ្ពោះ, បំណង, ស្ទាក់ស្ទើរ, ឋានៈ, ចិញ្ចឹម, ហាម, ឃាត់, ម្យ៉ាង, សមគួរ, បន្ទាប់, មាំ, ម្ដងៗ, ការតាំង, រឿយៗ, របរ, កុហក, ខុសឆ្គង, ទ្រព្យ, សុរា, និច្ចសីល, បញ្ញា, សិក្សា, ការប្រៀនប្រដៅ, ទៀងទាត់, លុត, ជង្គង់, បន់ស្រន់, ការបូជា, ទៀន, បំភ្លឺ, ចាំបាច់, ការអុជធូប, ការខុស, ធ្ងន់, ការអត់, ថវិកា, បង្ហុយ, បង្ក, អគ្គិភ័យ, ដោយសារ, អុជធូប, ដំបូង, ហោះ, ហើរ, សួគ៌, ក្រោយៗ, តំណាង, ត្រឡប់, ជាប់, ទំនៀមទម្លាប់, សព្វថ្ងៃ, ព្រហ្មញ្ញសាសនា, ជាទូទៅ, វត្តអារាម, សក្ការ, តែងតែ, ការអុជ, រកស៊ី, កិច្ចការ, ប៉ង, ប្រាថ្នា, ពីព្រោះ, ធម្មជាតិ, ការសំបូងសង្រូង, នរណា, កំណត់, វាសនា, បង្កើត, សច្ចភាព, មនុស្សលោក, គោរព, ឋានសួគ៌, លោកិយ, កាត់យល់, ការបោះឆ្នោត, រឿងរ៉ាវ, វេទនា, ការនិយាយ, រៀបរាប់, គ្រប់គ្នា, ទ្រាំ, ស្រែក, ការនិទាន, រត់, សល់, ចក់, ឪពុក, ហុច, រង្វាន់, ជយលាភី, សន្លប់, អំពាវនាវ, ទឹកចិត្ត, ស្ត្រីៗ, ប្រុសៗ, ក្លាហាន, មើល៍, ជក់, ធុញ, ស្រាប់តែ, វេទិកា, សំលៀកបំពាក់, ពណ៌, ខ្មៅ, សក់, កញ្ចឹង, ភ្លាម, ព្រឺ, រោម, សរសើរ, សង្ស័យ, ការខ្លាច, បុរស, ប៉ុណ្ណឹង, លុយ, ២០០០, សំបុត្រ, ចូល, ព្រឺព្រួច, នរក, បញ្ចប់, អ្នកស្ដាប់, ដំណើរការ, ផ្ដើម, ការប្រឡង, ទីតាំង, គុក, ទួល, ស្លែង, តួអង្គ, គណៈមេប្រយោគ, ចំណោម, តម្រូវ, មេប្រយោគ, ដាក់, សុក្រឹត, ប្រលោមលោក, ស្នាដៃ, កំប្លែង, រាប់, តថភាព, ប្រភេទ, សេរីភាព, ការប្រៀបធៀប, ដូចម្ដេច, ចាន់ផល, ខ្លីៗ, ការយល់, ការខ្វះខាត, លោកអ្នក, កែតម្រូវ, បំពេញ, ការរួម, កម្ពស់, ផូរផង់, គងវង់, អង្វែង, អើយ, ហេតុនេះ, ជឿជាក់, គន្លង, ស្គាល់, ឡូកឡំ, សឹម, ក្រោក, ឧទ្ទិស, ញាតិមិត្ត, ប្រេត, អសុរកាយ, សត្វតិរច្ឆាន, អនុមោទនា, សាធុ, បាត់, បង់, ថែម, ការធ្វើ, សង្រួម, ការសូធ្យ, សម្ដែង, ដុំៗ, បរិភោគ, ត្រឹមតែ, ប៉ុណ្ណោះ, កុសលាធម្មា, ឈូឆរ, ផ្ទាល់, ប៉ះ, សន្មត, គួរតែ, សទ្ធា, មុតមាំ, អាបត្តិ, ញាតិ, មិត្ត, បរលោក, កុសលា, អកុសលា, ដូចគ្នា, ណែនាំ, មែនទែន, ទាល់តែ, បញ្ហា, ដើម្បីប្រើសញ្ញា, ចុច, ឬចុច, ខាងស្ដាំ, ctrl, តាមពិតសញ្ញានេះ, នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ, ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ, ជាគំនិតរបស់ខ្ញុំ, ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា, ឡើងវិញ, ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី, វាជាការងាយស្រួល, ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ, ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ, រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង, របស់វចនានុក្រម, សម្ដេចព្រះសង្ឃរាជ, ជោតញ្ញាណោ, បញ្ជាក់ថា, ត្រូវបានលើកទុក, ព្រោះវិនាសបាត់រូប, បាត់ឈ្មោះ, បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស, សម្រាប់ប្រើដាក់លើ, ទាំងប៉ុន្មាននោះក៏ពុំកើតដែរ, និទានកថា, ពាក្យទោលជាស្រៈ, ដែលឥតតួ, ប្រកបហៅថា, កមនុស្សសត្វ, ងស្ទើត, លមើល, សម្បុរស, ជាដើមនេះ, អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា, មានសណ្ឋានស្រដៀងចំណិតដូង, ប៉ុន្តែផ្កាប់, ប្រើដាក់ពីលើ, កុំឲ្យច្រឡំក្នុងការអាន, ប៉ុន្តែមិនបានជោគជ័យសញ្ញា, នេះបាត់រូបទៅវិញ, ស្មេរខាងកាសែត, ទស្សនាវដ្ដី, ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន, ព្រោះខ្លាចអ្នកអានច្រឡំ, ស្មេរខ្លះបន្ថែមសញ្ញា, នៅខាងដើមពាក្យកំព្រានោះ, ដើម្បីញែកពាក្យ, ខ្លះសរសេរដកឃ្លា, អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន, ក៏សរសេរជាប់គ្នាតាមធម្មតា, របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ, នៅបង្កការលំបាកចំពោះស្មេរ, អ្នកអានខ្លះដែរ, គោសម្ដេចថាខ្មៅ, ប្រណាំងទូក, បុរសម្នាក់ចង, សម្លាប់ខ្លួន, ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝, ការលើក, អាណាគា, តិច, អរហន្ត, កិលេស, សញ្ញាវិបល្លាស, វិបល្លាស, ទិដ្ឋវិបល្លាស, សូវ, ឆ្លុះ, បញ្ចាំង, ដេក, លក់, ស៊ប់, ការឃើញ, មនោទ្វារ, បញ្ចទ្វារ, ភ្នែក, ត្រចៀក, បាប, បាបខ្លះ, ធាតុ, កម្រើក, គ្រុន, ក្ដៅ, ហូប, ពោះ, ឈឺពោះ, សប្បាយ, សន្សំ, កន្លង, 2014, ខែសីហា, បន្ថែម, bbc, ប៉ាគីស្ថាន, អាហ្វហ្គានីស្ថាន, ករណី, រដ្ឋាភិបាល, រៀបចំ, គណកម្មាធិកា, ស៊ើបអង្កេត, មូលហេតុ, កំឡុង, រដ្ឋមន្ត្រី, mohiuddin, khan, alamgir, ថ្កោល, ទោស, បក្ស, និយម, ការរៀបចំ, គម្រោង, ទុក, រកឃើញ, ភស្តុតាង, ខ្នង, របួស, របាយការណ៍, ស្ថិត, ត្បូង, រដ្ឋធានី, ដាកា, រាលដាល, ក្បែរៗ, អាទិត្យ, កក្កដា, ២០១២, ប្រជាពលរដ្ឋ, តវ៉ា, បដិសេធ, tag, បង្ហោះ, គណនេយ្យ, លុប, ចោល, ២០១៧, មានផ្កាអត់ផ្កា, មិនសំខាន់, សំខាន់ស្នេហ៍ស្មោះប្រពន្ធប្ដី, មិត្តភ័ក្ត្រពេបជ្រាយ, មានទៅស្អី, ស្នេហាភក្ដី, ជាមង្គល, ឥទ្ធិពលបុណ្យក្ដីស្រឡាញ់, មិនមែនសុទ្ធល្អសោះឯណា, អ្នកខ្លះរីករាយ, ខ្លះឡាំប៉ា, ព្រោះតែប្រាថ្នាស្នេហ៍ភក្ដី, រៀបរាប់ប៉ុណ្ណឹងឲ្យអូនគិត, ថាគូជីវិតពិតស្នេហ៍ស្នង, មិនដែលភ្លាំងភ្លាត់ឲ្យខុសឆ្គង, អូនគិតរំលងព្រោះតែផ្កា, បងជូតទឹកភ្នែកណាម្ចាស់ចិត្ត, ក្នុងមួយជីវិតមានតែស្រី, មិនដែលគេចកែចិត្តរកថ្មី, យល់ឬនៅថ្លៃ, ក្ដីស្នេហ៍បង, រាល់ថ្ងៃស្រឡាញ់អូនប៉ុណ្ណា, នឹកមើលជីវ៉ា, ទឹកចិត្តបង, មិនមែនមួយឆ្នាំស្នេហាម្ដង, ស្នេហ៍បង, បងស្នេហ៍រៀងរាល់ថ្ងៃ, មើលចុះទឹកភ្នែកជោគភត្ត្រា, កុំខឹងបងណាពៅពីសី, ស្រឡាញ់អូនធំជាងផែនដី, ហេតុអ្វីអូនមិនដឹងចិត្តបង, លោកប្ដីតបថា, អូនសម្លាញ់, ម្ដេចក៏ខឹងប្ដីដូច្នេះពៅ, ឲ្យឈប់ស្នេហ៍អូនម្ដេចបានទៅ, បើពៅអូនល្អដូច្នេះថ្លៃ, នេះឬបងថាស្រឡាញ់ស្រី, តើស្មោះនឹងស្រី, ឬលាក់ពួន, មានស្រីខាងក្រៅ, ចោលរូបអូន, ប្រាប់ត្រង់គង់អូនឲ្យបងទៅ, ម្ដេចបងមិនគិតដល់រូបអូន, ម្ដេចស្ងួនមិនមើលគូគេផង, ម្ដេចក៏មិនដឹងពីបំណង, ម្ដេចបងមិនទិញផ្កាជូនអូន, មិនចង់ឲ្យបងឃើញអូនយំ, តែទប់មិនយំលែងបានហើយ, បណ្ដោយតាមចិត្តចុះលោកអើយ, យំហើយ, និយាយឲ្យអស់ម្ដង, ហេតុអ្វីក៏បងធ្វើដូច្នេះ, ឬក៏ពេលនេះ, ប្រែចិត្តថ្មី, បងប្លែកខុសមុនហើយចរណៃ, ទឹកភ្នែកស្រី, ហូរមកហើយ, សង្ស័យប្រហែលមិនដូចគិត, លោកប្រុសស្នេហ៍ស្និទ្ធមិនបានត្រៀម, អូនអន្ទះសាស្ទើរស្រក់ឈាម, បងសម្ងំស្ងៀមមិនចេញស្ដី, រសៀលទល់ល្ងាចមិនទាន់ឃើញ, រង់ចាំលុះដល់ពេលរាត្រី, អូនងងុយគេងហើយលោកប្ដី, ម្ដេចក៏ប្រុសថ្លៃសំងំស្ងៀម, រំពឹងពីព្រឹក, ដល់ថ្ងៃត្រង់, គិតថាបងចង់, surprise, ស្ងួន, ច្បាស់ជាលោកប្ដីលាក់បំពួន, ដល់ពេល, នឹមនួនយកជូនស្រី, ថ្ងៃនេះគឺថ្ងៃបុណ្យស្នេហា, អូនប៉ងប្រាថ្នាផ្កាពីប្ដី, តិចតួចឬច្រើនក៏មិនថ្វី, បញ្ជាក់ថាប្ដី, គិតដល់អូន, កម្រិត, ការប្រើ, អាយុ, ពិតប្រាកដ, ទ្រង់, ការពិសោធន៍, សភាវធម៌, កាយ, សង្ខារ, គាថា, សង្ខារា, ឧប្បាទវយធម្មិនោ, ឧប្បជ្ជិត្វា, និរុជ្ឈន្តិ, តេសំ, វូបសុមោ, សុខោ, សង្ខារធម៌, បរិបូណ៌, និព្វាន, អនិច្ចាធម៌, វិបស្សនា, ការស្ដាប់, ការអាន, ការត្រិះរិះ, បញ្ជី, support, contact, ម៉ឺនុយ, រំលង, ទៅខ្លឹមសារ,
Text of the page (random words):
្វ ង ងស្ទើត ល លមើល ស សម្បុរស ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ ៝ ប្រើដាក់ពីលើ ដូចជា ឈឺក៝ លើកដាក់លើក៝ ទូកង៝ ថាល៝មើល រលឹបរល៝ កុកស៝ក៝ ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច ctrl alt w ឬចុច alt ខាងស្ដាំ w ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 9 មតិ ជំនឿ សាសនា ពុទ្ធសាសនា ទម្លាប់ ខុស ឆ្គង របស់ ពុទ្ធសាសនិក ក្នុង ការបញ្ជូន កុសល ចំពោះ ជីដូនជីតា ថ្ងៃចន្ទ ទី 5 ខែធ្នូ 2011 ថ្ងៃចន្ទ ទី 5 ខែធ្នូ 2011 ទឹម បឿន ពុទ្ធសាសនិក ខ្មែរ យើង មាន ទម្លាប់ មួយ ខុស ឆ្គង យក តែ មែនទែន ហើយ មិន បាន ដឹង ថា ខ្លួន ធ្វើ ខុស ទាល់តែ សោះ ហេតុ នេះ ខ្ញុំ នឹង លើក យក បញ្ហា នេះ មក បង្ហាញ ដើម្បី ឲ្យ កាន់ តែ យល់ ច្បាស់ អំពី ព្រះពុទ្ធសាសនា របស់ ខ្លួន ដែល ខ្ញុំ ថា ជា ទង្វើ ខុស នោះ គឺ ខុស ក្នុង ពេល យក គ្រឿង បង្សុកូល ទៅ វត្ត ពុទ្ធបរិស័ទ តែង ឲ្យ លោក អាចារ្យ វេរ ដើម្បី បញ្ជូន គ្រឿង បង្សុកូល ទៅ ដូនតា ញាតិ មិត្ត ដែល បាន ចែក ឋាន ទៅ កាន់ បរលោក មួយ ទៀត លោក តែង ប្រគេន ចង្ហាន់ ដល់ ព្រះសង្ឃ ពេល ព្រះអង្គ សូធ្យ កុសលា ធម្មា អកុសលា ធម្មា ដោយ មាន ច្រូច ទឹក ផង ទម្លាប់ នេះ មិន ថា តែ ពុទ្ធបរិស័ទ ទេ ដែល ធ្វើ ខុស លោក អាចារ្យ ក៏ ធ្វើ ខុស ដូចគ្នា ដែរ ដែល ខុស ភាគ ច្រើន នោះ គឺ មក អំពី លោក អាចារ្យ ជា អ្នក ណែនាំ នោះ ឯង តាម ទម្លាប់ ពេល ឮ សំឡេង ធម៌ កុសលាធម្មា ចាស់ៗ ឈូឆរ នាំ គ្នា ប្រគេន ចង្ហាន់ ខ្លះ ច្រូច ទឹក អ្នក ខ្លះ មិន បាន ច្រូច ដោយ ផ្ទាល់ ក៏ ត្រូវ កាន់ ដៃ ឬ ប៉ះ ជើង ត គ្នា ជាមួយ អ្នក ដែល បាន កាន់ ទឹក ច្រូច នោះ សន្មត ថា បាន ច្រូច ដែរ ការ ធ្វើ បែប នេះ មិន មែន ជា ការ ត្រឹមត្រូវ ទេ ដោយ ត្រឹមត្រូវ គឺ គួរតែ ត្រងត្រាប់ ស្ដាប់ ព្រះធម៌ ដោយ យក ចិត្ត ទុកដាក់ និង ប្រកប ដោយ សទ្ធា យ៉ាង មុតមាំ ចំពោះ ព្រះធម៌ នោះ ការ ប្រគេន ចង្ហាន់ ក្នុង ពេល ព្រះសង្ឃ កំពុង សូធ្យ ធ្វើ ឲ្យ គ្រប់ គ្នា លែង បាន ស្ដាប់ ព្រះធម៌ ព្រះសង្ឃ សូធ្យ តែ ព្រះអង្គ ឯង មិន មាន អ្នក ស្ដាប់ ហើយ ព្រះសង្ឃ នោះ ក៏ ត្រូវ អាបត្តិ ព្រោះ សូធ្យ ធម៌ អត់ អ្នក ស្ដាប់ នោះ ឯង ដូច្នេះ ការ វេរ ចង្ហាន់ តាម អាចារ្យ ការ ប្រគេន ចង្ហាន់ ពេល ព្រះសង្ឃ កំពុង សូធ្យ នោះ មិន ត្រឹមត្រូវ ហើយ មិន បាន កុសល សោះ ការធ្វើ បុណ្យ បាន កុសល នោះ គឺ ការ ស្ដាប់ ធម៌ ដោយ សង្រួម ដោយ យក ចិត្ត ទុកដាក់ មិន រំខាន ដល់ ការសូធ្យ ធម៌ របស់ ព្រះសង្ឃ មិន រំខាន ដល់ អ្នក ដទៃ ក្នុង ពេល ព្រះសង្ឃ សម្ដែង ធម៌ ព្រោះ អ្វី ព្រោះ អាហារ ដែល ប្រគេន ដល់ ព្រះសង្ឃ មិន អាច ឲ្យ អាហារ ទាំង នោះ បាន ទៅ ដល់ ដូនតា ដោយ អាហារ ទាំង ដុំៗ នោះ ឬ បរិភោគ អាហារ ទាំង នោះ បាន ឡើយ យើង បញ្ជូន បាន ត្រឹមតែ កុសល ដែល យើង បាន ធ្វើ ដោយ អាហារ ចំពោះ ព្រះសង្ឃ និង កុសល ដែល យើង បាន ត្រងត្រាប់ ស្ដាប់ នូវ ព្រះធម៌ ប៉ុណ្ណោះ ចុះ អ្វី ជា ប្រតិបត្តិ ត្រឹមត្រូវ គឺ យើង គួរ ស្ដាប់ ធម៌ ដោយ យក ចិត្ត ទុកដាក់ ស្ដាប់ ចប់ សឹម ក្រោក ប្រគេន ចង្ហាន់ ដល់ ព្រះសង្ឃ ប្រគេន រួច ចាប់ផ្ដើម ឧទ្ទិស បុណ្យ កុសល ដែល យើង បាន ធ្វើ ដល់ ញាតិមិត្ត ដូនតា ទេព្ដា ប្រេត អសុរកាយ និង សត្វតិរច្ឆាន ទាំងឡាយ អ្នក ទាំងឡាយ នោះ អនុមោទនា យក បុណ្យ កុសល ដែល យើង បាន ធ្វើ ដោយ ពាក្យ ថា សាធុ នោះ ហើយ ក៏ បាន ទទួល នូវ ចំណែក បុណ្យ ដែល យើង បាន ធ្វើ ទាំង នោះ បុណ្យ ទាំង នោះ ក៏ មិន បាត់ បង់ អំពី ខ្លួន របស់ យើង ប៉ុន្តែ ក៏ បាន បុណ្យ កុសល ថែម ទៀត ព្រោះ តែ ចំណែក បុណ្យ ដែល យើង បាន ចែក ឲ្យ អ្នក ទាំង នោះ នេះ ទើប ជា ហេតុផល ក្នុង ព្រះពុទ្ធសាសនា ហេតុនេះ ហើយ យើង ជា ពុទ្ធសាសនិក ជា អ្នក ដែល ជឿជាក់ លើ ព្រះពុទ្ធសាសនា គួរ ប្រតិបត្តិ ឲ្យ បាន ត្រឹមត្រូវ តាម គន្លង ព្រះពុទ្ធសាសនា គួរ ស្គាល់ ព្រះពុទ្ធសាសនា របស់ ខ្លួន ឲ្យ បាន ច្បាស់លាស់ កុំ ឡូកឡំ ជាមួយ សាសនា ដទៃ ដែល មិន សម ហេតុផល នេះ ទើប ហៅ ថា ជា ពុទ្ធសាសនិក ពិត ប្រាកដ ខ្ញុំ បាន សូម លើក យក ហេតុផល ខ្លីៗ ត្រឹម ប៉ុណ្ណេះ បើ ការយល់ របស់ ខ្ញុំ នៅ មាន ការខ្វះខាត សូម លោកអ្នក ដែល មាន ប្រាជ្ញា ជួយ កែតម្រូវ និង បំពេញ ដើម្បី ជា ការរួម ចំណែក លើក កម្ពស់ ដល់ ព្រះពុទ្ធ សាសនា ដ៏ ល្អ ផូរផង់ នេះ ឲ្យ បាន គងវង់ យូរ អង្វែង តទៅ អើយ ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 13 មតិ សៀវភៅ និយាយ អំពី រឿង ចង្កៀង និទាន រឿង ខ្មោច ថ្ងៃអង្គារ ទី 29 ខែវិច្ឆិកា 2011 ទឹម បឿន ប្រលោមលោក រឿង ចង្កៀង និទាន រឿង ខ្មោច ដែល ជា ស្នាដៃ និពន្ធ របស់ សុខ ចាន់ផល មាន អ្នក ខ្លះ ដំណាល ថា ជា រឿង ខ្មោច ប៉ុន្តែ មិន មែន ជា រឿង ដែល គួរ ឲ្យ ខ្លាច ជា រឿង បែប កំប្លែង ចំណែក ខ្ញុំ យល់ ថា ជា រឿង របស់ មនុស្ស រឿង រាប់ អំពី តថភាព របស់ មនុស្ស គ្រាន់តែ យក រឿង ខ្មោច មក ប្រៀបធៀប ប្រភេទ រឿង ប្រៀបធៀប បែប នេះ ខ្ញុំ ចូលចិត្ត អាន ជាង គេ ព្រោះ អាច ឲ្យ យើង ដែល ជា អ្នក អាន បាន ចូលរួម គិត ពិចារណា ជាមួយ នឹង អ្នក និពន្ធ និង មាន សេរីភាព ក្នុង ការប្រៀបធៀប តើ សាច់រឿង នោះ ប្រៀបធៀប ដូចម្ដេច សូម អាន សាច់រឿង សង្ខេប ខាង ក្រោម ដំណើរការ ចាប់ ផ្ដើម និយាយ អំពី ការប្រឡង និទាន រឿង ខ្មោច ដែល មាន ទីតាំង នៅ គុក ទួល ស្លែង មាន តួអង្គ ពីរ នាក់ បាន ចុះ ឈ្មោះ ចូលរួម គណៈមេប្រយោគ ម្នាក់ ក្នុង ចំណោម នោះ តម្រូវ ឲ្យ អ្នក ស្ដាប់ ទាំងអស់ ជួយ ផ្ដល់ ពិន្ទុ ព្រោះ បេក្ខជន ម្នាក់ ត្រូវ ជា កូន គណៈកម្មាធិការ បើ ឲ្យ មេប្រយោគ ដាក់ ពិន្ទុ ក្រែង ថា មិន សុក្រឹត បេក្ខជន ទី មួយ ដែល ត្រូវ ជា កូន របស់ គណៈកម្មាធិការ ឡើង និទាន រឿង របស់ គេ មុន រឿង នោះ និយាយ អំពី ទេសចរណ៍ ឋាន នរក គឺ ជា ទេសចរណ៍ ក្នុង ការយល់សប្ដិ របស់ គេ ហើយ ក៏ បញ្ចប់ រឿង នោះ ដោយ គ្មាន ន័យ ធ្វើ ឲ្យ អ្នកស្ដាប់ ខក ចិត្ត នឹង បេក្ខជន នោះ យ៉ាង ខ្លាំង បេក្ខជន ទី ពីរ ឡើង និយាយ រឿង ខ្មោច នាង ណាត រឿង នេះ និយាយ អំពី នាង ណាត ស្លាប់ និង ការខ្លាច ខ្មោច នាង ណាត របស់ បុរស ម្នាក់ តែ ប៉ុណ្ណឹង សាច់ រឿង បន្ត និយាយ តែ អំពី កូន របស់ ខ្មោច នាង ណា ប្រកប ជីវិត ជា ធម្មតា បេក្ខជន នេះ ក៏ ធ្វើ ឲ្យ អ្នក ស្ដាប់ ខក ចិត្ត យ៉ាង ខ្លាំង ដូច គ្នា ព្រោះ ពួក គេ ខំ ចំណាយ លុយ អស់ ២០០០ ដើម្បី ទិញ សំបុត្រ ចូល ស្ដាប់ រឿង ខ្មោច តែ អ្នក ឡើង និទាន នេះ មិន និទាន អំពី រឿង ខ្មោច ឲ្យ ព្រឺព្រួច ភ័យ ខ្លាច សោះ បេក្ខជន ចុះ ឈ្មោះ ពីរ នាក់ នេះ និទាន ចប់ គណៈកម្មាធិការ ឡើង ប្រកាស ក្រែង មាន បេក្ខជន ដទៃ ទៀត ចង់ ឡើង ប្រកួត ដែរ ពេល នោះ គណៈកម្មាធិការ ស្រី បាន ឡើង អំពាវនាវ លើក ទឹកចិត្ត ដល់ ខាង ស្ត្រីៗ បាន ឡើង និទាន ព្រោះ ថា មាន តែ បេក្ខជន ប្រុសៗ និទាន រឿង ខ្មោច មិន ចំ រឿង ខ្មោច ឲ្យ ខាង ស្រី នោះ ក្លាហាន ឡើង និទាន ម្ដង មើល៍ គណៈកម្មាធិការ នោះ ជក់ និយាយ រហូត អ្នក ស្ដាប់ ធុញ គ្រប់ គ្នា ក្រោយ ពី និយាយ ចប់ ស្រាប់តែ មាន នារី ម្នាក់ មិន ដឹង មក ពី ណា ឡើង មក លើ វេទិកា ក្នុង សំលៀកបំពាក់ ពណ៌ ខ្មៅ សក់ កាត់ ស្មើ កញ្ចឹង ក គ្រាន់តែ ឃើញ ភ្លាម អ្នក ស្ដាប់ ទាំង គណៈកម្មាធិការ ព្រឺ រោម គ្រប់ គ្នា និង សរសើរ ថា នេះ បាន ចំ ជា អ្នក និទាន រឿង ខ្មោច មែន នារី នោះ ឈ្មោះ ភីន ខ្ញុំ សង្ស័យ ថា អ្នក និពន្ធ យក ឈ្មោះ ប្រពន្ធ ខ្ញុំ នាង បាន និទាន រឿងរ៉ាវ របស់ នាង លំបាក វេទនា នៅ សម័យ ខ្មែរ ក្រហម ការនិយាយ ហ្នឹង រៀបរាប់ តែ អំពី រឿង ខ្លួនឯង យ៉ាង នេះ យ៉ាង នោះ មិន ឃើញ មាន រឿង ខ្មោច លង នៅ ក្នុង សាច់រឿង សោះ រហូត អ្នក ស្ដាប់ គ្រប់គ្នា ទ្រាំ លែង បាន ក៏ ស្រែក កាត់ ការនិទាន របស់ នាង នាង ភីន ប្រាប់ ថា នាង ឡើង មក និទាន រឿង ខ្មោច ដែល និទាន រឿង របស់ នាង លំបាក យ៉ាង ណា ខ្លះ កាល ជំនាន់ ខ្មែរ ក្រហម នោះ ព្រោះ នាង ជា ខ្មោច ដែល ដែល ស្លាប់ ក្នុង ជំនាន់ នោះ ហ្នឹង ឯង គ្រាន់តែ ឮ ថា ជា ខ្មោច ពិត ដូច្នេះ អ្នក ស្ដាប់ ក៏ ភ័យ រត់ ចែក ជើង គ្នា ទាំង បេក្ខជន ពីរ រូប នោះ ផង នៅ សល់ តែ គណៈកម្មាធិការ ស្រី ម្នាក់ និង ប្រុស ម្នាក់ គឺ តា ចក់ ដែល ជា ឪពុក របស់ បេក្ខជន ប្រុស ម្នាក់ នោះ ដែល នៅ ចាំ ហុច រង្វាន់ ដល់ នាង ភីន ដែល ទទួល បាន ជយលាភី រួច ហើយ ក៏ សន្លប់ នៅ នឹង កន្លែង នោះ អស់ ទៅ ឃើញ សាច់រឿង ប៉ុណ្ណេះ លោក អ្នក អាន អាច កាត់យល់ បាន ហើយ ថា រឿង នេះ ជា រឿង ដែល អ្នក និពន្ធ ចង់ និយាយ ប្រៀបធៀប ទៅ នឹង ការបោះឆ្នោត នោះ ឯង ក្នុង សៀវភៅ រឿង ចង្កៀង និទាន រឿង ខ្មោច នោះ មាន រឿង ខ្លី ផ្សេងៗ ជា ច្រើន ទៀត ក្នុង នោះ រឿង ឋានសួគ៌ លោកិយ ក៏ ជា រឿង ល្អ ដែល បង្ហាញ អំពី សច្ចភាព និង សេចក្ដី សុខ របស់ មនុស្សលោក ពេល គោរព ប្រតិបត្តិ តាម ព្រះពុទ្ធសាសនា ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 14 មតិ ជំនឿ សាសនា ពុទ្ធសាសនា សាសនា ពុទ្ធសាសនិក គួរ ឈប់ អុជ ធូប ថ្ងៃសុក្រ ទី 18 ខែវិច្ឆិកា 2011 ថ្ងៃសុក្រ ទី 18 ខែវិច្ឆិកា 2011 ទឹម បឿន ជាទូទៅ នៅ តាម ផ្ទះ របស់ ពុទ្ធសាសនិក នៅ តាម ទី វត្តអារាម ឬ កន្លែង សក្ការ ផ្សេងៗ គេ តែងតែ ធ្វើ ការអុជ ធូប សំបូងសង្រូង សុំ សេចក្ដី សុខ សុំ ឲ្យ រកស៊ី មាន បាន ឬ សុំ ឲ្យ សម្រេច កិច្ចការ ដែល គេ ប៉ង ប្រាថ្នា អំពី ព្រះ ឬ ទេព្ដា ឬ អ្នក តា ជាដើម បើ តាម ពិត ការ អុជ ធូប សំបូងសង្រូង នេះ មិន មែន ជា ការបដិបត្តិ ត្រឹមត្រូវ ជា ពុទ្ធសាសនិក នោះ ទេ ព្រះពុទ្ធ មិន បាន បង្គាប់ ឲ្យ ពុទ្ធសាសនិក អុជ ធូប និង សំបូងសង្រូង សុំ ពរ ពី ព្រះ ឬ ទេព្ដា ណា ក្រៅ អំពី ខ្លួនឯង ជួយ ខ្លួន ឯង ឡើយ ពីព្រោះ ព្រះពុទ្ធ បាន រក ឃើញ ថា មនុស្ស យើង មិន មែន ព្រះ ឯ ណា ជា អ្នក បង្កើត ទេ គឺ ជា ធម្មជាតិ និង កម្ម របស់ ខ្លួន ដែល នាំ ឲ្យ កើត គ្មាន ទេព្ដា ឬ ព្រះ ឯណា កំណត់ វាសនា ក្រៅ អំពី ខ្លួន និង កម្ម របស់ ខ្លួន ហើយ ក៏ គ្មាន នរណា មក ជួយ យើង ក្រៅ អំពី ខ្លួន ឯង ជួយ ខ្លួន ឯង ដូច្នេះ ការសំបូងសង្រូង សុំ ឲ្យ ព្រះ ជួយ យ៉ាង ណា ក៏ ជា ការ ឥត ប្រយោជន៍ ទំនៀម អុជធូប សំបូងសង្រូង នេះ ជា ការបដិបត្តិ តាម ព្រហ្មញ្ញសាសនា ដែល ពី ដំបូង គេ ប្រើ ភ្លើង ដើម្បី បូជា ដល់ ព្រះ គឺ បញ្ជូន គ្រឿង បូជា របស់ ពួក គេ ទៅ តាម ផ្សែង ភ្លើង ព្រោះ មាន តែ ផ្សែង ភ្លើង នេះ ទេ ដែល អាច ហោះ ហើរ ទៅ ដល់ ឋាន សួគ៌ លុះ ក្រោយៗ មក គេ ប្រើ ត្រឹម ផ្សែង ធូប ជា តំណាង វិញ លុះ យើង ត្រឡប់ មក កាន់ យក ព្រះពុទ្ធសាសនា ហើយ ក៏ នៅ ជាប់ ទំនៀមទម្លាប់ នេះ រហូត ដល់ សព្វថ្ងៃ ការអុជធូប នេះ មិន មែន ជា ការខុស ធ្ងន់ ទេ ប៉ុន្តែ វា ជា ការអត់ ប្រយោជន៍ ដែល យើង ត្រូវ ចំណាយ ថវិកា ទិញ ធូប ហើយ អុជ បង្ហុយ ផ្សែង ពេញ ផ្ទះ ឬ វត្ត ដែល នាំ ឲ្យ ប៉ះពាល់ ដល់ សុខភាព និង ពេល ខ្លះ ក៏ អាច បង្ក ឲ្យ មាន អគ្គិភ័យ កើត ឡើង ដោយសារ ភ្លើង ធូប ផង ក៏ មាន យើង គួរ គិត ថា មនុស្ស យើង មិន ចូលចិត្ត ផ្សែង ធូប នេះ ផង ចុះ មាន ព្រះ ឬ ទេព្ដា ឯណា មក ចូលចិត្ត ផ្សែង ធូប នេះ បើ ព្រះពុទ្ធ ក៏ ជា មនុស្ស ដូច គ្នា នឹង យើង ដែរ ដូច្នេះ យើង ជា ពុទ្ធសាសនិក ដែល មាន បញ្ញា គួរ សិក្សា ពុទ្ធោវាទ ឲ្យ បាន ច្បាស់លាស់ និង ប្រតិបត្តិ តាម ការប្រៀនប្រដៅ ឲ្យ បាន ទៀងទាត់ ត្រឹមត្រូវ ដោយ ខំ បដិបត្តិ ចិត្ត ឲ្យ បរិសុទ្ធ ជា ជាង ការ លុត ជង្គង់ បន់ស្រន់ សុំ ឲ្យ គេ ជួយ ការបដិបត្តិ ផ្លូវ ចិត្ត ទើប ជា ការបដិបត្តិ តាម ពុទ្ធោវាទ ចំពោះ ការបូជា ព្រះ យើង អាច បូជា ដោយ ផ្កា ឬ អុជ ទៀន បំភ្លឺ ជា ដើម ពុំ ចាំបាច់ ប្រើ ធូប ក៏ បាន ដែរ ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 61 មតិ ទាក់ទង នឹង ខ្ញុំ អប់រំ ចាប់ផ្ដើម កាន់ យក សីល ៥ ថ្ងៃ ព្រហស្បតិ៍ ទី 17 ខែវិច្ឆិកា 2011 ថ្ងៃ ព្រហស្បតិ៍ ទី 17 ខែវិច្ឆិកា 2011 ទឹម បឿន ពេលនេះ ខ្ញុំ បាន ត្រៀម ខ្លួន ដើម្បី សមាទាន សីល ៥ រួច ជា ស្រេច ហើយ ខ្ញុំ ចង់ កាន់ យក និច្ចសីល នេះ ជា បឋម និង ឆ្ពោះ ទៅ រក សីល ៨ ជា បន្ត បំណង ដែល ចង់ កាន់ នេះ មាន យូរ មក ហើយ ប៉ុន្តែ ខ្ញុំ នៅ ស្ទាក់ស្ទើរ ព្រោះ យល់ ថា ឋានៈ ជា ឃរាវាស នេះ ត្រូវ ប្រកប ទង្វើ ផ្សេងៗ ដើម្បី ចិញ្ចឹម ជីវិត ដោយ មិន អាច វៀរចាក អំពើ ហាម ឃាត់ ៥ ប្រការ ក្នុង សីល ៥ នោះ បាន ឡើយ ម្យ៉ាង យល់ ថា ពុំ ទាន់ ដល់ ពេល សមគួរ សម្រាប់ ខ្ញុំ លុះ ក្រោយ ៗ មក ខ្ញុំ បាន សម្រេច ចិត្ត ព្យាយាម បន្តិច ម្ដង ដោយ ឈប់ ប៉ះពាល់ ជាតិ សុរា ហើយ ខ្ញុំ ក៏ ធ្វើ បាន ដោយ គ្មាន លំបាក ជា បន្ទាប់ ខ្ញុំ តាំង ចិត្ត មាំ ថា មិន យក ទ្រព្យ របស់ គេ ដោយ គេ មិន បាន ឲ្យ ក៏ មិន មែន ជា ការលំបាក ការ មិន សម្លាប់ សត្វ ក៏ ខ្ញុំ ព្យាយាម តាំង ចិត្ត ធ្វើ បាន បន្តិច ម្ដងៗ ខ្ញុំ មិន ធ្វើ អំពើ ខុសឆ្គង ចំពោះ ប្រពន្ធ កូន អ្នក ដទៃ និង ព្យាយាម មិន និយាយ កុហក ជា ដើម ការតាំង ចិត្ត ជា រឿយៗ នេះ ខ្ញុំ យល់ ថា សមាទាន សីល ៥ មិន មែន ជា ការលំបាក ទេ ហើយ ខ្ញុំ អាច ធ្វើ បាន ក្នុង ជីវិត ជា ឃរាវាស នេះ ដោយ មិន ប៉ះពាល់ ដល់ ការប្រកប របរ ផ្សេងៗ ប្រចាំ ថ្ងៃ ផង ដូច្នេះ ខ្ញុំ ក៏ សម្រេច ចិត្ត ថា នឹង ត្រូវ វៀរចាក នូវ អំពើ ៥ ប្រការ នេះ ចាប់ ពី ពេល នេះ តទៅ ពាក្យ សីល នេះ បើ និយាយ ឲ្យ ខ្លី គឺ ជា ទម្លាប់ ឬ ជា ចរិត ប្រក្រតី ធម្មតា របស់ មនុស្ស គឺ គេ ធ្វើ ទម្លាប់ មួយ ប្រក្រតី ទាំង ថ្ងៃ ទាំង យប់ ខ្លួនឯង ដោយ ទៀង តែ ម្ដង ចរិត ប្រក្រតី របស់ គេ ដូចជា មិន សម្លាប់ សត្វ មិន លួច ប្រពន្ធ កូន គេ ជា ដើម ការ ប្រព្រឹត្ត ចរិយា នេះ មិន ថា នៅ ចំពោះ មុខ គេ ឬ កំបាំង មុខ ពី គេ នោះ ទេ គេ តែង ធ្វើ ជា ប្រចាំ បើ គេ ធ្វើ ខុស ក្នុង ពេល ណា នោះ មានន័យ ថា មនុស្ស នោះ អស់ សីល គឺ អស់ ទម្លាប់ ល្អ ឬ ប្រកាន់ ទម្លាប់ ល្អ ពុំ បាន ដូច្នេះ លោក អ្នក ដែល ស្រឡាញ់ សេចក្ដី សុខ ស្រឡាញ់ ចិត្ត បរិសុទ្ធ គួរ ចាប់ផ្ដើម កាន់ យក សីល ពី ពេល នេះ តទៅ កុំ គិត ចាំ ដល់ ខ្លួន ចាស់ ទើប រក សីល ព្រោះ សីល នេះ អាច ប្រព្រឹត្ត បាន មិន ប្រកាន់ ថា ចាស់ ឬ ក្មេង មាន ក្រ ល្អ អាក្រក់ ឡើយ ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 3 មតិ អក្សរសាស្ត្រ យើង អាន ពាក្យ សេចក្ដី ពុំ ត្រឹមត្រូវ ថ្ងៃអង្គារ ទី 15 ខែវិច្ឆិកា 2011 ថ្ងៃអង្គារ ទី 15 ខែវិច្ឆិកា 2011 ទឹម បឿន ពាក្យ សេចក្ដី ដែល មានន័យ ដំណើរ ហេតុ ការណ៍ គតិ លំអាន ផ្ទៃ រឿង គ្វាម ដំណើរ ពាក្យ ដូច្នេះ យើង ទម្លាប់ តែ អាន ថា សិច ក្ដី ជា យូរ មក ហើយ ប៉ុន្តែ បើ តាម ខ្ញុំ យល់ គឺ ត្រូវ អាន ថា សាច់ ក្ដី ដូច្នេះ វិញ ទើប ត្រឹមត្រូវ សំឡេង អាន សាច់ ក្ដី នេះ ខ្ញុំ ច្រើន បាន ឮ ក្នុង ចម្រៀង របស់ លោកតា ស៊ិន ស៊ីសាមុត ប្រហែល ក្នុង សម័យ នោះ គេ នៅ អាន ឬ និយាយ ថា សាច់ ក្ដី នៅ ឡើយ ក្រោយ មក ការប្រកប ស េ ច នេះ ក៏ លែង ចេញ សំឡេង សាច់ ប៉ុន្តែ ចេញ សំឡេង សិច វិញ ក្នុង វចនានុក្រម ខ្មែរ របស់ សម្ដេច ព្រះសង្ឃរាជ ជួន ណាត ក៏ បាន បញ្ជាក់ អំពី សំឡេង អាន នេះ ផង ដែរ ដែល បង្គាប់ ឲ្យ អាន ថា សាច់ ក្ដី ដូច គ្នា ដូច្នេះ ខ្ញុំ ជឿ ថា ពាក្យ សេចក្ដី នេះ យើង ត្រូវ អាន ថា សាច់ ក្ដី ទើប ត្រឹមត្រូវ ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 4 មតិ កីឡា លទ្ធផល បាល់ទាត់ នៅ ស៊ីហ្គេម ត្រឹម ថ្ងៃ ៩ វិច្ឆិកា ថ្ងៃពុធ ទី 9 ខែវិច្ឆិកា 2011 ថ្ងៃពុធ ទី 9 ខែវិច្ឆិកា 2011 ទឹម បឿន ថ្ងៃ ទី ៩ វិច្ឆកា ក្នុង ពូល a ម៉ាឡេស៊ី ជួប ថៃ ក្នុង លទ្ធផល ២ ១ កម្ពុជា ជួប សិង្ហបុរី ក្នុង លទ្ធផល ១ ២ ខណៈ ពូល b ភូមា ជួប ព្រុយណេ លទ្ធផល ៤ ០ វៀតណាម ជួប ទីម័រឡេស្តេ លទ្ធផល ២ ០ ក្នុង ការជួប គ្នា រវាង កម្ពុជា និង សិង្ហបុរី កម្ពុជា បាន នាំ មុខ ១ ០ ក្នុង តង់ ទី មួយ ដោយ កីឡាករ ឈិន ឈឿន ពាក់ ស្លាក លេខ ៨ នៅ នាទី ៣៨ ក្នុង តង់ ទី ពីរ សិង្ហបុរី រក បាន ២ គ្រាប់ វិញ ដោយ កីឡាករ កាម៉ាល នៅ នាទី ៥៦ និង កីឡាករ ឈ្មោះ នេល នៅ នាទី ៧៤ ដែល ធ្វើ ឲ្យ កម្ពុជា នៅ រក្សា ពិន្ទុ ០ ដដែល ក្នុង ពីរ ប្រកួត ទន្ទឹម នឹង ថៃ មិន ទាន់ រក បាន ពិន្ទុ នៅ ឡើយ ក្នុង មួយ ប្រកួត របស់ ខ្លួន ថ្ងៃ ទី ៩ វិច្ឆិកា នេះ ខាង ក្រោម ជា លទ្ធផល ពិន្ទុ គិត ត្រឹម ថ្ងៃ ទី ៩ វិច្ឆកា ពូល a ក្រុម pld w d l gf ga gd pts ម៉ាឡេស៊ី ២ ១ ១ ០ ២ ១ ១ ៤ សិង្ហបុរី ២ ១ ១ ០ ២ ១ ១ ៤ ឥណ្ឌូនេស៊ី ១ ១ ០ ០ ៦ ០ ៦ ៣ ថៃ ១ ០ ០ ១ ១ ២ ០ ០ កម្ពុជា ២ ០ ០ ២ ១ ៨ ៧ ០ ពូល b ក្រុម pld w d l gf ga gd pts ភូមា ៣ ២ ១ ០ ៧ ២ ៥ ៧ វៀតណាម ៣ ២ ១ ០ ៥ ១ ៤ ៧ ទីម័រឡេស្តេ ៣ ២ ០ ១ ៤ ៤ ០ ៦ លាវ ២ ០ ១ ១ ៤ ៥ ១ ១ ព្រុយណេ ៣ ០ ១ ២ ៣ ៨ ៥ ១ ហ្វីលីព្ពីន ២ ០ ០ ២ ២ ៥ ៣ ០ មើល វីដេអូ សង្ខេប ការប្រកួត អត្ថបទ ផ្សេង ទៀត លទ្ធផល បាល់ទាត់ នៅ ស៊ីហ្គេមស៍ ២០១១ មក ដល់ ថ្ងៃ ទី ៧ វិច្ឆិកា ប្រវត្តិ បាល់ទាត់ កម្ពុជា នៅ ស៊ីហ្គេម ចែក រំលែក tweet email a link to a friend opens in new window email ចូលចិត្ត កំពុងផ្ទុក 4 មតិ កីឡា លទ្ធផល បាល់ទាត់ នៅ ស៊ីហ្គេមស៍ ២០១១ មក ដល់ ថ្ងៃ ទី ៧ វិច្ឆិកា ថ្ងៃចន្ទ ទី 7 ខែវិច្ឆិកា 2011 ថ្ងៃចន្ទ ទី 7 ខែវិច្ឆិកា 2011 ទឹម បឿន ថ្ងៃទី ៧ វិច្ឆិកា ម៉ោង ៧ ០០ ល្ងាច កម្ពុជា ចាប់ផ្ដើម ទាត់ ជាមួយ ឥណ្ឌូនេស៊ី ដែល ជា ម្ចាស់ ផ្ទះ ឥណ្ឌូនេស៊ី ឈ្នះ កម្ពុជា ៦ ០ ខណៈ ឡាវ និង ព្រុយណេ ២ ២ ការប្រកួត វេលា ម៉ោង ៤ ក្នុង ថ្ងៃ នេះ ដែរ ទីម័រឡេស្តេ ឈ្នះ ហ្វីលីព្ពីន ២ ១ និង សិង្ហបុរី ស្មើ នឹង ម៉ាឡេស៊ី ០ ០ ចំពោះ ការប្រកួត កាល ពី ថ្ងៃ ទី ៣ វិច្ឆិកា វៀតណាម ឈ្នះ ហ្វីលីព្ពីន ៣ ១ ភូមា ឈ្នះ ឡាវ ៣ ២ ការប្រកួត ថ្ងៃ ទី ៥ វិច្ឆិកា ទីម័រ ឡេស្តេ ឈ្នះ ព្រុយណេ ២ ១ ភូមា ស្មើ ជាមួយ វៀតណាម ក្នុង លទ្ធផល ០ ០ ចំណែក ពិន្ទុ វិញ មក ដល់ ថ្ងៃ ទី ៧ ទីម័រឡេស្តេ បាន ពិន្ទុ ខ្ពស់ ជាង គេ គឺ បន្ត អាន លទ្ធផល បាល់ទាត់ នៅ ស៊ីហ្គេមស៍ ២០១១ មក ដល់ ថ្ងៃ ទី ៧ វិច្ឆិកា ចែក រំល...
|