Meta tags:
description= របត់ជីវិតថ្មី;
Headings (most frequently used words):
ស្មៅ, ការ, នាំទិស, ប្រកាស, ខ្ញុំនៅក្នុងសៀវភៅ, ទំព័រដើម, me, in, the, book, prologue, ទេវបុត្រsms, ភាគ១, ស្តាយ, លុយ, បាក់ជើងមេឃ, ផាត់សណ្តាយ, រាជនី, បណ្តែតទឹក, អភិវឌ្ឍ, ប្រទេស, ចឹងឬ, ស្អប់, សង្ស័យ, មាន, អ្វី, ខ្លះ, អត្ថបទ, ផ្សាយ, ថ្មីៗ, មតិថ្មីៗ, បណ្ណសារ, មេតា,
Text of the page (most frequently used words):
ខ្ញុំ (78), មិន (48), ហើយ (38), មាន (32), ដែល (31), នេះ (26), ឲ្យ (26), នោះ (25), សំឡេង (25), បាន (20), ឃើញ (20), ធ្វើ (18), was (18), មួយ (17), the (17), អ្នក (15), នឹង (14), ដូច (14), យើង (14), 2014 (13), ហេតុ (13), និង (13), ចង់ (13), ខ្លួន (13), ចេះ (13), មែន (13), ដើម (13), កំពុង (13), កន្លែង (12), 2013 (11), លុយ (11), គួរ (11), ទៀត (11), ដឹង (11), មនុស្ស (11), របស់ (11), តាម (11), រឿង (10), ការ (10), permalink (10), posted (10), អាពៅ (10), ចូល (10), 2012 (9), កំណត់ (9), ដល់ (9), ស្អី (9), ចុះ (8), អ្វី (8), ប្រជាជន (8), យ៉ាង (8), ប្រទេស (8), ដោយ (8), ពិត (8), ឡើង (8), មេឃ (8), ទឹក (8), មើល (8), ស្មៅ (7), គិត (7), ខែវិច្ឆិកា (7), book (7), ខ្លី (7), ភាព (7), ម៉េច (7), ជួយ (7), ច្រើន (7), ក្នុង (7), អស់ (7), ពីរ (7), ប៉ុន្តែ (7), ផាត់ (7), សណ្តាយ (7), ស្អុយ (7), then (7), ខែកក្កដា (6), ខែតុលា (6), ណាស់ (6), គ្នា (6), ស្គាល់ (6), ត្រូវ (6), ផ្ទះ (6), ព្រោះ (6), ភ្នែក (6), តុកកែ (6), ជញ្ជក់ (6), រទេះ (6), wordpress (5), com (5), have (5), now (5), 2016 (5), ថ្នាំរំលូតកូន (5), ខ្លះ (5), អារម្មណ៍ (5), មតិ (5), ក្លាយ (5), សើច (5), ចិត្ត (5), សុទ្ធ (5), សប្បាយ (5), អាច (5), ត្រី (5), ដើរ (5), ស្អាត (5), កុំ (5), ខ្ញុំក៏ (5), ប៉ុន្មាន (5), ចាប់ (5), សត្វ (5), បាក់ (5), ម្ចាស់ (5), ម្តង (5), បញ្ចេញមតិ (5), what (5), you (5), that (5), prince (5), like (4), ខែមករា (4), ឧសភា (4), name (4), ទំព័រដើម (4), ប្រសិន (4), ខ្ញុំស្អប់ (4), tags (4), អភិវឌ្ឍ (4), ផ្អែក (4), ក្រ (4), ចេញ (4), សម្រាប់ (4), ល្អ (4), តម្លៃ (4), រៀន (4), ជំនួយ (4), ត្រឹម (4), កើត (4), សំបូរ (4), ពេល (4), យល់ (4), ជាតិ (4), ភូមិ (4), ខេត្ត (4), មុន (4), ស្រី (4), ស្រែក (4), ឆ្កែ (4), ឈ្លី (4), ពោះ (4), ទាំង (4), ងាក (4), បាត់ (4), ធ្លាក់ (4), number (4), and (4), ហ្អែង (4), someone (4), running (4), why (4), they (4), this (3), កុម្ភៈ (3), មីនា (3), មេសា (3), ខែមិថុនា (3), 2015 (3), ភាគ១ (3), prologue (3), ខ្ញុំនៅក្នុងសៀវភៅ (3), រឿងភាគខ្នាតខ្លី (3), ជាង (3), គ្មាន (3), ២០១៤ (3), ស្អប់ (3), ដើម្បី (3), ចឹង (3), ចាយ (3), រស់នៅ (3), ដែរ (3), សេដ្ឋកិច្ច (3), ប្រទេសយើង (3), ខ្វះ (3), ផ្លូវ (3), ធ្វើការ (3), កាត់ (3), បន្ថយ (3), ចំណី (3), ពឹង (3), ទៅជា (3), បន្ទាប់ (3), បច្ចុប្បន្ន (3), ស្រែ (3), កសិកម្ម (3), លេង (3), ដំណើរ (3), ឆ្នុក (3), ទ្រូ (3), បណ្តែត (3), ធំៗ (3), ចំណាយ (3), ផាត់សណ្តាយ (3), កំពង់ធំ (3), កំពង់ (3), ទេស (3), ទែន (3), សំណើច (3), សម្តី (3), រូប (3), បែប (3), អាចម៍ (3), ហាក់ (3), សល់ (3), ហ្នឹង (3), តុក (3), មុខ (3), សុខៗ (3), កំប៉ោង (3), ម៉ា (3), ពួក (3), ឮសំឡេង (3), គូទ (3), រវល់ (3), ឯណា (3), រត់ (3), ចុង (3), ម្ខាង (3), វិល (3), ចលនា (3), ខ្យល់ (3), ស្រូប (3), ស្ដាយ (3), wrong (3), don (3), had (3), felt (3), girl (3), class (3), saw (3), few (3), them (3), get (2), site (2), វេបសាយ (2), ឈ្មោះ (2), required (2), comments (2), ភ្ជាប់ (2), បានជាវប្រចាំ (2), ជាវប្រចាំ (2), account (2), ប្លក់ (2), ប្រាក់ (2), feed (2), ខែសីហា (2), rothana (2), ស្តាយ (2), ទេវបុត្រsms (2), អត្ថបទ (2), ចាស់ (2), មានអារម្មណ៍ (2), សូម្បី (2), នៅពេល (2), សង្ស័យ (2), តុលា (2), ខ្ញុំស្អប់ខ្លួនឯង (2), ខ្ញុំយំ (2), អភិវឌ្ឍន៍ (2), ចង់អភិវឌ្ឍ (2), ម្នាក់ៗ (2), សូវ (2), អ្នកមាន (2), ខ្ជិល (2), សរសេរ (2), អាន (2), រីក (2), ចម្រើន (2), អ្វីដែល (2), សុខភាព (2), ការងារ (2), ថ្វី (2), ត្បិត (2), ថែម (2), ទិញ (2), វិញ (2), ខាត (2), ទទួល (2), ប្រើ (2), អត់ (2), គ្រាន់ (2), ញ៉ាំ (2), ខ្លាច (2), មាត់ (2), ឆ្នាំ (2), តែង (2), កើន (2), ស្បៀង (2), ច្បាស់ (2), ដដែល (2), អាហារ (2), មកពី (2), ប៉ុណ្ណោះ (2), ខ្លាំង (2), សុខុមាល (2), កណ្តាល (2), ភាគច្រើន (2), អាវ (2), ដំណាំ (2), ប្រវាស់ (2), សព្វថ្ងៃ (2), សារ (2), ខ្ញុំបាន (2), ប្រហុក (2), ត្រីងៀត (2), ទេសភាព (2), ភ្លុក (2), ដាក់ (2), បាយ (2), តូច (2), ទូក (2), ឈប់ (2), តាំង (2), ភ្នំពេញ (2), ជិះ (2), ឡាន (2), ប្រមាណ (2), ចុក (2), កាណូត (2), ជិត (2), ឆ្នាំង (2), រយៈ (2), ត្រជាក់ (2), ព្រៃ (2), តូចៗ (2), ហែល (2), ព្រះអាទិត្យ (2), លិច (2), សប្ត (2), អើយ (2), អាណា (2), វ៉ើយ (2), មែនហើយ (2), សួរ (2), ជ្រុះ (2), ចុច (2), ប្រឹង (2), លេច (2), ធ្មេញ (2), ទប់ (2), ហះៗ (2), ភ្នំ (2), ចម្រៀក (2), ថ្ម (2), សំឡឹង (2), ទារុណ (2), ទារា (2), យក្ស (2), ត្បុល (2), សំបុក (2), ទាន់ (2), ទៅហើយ (2), ផ្សេង (2), ជិន (2), ក្រៅ (2), កាន់ (2), អុញ (2), ខាង (2), ឆ្កួត (2), បញ្ញើក្អែក (2), អានេះ (2), ឆ្វែល (2), ព័ទ្ធ (2), រំកិល (2), ក្រោយ (2), វាក៏ (2), ក្បាល (2), កុំឲ្យ (2), ឆ្ងល់ (2), គំនរ (2), ដុះ (2), គាត់ (2), ទួល (2), ប៉ុណ្ណេះ (2), ទីទួល (2), ដូចជា (2), រាប់ (2), អីយ៉ូយ (2), សោះ (2), ហេតុអី (2), កាមេរ៉ា (2), អូយ (2), អូហ៍ (2), ហ៊ុយៗ (2), ស្អីគេ (2), និយាយ (2), ខ្ចី (2), វិច្ឆិកា (2), ២០១៥ (2), sms (2), amok (2), home (2), know (2), អាមោឃ (2), វិទ្យាសាស្ត្រ (2), ពេលវេលា (2), present (2), who (2), she (2), shouted (2), read (2), said (2), but (2), another (2), sound (2), haven (2), turned (2), only (2), not (2), earth (2), miles (2), just (2), princess (2), quack (2), stopped (2), three (2), asked (2), ថាខ្ញុំបានអានសៀវភៅហ្នឹងអត់ (2), ទេវបុត្រ (2), ខ្វាក (2), របត់ជីវិតថ្មី (2), started, design, with, អ៊ីមេល, write, comment, loading, collapse, bar, manage, subscriptions, view, reader, រាយការណ៍, មាតិកា, ឯកជនភាព, already, log, sign, join, other, subscribers, ម៉ូដ, ប្លក, nuntius, បង្កើត, entries, create, មេតា, ខែធ្នូ, ខែកញ្ញា, បណ្ណសារ, រតន, ratana, មតិថ្មីៗ, ផ្សាយ, ថ្មីៗ, កំណាព្យ, នាំទិស, ប្រកាស, ខ្ញុំត្រូវ, ទ្រាំ, រស់ក្នុង, ស្ថានភាពបែបនេះ, ធ្លាប់, បែបនេះទេ, ដែលគេចោទថាខ្លួនខុសរហូត, ចោទ, សិទ្ធិ, តបតមួយ, ម៉ាត់ក៏, ធ្លាប់ទេ, វាមិនអី, គាត់គ្រាន់តែថាឲ្យ, គាត់គ្រាន់តែវាយ, តែខ្ញុំតែងអីរហូត, ដែលគាត់, ជឿខ្ញុំ, ទុកចិត្តខ្ញុំ, ខ្ញុំពិតជាមនុស្ស, ដែលមិន, គួរឲ្យ, ទុកចិត្ត, ដល់ម្លឹងឬ, ខ្ញុំហត់ហើយ, បើអាច, សូមឲ្យ, ខ្ញុំស្លាប់ឆាប់ៗទៅចុះ, ខ្ញុំចង់, ជាមនុស្សមិនចេះយំ, មិនចេះស្រក់ទឹកភ្នែក, មិនចេះអាណិត, ដែលចូលចិត្តអាណិតគេ, ខ្ញុំស្អប់ចរិត, ខ្លួនឯង, ដែលតែងគិតអ្នកដទៃជាធំ, ដែលខ្លួន, មិនចេះអាត្មានិយម, រហូតដល់ថ្នាក់ថា, ខ្ញុំមិន, ដឹងថាខ្ញុំស្អប់អ្វីឲ្យប្រាកដ, ឬមួយ, ដែលជីវិតមួយ, មិនមែនជាជីវិតរបស់ខ្ញុំ, អ្វីៗ, សុទ្ធតែមានគោលបំណង, តើជីវិតរបស់ខ្ញុំមានគៅលបំណងអ្វី, តើកើតមកដើម្បីតែយំឬ, ខ្ញុំស្អប់ការយំ, ខ្ញុំពិតជាស្អប់ខ្លាំងណាស់, ព្រោះមនុស្សដែលធ្វើឲ្យ, គ្មាននរណាក្រៅពីគាត់, អីក៏, ខ្ញុំរស់នៅដើម្បីតែមនុស្សម្នាក់, តើមនុស្សម្នាក់នេះ, មានឥទ្ធិពលអ្វី, ចង់ឲ្យខ្ញុំសើច, ខ្ញុំស្អប់ដោយ, សារតែស្ថានភាពពឹងផ្អែកបែបនេះ, តម្លា, ចំគោល, រដ្ឋាភិបាលមុន, សម្រេច, អ្វីមួយ, ធ្វើការពិភាក្សាជាមួយ, ប្រជាជនជាមុនសិន, គោលការណ៍, ប្រជាធិបតេយ្យ, ប្រជាជនជា, និយម, ន័យ, ម្តេច, បំផុត, វាច្បាស់, ចម្លើយ, គម្លាត, រវាង, អ្នកក្រ, ហ៊ុលៗៗ, អរគុណ, រាត្រី, សួស្តី, សំណួរ, ឆ្លើយខ្លួន, ការអភិវឌ្ឍ, ផ្តល់, យូរ, អង្វែង, មនុស្សពិបាក, សំដៅ, សំណង់, អគារ, ខ្ពស់ៗ, ស៊ីវិល័យ, កាល, ពេញចិត្តនូវ, ចំណេះ, មោទនភាព, មនុស្សម្នាក់, ស្រលាញ់, ចេះសាមគ្គីគ្នា, តើអ្វី, ប្រកប, ប្រសិទ្ធិភាព, និរន្តរភាព, ត្បិតតែ, គំនិត, ល្មម, ក្រោកឈរ, ខ្លះៗ, ពេលខ្លះ, សំខាន់, ការឲ្យ, គោរព, ទ្រឹស្តី, ត្រូវតែ, ហ៊ាន, ខាតបង់, អីមួយបានបាន, តែជំនួយៗ, កេងប្រវ័ញ្ច, ផ្នែក, ថោក, ថ្លៃ, គេមិន, ផ្តល់ជំនួយ, ទាំងជួយ, វត្ថុធាតុ, ថោកៗ, ហ្ន៎, ដើម្បីជា, គុណសងត្រឡប់, ទិញទំនិញ, ថ្លៃៗ, ផលិត, ផលឧស្សាហកម្ម, បច្ចេកវិទ្យា, អេឡិក, ត្រូនិច, ជាដើម, អស់ប្រាក់, រាល់, លាន, ដុល្លា, ឆ្នាំៗ, បញ្ញា, ល្ងង់, អាយ៉ងផ្នែក, រហូត, ពីអ្នក, ពីអ្នកនោះ, ស្ពាន, ថ្នល់, តើគេពិត, សំណង, មែនឬ, របាំង, បាំង, ភ្នែកសំណូក, ជាជួយ, តែមានមាត់មួយ, ប៉ុន្តែក៏, ដៃពីរ, បង្ក, បង្កើន, ផលដែរ, ការអប់រំ, បណ្តុះបណ្តាល, ហ្វឹក, ហាត់, ចិញ្ចឹម, ១០០ក៏, បានដែរ, តាមសៀវភៅ, នយោបាយ, បញ្ហា, ក្រពះ, លោក, ម៉េងទ្រី, ១៩៧១, ទើប, គាត់លើក, កំណើនប្រជាជន, តាមចង្វាក់, ចង្វាក់, ផលិតកម្មកើន, មនុស្សកើនរហ័ស, យឺត, ការខ្វះស្បៀង, ពុំអាចជៀសបាន, បើយើង, ពិតជា, កំណើនប្រជាជនមែននោះ, សកម្មនឹង, ខ្វះខាត, ទីបំផុត, សេដ្ឋកិច្ចក៏, ដើរអត់, បានល្អ, ក្រនៅ, តែក្រ, ក្រជាងមុន, តើភាពក្រីក្រ, អត់ឃ្លាន, គ្រប់គ្រាន់, បណ្តាល, ច្រើនឬ, កំណើន, ប្រជាជនជួយ, ក្រីក្រ, កសិកម្មមែន, លើក, កម្ពស់ឲ្យ, ទៅលើ, ប្រជាកសិករ, ចំណេះដឹង, ជំនាញ, ធនធាន, ឱកាស, ការគាំទ្រ, តើទាំងអស់នេះ, ប្រជាកសិករយើងសព្វថ្ងៃមានហើយ, ឬនៅ, កសិករភាគ, ជាមនុស្ស, វ័យ, អក្សរ, សម័យពាក់, ខ្មៅ, បច្ចេកទេសដាំ, ចិញ្ចឹមសត្វ, មានកម្រិត, ទៀតសោត, ថ្នាំ, សម្លាប់, សត្វល្អិត, ផុស, ផុល, សម្បើម, ដាំដំណាំ, ប្រជាកសិករយើង, កសិករ, មានចំណេះដឹង, លក្ខណៈ, លើកត្តាធម្មជាតិ, ដាំ, ប្រវាស់ថ្នាំ, បំណុល, ណាមួយ, បន្លែ, សាច់, នាំ, ពីក្រៅ, សកម្ម, រឿងដ៏, ខ្មាស់, អៀន, តាំងពី, មធ្យមសិក្សាមក, ក៏គិត, មិនចេញ, ហេតុអ្វី, សេដ្ឋកិច្ចរបស់, ទៅវិញ, តែប្រជាជនភាគច្រើន, ជាអ្នកស្រែចម្ការ, អ្នកនេសាទ, ចឹងពិត, ចម្ការគួរ, ធាតុ, ជាក់ស្តែង, ស្រែចម្ការ, ភាគ, ខោមិន, ខោអាវ, តែគិត, និងមិន, ឯកភាព, សេដ្ឋកិច្ចពឹងផ្អែក, ចឹងឬ, ត្រឹមតែជាភូមិ, ដ៏ស្រស់, ក៏ជា, ទីប្រជុំ, ឆ្អើរ, ស្រុកយើង, ទីនោះ, ទស្សនា, នូវ, ដ៏ស្រស់ត្រកាល, សូត្រ, របៀបរបរ, និងទិញ, បានទៅ, ធានា, ខកបំណង, ឆ្លៀត, ទំនេរ, នាំគ្នា, ទៅងូត, ទន្លេ, ហ៊ុលៗៗៗ, កន្ទាស់, ស្ទូច, ដាក់បានៗ, ហាលប្រឡាក់, តាមផ្ទះ, អ្នកភូមិ, តែងប្រើប្រាស់, គេប្រើ, ទូកជ័រ, ដែលមានតម្លើងម៉ាស៊ីន, សម្រាប់ធ្វើ, ទៅផ្សារ, ឥវ៉ាន់, ចាប់ហួយ, ជិតៗ, នៅតំបន់នេសាទ, សង់, លើទូក, ល្្មមសម្រាប់នៅ, ពាង, ជំនួស, ពុយ, ធុង, សាំង, លំនឹងល្អ, ឡូត៍, នេសាទ, វែង, ដឺែល, ទ្រុឌទ្រោម, បានអាជ្ញាធរ, បិទ, ធ្វើសកម្មភាព, ពី១០ឆ្នាំមុន, តំបន់, អភិរក្សត្រី, សាលា, បឋម, សិក្សា, បើអ្នក, តាមផ្លូវ, លេខ៥, ខេត្តកំពង់ឆ្នាំង, បត់, ទូកទៅ, ពេលសរុប, ជា៤ទៅ៥ម៉ោង, ប៉ុន្តែបើ, រយៈផ្លូវ, លេខ, ប្រហែល, ប្រមាណ១០ម៉ោង, ទីរួមខេត្ត, ចុះទូក, ផ្សារចាស់, សម្រេចចិត្ត, ត្រៀម, ហូប, មិនគួរ, ពេក, ទីរួម, តាមរយៈ, ឬទូក, ៦ម៉ោង, ៨ម៉ោង, ស្ថិតនៅ, ឃុំ, ស្រុក, ស្វាយ, ភូមិនេះ, ស្ថិត, តាមបណ្តោយ, ស្ទឹង, សែន, និងមាន, ទីតាំង, បឹង, ទន្លេសាប, មានពីរ, នេះបាន, ខេត្តកំពង់, និងមួយ, ទិដ្ឋភាពតាម, ដងផ្លូវ, បើនិយាយ, ភូមិបណ្តែតទឹក, អ្នកច្បាស់, ជានឹកឃើញមុន, បើមិនកំពង់ឃ្លាំង, ក៏កំពង់, ឬក៏ព្រែកទាល់ដែរ, បើអ្នកបាន, មកលេង, ច្បាស់ជាទាក់ភ្នែក, ជាមួយ, នឹងសម្រស់ធម្មជាតិ, ស្រស់ត្រកាល, ថ្លា, ឈ្វង់ដែល, ស្ទើរ, តែកម្រនឹងបាន, កាដេបកាដុប, កូនត្រី, ឡើងយ៉ាង, ព្រោងព្រាត, សំចត, នៅជិតៗ, យោល, យោគទ្រេត, ទ្រោត, រលក, ឮសូរង៉េង, ង៉ាវ, ម្តងៗ, ត្រឹមតែ, រះពិត, ពីជ្រុង, ណាក៏, រាជនី, បណ្តែតទឹក, ផ្ទុះ, មែនសើច, ខ្ញុំនោះទេ, នឹងខ្លួន, ប្រសប់, ឆ្កួតៗ, បាតុ, កម្ម, បាតុកម្ម, ប្រមូល, សំរាម, រអ៊ូ, ខ្ញុំឮសំឡេង, អីចេះ, ហិត, ស្អុយនឹង, ឆួល, បើក, តើខ្ញុំ, បានកាមេរ៉ាមកពីណា, អត់ដឹង, មេឃជិត, ខ្វល់, រវល់តែ, ក្រិចក្រាក់ៗ, បម្រុង, ម៉េម, ម៉ូ, ថ្មី, memory, ទាន់ទៅ, ចាំ, ដែលនឹង, អ៊ីកៗ, លេចនោម, ចាក់, ស្ទុះ, មកដល់, ខ្ញុំឃើញ, ស្កេះ, ស្កះ, ទិដ្ឋភាព, ពិបាក, ពិពណ៌នា, ឥឡូវ, វាល, រហោឋាន, ក្រឡេះ, ខេះ, តែដើមឈើ, ម៉ាដើម, ភ្នំប៉ុន្មាន, ដុំ, តម្កល់លើគ្នា, បន្តិចមក, ពីណី, ខ្លះយំ, ឆោឡោ, ដង្ហោយ, ខ្ញុំឃើញមេឃហាក់, សភាព, ខុស, គ្រែ, កញ្ចាស់, ដែលជើង, ពុក, ផុយ, ឃើញមុននេះ, ក៏នាំ, ក្រឡា, ហោះ, មិននៅ, ឆ្ងាយ, បីក្បាល, បញ្ញើក្អែកដែល, ញញឹម, ពព្រាយ, ឆ្អែត, វាថា, សេហ្គូដ, say, good, bye, ចៀន, អីណា, ទ្រនំ, ឬកមែន, ស្លាប, បង្រួម, ពិភព, យកកែវ, ឆ្លុះ, មកឆ្លុះ, ដែលខ្ញុំ, គឺថា, អាខ្មៅៗ, អាងងឹតៗ, ហ្វូង, អានោះ, វាជា, ខ្មៅៗ, ងងឹតៗ, ឆ្អឹង, ស្បោង, បោះ, ស៊ី, ខ្ញុំរឹតតែ, ចេញពី, ទិស, ណោះ, សំឡេងផស់, បីនាក់, វង្វេង, ប្រាកដទៅ, កែកំពុង, ស្រក់ឈាម, ស្រក់, ហ៊ោ, រីឯ, ចង្រៃ, ខ្ញុំហាមាត់, រាកនោម, ធំមែន, ២០១៤មែន, រួញ, ស្វិត, ក្រញ៉ង់, ខ្ញុំភ័យ, នោមខ្ញុំ, ប៉ាត, ណាប៉ាត, គំនូស, រួច, ថាតើ, ប៉ុណ្ណា, ជាវា, ជៀស, បែបនេះ, ទីនេះ, ខ្ញុំនៅ, ស្រែកដង្ហោយ, ពូបររទេះ, ស្រាប់តែ, ស្លុត, រត់ៗ, បុក, ប៉័ង, ទួលមួយ, បររទេះ, យំទួញ, សោកពី, ក្រោម, ប៉ុន, កូន, ខាំ, បឺត, តោង, ស្អិត, ព្រឺ, សម្បុរ, ខ្លះទេ, ខ្លា, ដំរី, សត្វស្លាប, មែក, ត្រា, ប្រណី, ព្រះអើយ, ជាអ្វី, យកដៃ, បិត, វិញមក, ជិះធ្លាក់, អម្បាញ់, មិញហ្នឹង, ប្រេះ, ដាច់ខ្លួន, របូត, កង់, មិនដឹងវិល, ទៅណា, សំឡេងអ្វី, ម៉្យាង, ចុះមកពី, នោះហាក់, សំឡេងឈើ, ទង្គិច, ដើម្បីដឹង, ជាសំឡេង, ទន្ទឹម, ហ៎ស់ៗ, ស្តាប់, ស្មាន, ផស់, ប្លាក, ដៃប្លាក, ជើង, នាក់, ស្រា, លេងសុទ្ធ, វ៉ែន, ក្បាច់, ដុល្លាដូច្នេះ, ចូលជិតដែរ, អាត្មា, សុំ, ឆ្វេង, ស្តាំ, មិនឃើញ, ផ្អើល, យំយ៉ាង, សង្កៀត, កលយំមិន, អន្ទះ, អន្ទែង, រសាប់, រសល់, ប្រះ, ប្រាណ, ថ្ងៃនេះ, ក្រញ៉ាញ់, ខួរហើយ, ប្រាប់, ចង្កេះ, សំណាងហើយ, រទេះហ្នឹង, អង្រួន, អង្រួនៗ, ក្រឡក, ថាមែនៗ, បររ, ទេះគោ, បាច់, រ៉ាយ, រ៉ាប់, រទេះគោ, ដេក, ចំបើង, ស្កៀប, ញីភ្នែក, ម៉្យាងកំពុង, ពីលើ, ទៅមុខ, រលាក់, ស្រែកថា, ស្រដៀង, បរទេះ, ខ្ញុំស្រវាំង, បោច, ក្រឡេក, ក្រឡេកមើលម្តង, រមាស់បែប, ស្កៀបៗ, ចាក់ៗ, រមាស់ៗស្អី, នៀក, បក់, ល្ហឹមៗ, ចិចាក, ប៉ះនឹង, ពន្លឺ, ឧណ្ហៗ, ស្រស់, ស្រាយ, រំភើប, ធម្មជាតិ, ដួល, អង្កាល់, ខ្ញុំកំពុង, ឯណេះ, ឯណោះ, ថតៗ, ភ្លេច, ស្អាតមែន, ភាពនៅ, គំនូរ, ហ៊ឹម, ពិពណ៌នាដល់, សុំយក, ដង្ហើមមួយៗ, បរិសុទ្ធ, ណាណី, ណាយ, ម៉ែ, ណា៎, បាក់ជើង, យប់មួយ, យល់សប្ត, អស់សំណើច, សប្តឃើញជើង, ប៉ុន្តែខ្ញុំ, អត់ខ្លាចអីសោះ, តែពី, ពីសប្បាយ, និងអស់, សំណើចពី, រាង, ចាក់ធ្មេញ, ដើមឈើ, ខំប្រឹង, ស្រុត, ចុះមក, ក្រោក, ស្រង់ពី, ពន្លើស, កាលណោះ, ថ្ងៃ, កំឡុង, ពេលភ្នំពេញ, ចលាចល, ពួកកម្មករស៊ុន, ទ្រី, បាក់ជើងមេឃ, បូកនឹងគេខ្ចី, រាយរងទៀត, ទោះជាឲ្យខ្ញុំទៅទារ, ក៏ខ្ញុំមិនដឹងទារម៉េចដែរ, ភ្លេចបាត់ហើយ, ថាគេនៅជំពាក់ប៉ុន្មាន, គិតទៅ, ពេលត្រូវការលុយ, ពិបាកមែន, និយាយពីរឿងលុយ, ខ្ញុំក៏ចាប់ផ្តើមដកដង្ហើមធំ, តាំងពីធ្វើការមក, មិនដែលចេះសល់, មានម្តងនោះ, មិត្តរួម, 200, បាត់ស្រមោលឈឹង, ម្តងនេះ, សង្ស័យតែបាត់ស្រមោល, មិនអាចទាក់ទងបាន, គិតៗទៅ, ពិតដូចជា, មិត្ត, ខ្ញុំថាមិនខុស, ទៀង, វាមិនឈ្នះទាល់នោះទេ, ឲ្យតែទាល់ហើយ, ស្អីក៏ហ៊ានធ្វើដែរ, ពេលដែល, ឮដំណឹង, គេរត់បាត់, ខ្ញុំអាចធ្វើ, ទៅបាន, តែអង្គុយអន់ចិត្ត, ទំនុកចិត្ត, ដែលខំ, មានចំពោះគេ, ខ្ញុំស្ដាយ, ឲ្យច្បាស់ទៅ, ខ្ញុំមិនសូវ, ប៉ុន្មានទេ, ក៏ខ្ញុំចាយអស់ដែរ, បន្ទាប់ពីគេ, ទៅបាត់, ខ្ញុំគិត, ប្រើប្រាស់ជីវិត, យ៉ាងណា, លាក់លៀម, ភ័យ, ដេកមិនលក់, យ៉ាងម៉េចវិញ, ចុះក្មេង, តើពួកគេ, ចិញ្ចឹមក្មេងយ៉ាងណា, ចំនុចនេះ, ឲ្យខ្ញុំបារម្ភជាងគេ, ដឹងអត់, គេថា, បើខ្ញុំឈ្មោះ, កញ្ញា, គេសុំដាក់, ងារ, កម្លោះ, នរណាទៅភ្លើទៅប្រាប់ឈ្មោះពិត, ទៅលោកអើយ, បន្ទាប់ពីគេសុំទោស, គេក៏អូសក្រឡា, សុំស្គាល់ឈ្មោះខ្ញុំ, និងអាយុរបស់ខ្ញុំ, ខ្ញុំក៏ប្រាប់គេ, ខ្ញុំឈ្មោះ, កញ្ញាsms, អាយុ, ១៧ឆ្នាំ, ក្មេងក្រោមអាយុ, ហាមញ៉ែ, គ្រាន់តែឮបែបហ្នឹង, គេក៏សើច, sman, jes, som, tos, ស្មានតែអត់ចេះសុំទោសតើ, errr, srey, mort, dach, sorry, for, having, ស្រីមាត់ដាច, សុំទោស, ច្រលំលេខ, មួយស្របក់ក្រោយមក, ទីតៗៗ, សម្លេងសារ, ប្រុសមាត់ស្អុយ, ថាហើយ, ខ្ញុំក៏ចុចទូរសព្ទបិទ, មាត់ដាច, មាត់អាក្រក់, ទើសក្បាលអ្ហែងដែរ, ស្រីស្អីក៏មាត់អាក្រក់ម៉េះវ៉ើយ, ស្រីលើកវាយ៉ាងម៉េច, ទើសក្បាលអ្ហែង, ស្រីលើក, អត់ទាន់ប្រកាច់ទេវ៉ើយ, អាប៉ាកាច់, អញណា៎, អិន, ពិល, រោទ៍, okay, tell, your, អូខេ, ចឹងប្រាប់, ថាអញឈ្មោះ, ឈ្មោះអី, use, joke, around, ច្រលំលេខស្អី, លេងច្រើន, ខឹង, តេវ, ព្រហើន, ម៉េះៗ, នៅផ្ទះ, ហ្អែងទេ, ច្រលំ, លេខហើយ, where, are, call, ហ្អា៎, ឆាប់, មកអញ, ភ្លាម, ល្ងាចម្សិលមិញ, មានគេ, ច្រលំsmsមក, ២០០៩, លោកsms, suddenly, closed, frightened, happened, how, about, couldn, differentiate, really, entered, eyes, see, mirror, there, would, marry, him, fairy, tale, nowhere, raped, nope, centimeters, slipped, ground, mud, shit, changed, ugly, duck, past, surprise, should, one, two, people, chasing, asking, myself, caught, moment, beautiful, charming, winked, smiled, got, stuck, question, awkwardly, watch, out, their, head, pointed, nothing, too, late, run, away, from, checking, table, drawers, ask, wanted, some, stuff, morning, forgot, hooooo, found, rulers, snack, pens, opened, future, replied, indeed, something, magic, brought, into, high, school, life, ខ្ញុំបិទសៀវភៅ, មានអារម្មណ៍ដូចជាចង់ស្ទះ, មានរឿងអី, មានរឿងអីចេះ, តើស្រីម្នាក់នោះជានរណា, ខ្ញុំឬ, ចុះខ្ញុំឥឡូវវិញ, ជានរណា, តើនរណាជាខ្ញុំឲ្យប្រាកដ, មានមនុស្សដើរចូលមក, ចូលមកក្នុងថ្នាក់, មានសំឡេងស្រែកសួរ, ខ្ញុំឆ្លើយថាខ្ញុំបានអាន, ប៉ុន្តែមានសំឡេងមួយទៀតថា, មិនបានអាន, ខ្ញុំក្រលៀសភ្នែកទៅរកសំឡេងនោះ, ស្រាប់តែខ្ញុំឃើញមនុស្សម្នាក់, ឃើញម្នាក់នោះហាក់ដូចជាឃើញខ្លួនឯងក្នុងកញ្ចក់, ម្នាក់នោះគឺជាខ្ញុំម្នាក់ទៀត, ប្រសិនបើមានទេវបុត្រមកជួយខ្ញុំ, ទេវបុត្រនោះ, ខ្ញុំនឹងរៀបការជាមួយ, ប៉ុន្តែវាអត់ដូចក្នុងរឿង, តើមានទេវបុត្រមកពីណាមក, បើមាន, នោះខ្ញុំក៏មិនត្រូវបានគេរំលោភដែរ, បួនប្រាំគីឡូអី, មិនបានប៉ុន្មានសង់ទីម៉ែត្រផង, ខ្ញុំស្រាប់តែភ្លាត់ជើងផ្កាប់មុខទៅស៊ីភក់, អាភក់ចង្រៃ, នៅណាមិននៅ, មកនៅហ្នឹង, ភាពជាស្រីស្អាតរបស់ខ្ញុំរត់បាត់, ភាពជាកូនទារូបអាក្រក់ក៏ប្រញ៉ុកចូល, អីយ៉ាស់, ម៉េចក៏ស្រាប់តែរត់ចឹង, រត់ហើយ, រត់ទៀត, មិនដឹងពេលណាឈប់, គួរតែឈប់ពេលនេះល្អទេ, អូហ៍ទេ, មានមនុស្សបីនាក់កំពុងតែដេញខ្ញុំ, ហេតុអីបានដេញ, ខ្ញុំសួរខ្លួនឯង, ខ្ញុំឈប់, ពួកគេក៏ចាប់ខ្ញុំ, ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនជាស្រីស្អាតមួយរំពេច, ហ្នឹងហើយស្អាត, ហើយលើសពីស្អាត, គឺមានមុនស្នេហ៍, ខ្ញុំព្រិចភ្នែកដាក់ពួកគេ, ហើយខ្ញុំក៏ញញឹមដាក់ពួកគេ, ពួកគេភាំង, ជាសំណួរដែលពួកគេសួរខ្ញុំ, ប៉ុន្តែដូចជាអត់សួរ, ខ្ញុំស្រែក, ប្រយ័ត្ន, ពួកគេក៏ងាកមើលទៅតាមទិសដៃដែលខ្ញុំចង្អុល, គ្មានឃើញអីទេ, បើឃើញគឺឆ្កួតសុទ្ធ, ទម្រាំតែដឹងថាចាញ់បោក, ខ្ញុំរត់បានបួនប្រាំគីឡូទៅហើយ, ហាហា, អតីត, កំពុងតែឆែកមើលថតតុ, កុំរំខាន, ហើយក៏កុំសួរ, គ្រាន់តែមើល, ថាថ្នាក់ព្រឹកមានភ្លេចអីអត់, អូហូ, ឃើញហើយ, ឃើញមានបន្ទាត់, មានរបស់ញ៉ាំ, មានប៊ិច, ហើយក៏មានសៀវភៅ, សៀវភៅមួយក្បាល, ហើយខ្ញុំក៏បើកមើល, ហើយក៏ឃើញមនុស្សម្នាក់កំពុងតែរត់, ម្នាក់នោះគឺជាស្រី, ហើយស្រីម្នាក់នោះ, គឺដូចជារូបខ្ញុំ, មានគេសួរខ្ញុំ, ដឹងថាខ្ញុំឆ្លើយម៉េចអត់, ខ្ញុំថាខ្ញុំអាន, តែធាតុពិតខ្ញុំមិនបានអាន, មានអីម៉្យាងដូចជាសិល្ប៍ចឹង, ស្រាប់តែនាំខ្ញុំមកដល់វិទ្យាល័យ, វិទ្យាល័យដែលខ្ញុំធ្លាប់រៀន, អនាគត, browsing, អំពីស្មៅ,
Text of the page (random words):
wsing home 2 មតិ ខ្ញុំនៅក្នុងសៀវភៅ ទំព័រដើម posted by អាពៅ on ខែកក្កដា 11 2016 in រឿង ខ្លី រឿងភាគខ្នាតខ្លី ទំព័រដើម អនាគត មានគេសួរខ្ញុំ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់ ដឹងថាខ្ញុំឆ្លើយម៉េចអត់ ខ្ញុំថាខ្ញុំអាន តែធាតុពិតខ្ញុំមិនបានអាន មានអីម៉្យាងដូចជាសិល្ប៍ចឹង ស្រាប់តែនាំខ្ញុំមកដល់វិទ្យាល័យ វិទ្យាល័យដែលខ្ញុំធ្លាប់រៀន បច្ចុប្បន្ន កំពុងតែឆែកមើលថតតុ កុំរំខាន ហើយក៏កុំសួរ គ្រាន់តែមើល ថាថ្នាក់ព្រឹកមានភ្លេចអីអត់ អូហូ ឃើញហើយ ឃើញមានបន្ទាត់ មានរបស់ញ៉ាំ មានប៊ិច ហើយក៏មានសៀវភៅ សៀវភៅមួយក្បាល ហើយខ្ញុំក៏បើកមើល ហើយក៏ឃើញមនុស្សម្នាក់កំពុងតែរត់ ម្នាក់នោះគឺជាស្រី ហើយស្រីម្នាក់នោះ គឺដូចជារូបខ្ញុំ អតីត អីយ៉ាស់ ម៉េចក៏ស្រាប់តែរត់ចឹង រត់ហើយ រត់ទៀត មិនដឹងពេលណាឈប់ គួរតែឈប់ពេលនេះល្អទេ អូហ៍ទេ មួយ ពីរ បី មានមនុស្សបីនាក់កំពុងតែដេញខ្ញុំ ហេតុអីបានដេញ ហេតុអី ខ្ញុំសួរខ្លួនឯង ខ្ញុំឈប់ ពួកគេក៏ចាប់ខ្ញុំ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាខ្លួនជាស្រីស្អាតមួយរំពេច ហ្នឹងហើយស្អាត ហើយលើសពីស្អាត គឺមានមុនស្នេហ៍ ខ្ញុំព្រិចភ្នែកដាក់ពួកគេ ហើយខ្ញុំក៏ញញឹមដាក់ពួកគេ ពួកគេភាំង ស្អីគេ ជាសំណួរដែលពួកគេសួរខ្ញុំ ប៉ុន្តែដូចជាអត់សួរ ខ្ញុំស្រែក ប្រយ័ត្ន ពួកគេក៏ងាកមើលទៅតាមទិសដៃដែលខ្ញុំចង្អុល គ្មានឃើញអីទេ បើឃើញគឺឆ្កួតសុទ្ធ ទម្រាំតែដឹងថាចាញ់បោក ខ្ញុំរត់បានបួនប្រាំគីឡូទៅហើយ ហាហា បួនប្រាំគីឡូអី មិនបានប៉ុន្មានសង់ទីម៉ែត្រផង ខ្ញុំស្រាប់តែភ្លាត់ជើងផ្កាប់មុខទៅស៊ីភក់ អាភក់ចង្រៃ នៅណាមិននៅ មកនៅហ្នឹង ភាពជាស្រីស្អាតរបស់ខ្ញុំរត់បាត់ ភាពជាកូនទារូបអាក្រក់ក៏ប្រញ៉ុកចូល ខ្វាក ខ្វាក ប្រសិនបើមានទេវបុត្រមកជួយខ្ញុំ ទេវបុត្រ ទេវបុត្រ ទេវបុត្រនោះ ខ្ញុំនឹងរៀបការជាមួយ ប៉ុន្តែវាអត់ដូចក្នុងរឿង តើមានទេវបុត្រមកពីណាមក បើមាន នោះខ្ញុំក៏មិនត្រូវបានគេរំលោភដែរ បច្ចុប្បន្ន ខ្ញុំបិទសៀវភៅ មានអារម្មណ៍ដូចជាចង់ស្ទះ មានរឿងអី មានរឿងអីចេះ តើស្រីម្នាក់នោះជានរណា ខ្ញុំ ខ្ញុំឬ ខ្ញុំនៅក្នុងសៀវភៅ ចុះខ្ញុំឥឡូវវិញ ជានរណា តើនរណាជាខ្ញុំឲ្យប្រាកដ មានមនុស្សដើរចូលមក ចូលមកក្នុងថ្នាក់ មានសំឡេងស្រែកសួរ ថាខ្ញុំបានអានសៀវភៅហ្នឹងអត់ ខ្ញុំឆ្លើយថាខ្ញុំបានអាន ប៉ុន្តែមានសំឡេងមួយទៀតថា មិនបានអាន ខ្ញុំក្រលៀសភ្នែកទៅរកសំឡេងនោះ ស្រាប់តែខ្ញុំឃើញមនុស្សម្នាក់ ឃើញម្នាក់នោះហាក់ដូចជាឃើញខ្លួនឯងក្នុងកញ្ចក់ ម្នាក់នោះគឺជាខ្ញុំម្នាក់ទៀត tags ពេលវេលា រឿង ខ្លី វិទ្យាសាស្ត្រ permalink បញ្ចេញមតិ me in the book prologue posted by អាពៅ on ខែកក្កដា 11 2016 in រឿង ខ្លី រឿងភាគខ្នាតខ្លី prologue future someone asked me if i ve read that book you know i replied i have indeed i haven t then something like magic brought me into my high school life present i was checking the table drawers don t ask me why just only wanted to get some stuff that the morning class forgot oh hooooo i found rulers snack pens and then a book i opened it and then i saw someone was running it was a girl and that girl was me past surprise i was running then running running should i have stopped oh no one two three three people was chasing me why why i was asking myself why i stopped they caught me i felt i was a princess at the moment felt beautiful charming i winked at them smiled at them then they got stuck what it was the question they asked me awkwardly watch out i shouted they turned their head to what i pointed saw nothing ha ha it was too late i had run away from them a few miles nope not a few miles just a few centimeters i was slipped on the ground what the mud on earth shit now the princess had changed to the ugly duck quack quack if only there was a prince a prince a prince a prince i would marry him but it was not in a fairy tale my prince was nowhere on earth i was raped present i suddenly closed the book i felt frightened what happened to me now who was the girl me me in the book how about me now in the class i couldn t differentiate who was the really me then someone entered to the class she shouted if i ve read that book i said i have but another sound said i haven t then i turned my eyes to that sound i saw someone like i see in the mirror she was another me tags ពេលវេលា រឿង ខ្លី វិទ្យាសាស្ត្រ permalink បញ្ចេញមតិ ទេវបុត្រsms ភាគ១ posted by អាពៅ on ខែមករា 30 2016 in កំណត់ ហេតុ រឿង ខ្លី ភាគ១ លោកsms ១៧ ឧសភា ២០០៩ ល្ងាចម្សិលមិញ មានគេ ច្រលំsmsមក amok where are you now call me អាមោឃ ហ្អែង នៅ ណា ហ្អា៎ ឆាប់ ខល មកអញ ភ្លាម ខឹង តេវ អាណា ចេះ សម្តី ក៏ ព្រហើន ម៉េះៗ amok i am home i don t know you you have had wrong number អាមោឃ អញ នៅផ្ទះ អញ អត់ ស្គាល់ ហ្អែងទេ ហ្អែង ច្រលំ លេខហើយ wrong number you use this number don t joke around me ច្រលំលេខស្អី អញ ស្គាល់ ហ្អែង ម៉ា ជាតិ ហើយ កុំ លេងច្រើន okay tell me what my name is and your name អូខេ ចឹងប្រាប់ មក ថាអញឈ្មោះ អី ហើយ ហ្អែង ឈ្មោះអី អិន ចុច ពិល របស់ ខ្ញុំ ក៏ រោទ៍ អាប៉ាកាច់ អញណា៎ អញ អត់ទាន់ប្រកាច់ទេវ៉ើយ អុញ ស្រីលើក អើ ស្រីលើកវាយ៉ាងម៉េច ទើសក្បាលអ្ហែង យី ស្រីស្អីក៏មាត់អាក្រក់ម៉េះវ៉ើយ មាត់អាក្រក់ ទើសក្បាលអ្ហែងដែរ យី ស្រី មាត់ដាច អើ ប្រុសមាត់ស្អុយ ថាហើយ ខ្ញុំក៏ចុចទូរសព្ទបិទ មួយស្របក់ក្រោយមក ទីតៗៗ សម្លេងសារ errr srey mort dach sorry for having wrong number អឺ ស្រីមាត់ដាច សុំទោស ច្រលំលេខ oh sman ta ot jes som tos ta អូហ៍ ស្មានតែអត់ចេះសុំទោសតើ បន្ទាប់ពីគេសុំទោស គេក៏អូសក្រឡា សុំស្គាល់ឈ្មោះខ្ញុំ និងអាយុរបស់ខ្ញុំ ខ្ញុំក៏ប្រាប់គេ ថា ខ្ញុំឈ្មោះ កញ្ញាsms អាយុ ១៧ឆ្នាំ ក្មេងក្រោមអាយុ ហាមញ៉ែ គ្រាន់តែឮបែបហ្នឹង គេក៏សើច មែនហើយ នរណាទៅភ្លើទៅប្រាប់ឈ្មោះពិត ទៅលោកអើយ ដឹងអត់ គេថា បើខ្ញុំឈ្មោះ កញ្ញា sms គេសុំដាក់ ងារ ជា កម្លោះ sms permalink បញ្ចេញមតិ ស្តាយ posted by អាពៅ on ខែវិច្ឆិកា 12 2015 in កំណត់ ហេតុ ១២ វិច្ឆិកា ២០១៥ ពេលដែល ឮដំណឹង ថា គេរត់បាត់ អ្វីដែល ខ្ញុំអាចធ្វើ ទៅបាន មាន តែអង្គុយអន់ចិត្ត ស្ដាយ ទំនុកចិត្ត ដែលខំ មានចំពោះគេ ខ្ញុំស្ដាយ ចេះ តែ ស្ដាយ ហើយ រឿង លុយ ប៉ុន្តែ និយាយ ឲ្យច្បាស់ទៅ លុយ ខ្ញុំមិនសូវ ស្ដាយ ប៉ុន្មានទេ ព្រោះ លុយ បើ គេ មិន ខ្ចី បាត់ ក៏ខ្ញុំចាយអស់ដែរ ប៉ុន្តែ បន្ទាប់ពីគេ ទៅបាត់ គេ ចេះ តែ ធ្វើ ឲ្យ ខ្ញុំគិត តើ គេ នឹង ប្រើប្រាស់ជីវិត គេ យ៉ាងណា រស់នៅ ដោយ លាក់លៀម ភ័យ ខ្លាច ដេកមិនលក់ ឬ ក៏ យ៉ាងម៉េចវិញ ចុះក្មេង តើពួកគេ នឹង ចិញ្ចឹមក្មេងយ៉ាងណា ចំនុចនេះ ធ្វើ ឲ្យខ្ញុំបារម្ភជាងគេ permalink បញ្ចេញមតិ លុយ posted by អាពៅ on ខែវិច្ឆិកា 12 2015 in កំណត់ ហេតុ ១២ វិច្ឆិកា ២០១៥ និយាយពីរឿងលុយ ខ្ញុំក៏ចាប់ផ្តើមដកដង្ហើមធំ តាំងពីធ្វើការមក លុយ មិនដែលចេះសល់ មានម្តងនោះ មិត្តរួម ការងារ ខ្ចី លុយ 200 បាត់ស្រមោលឈឹង ម្តងនេះ ប្រមាណ តែ 50 សង្ស័យតែបាត់ស្រមោល ព្រោះ មិនអាចទាក់ទងបាន គិតៗទៅ ពិតដូចជា សម្តី មិត្ត ខ្ញុំថាមិនខុស ទៀង វាមិនឈ្នះទាល់នោះទេ ឲ្យតែទាល់ហើយ ស្អីក៏ហ៊ានធ្វើដែរ បូកនឹងគេខ្ចី រាយរងទៀត អានេះ ទោះជាឲ្យខ្ញុំទៅទារ ក៏ខ្ញុំមិនដឹងទារម៉េចដែរ ព្រោះ ភ្លេចបាត់ហើយ ថាគេនៅជំពាក់ប៉ុន្មាន គិតទៅ ពេលត្រូវការលុយ ពិត ជា ពិបាកមែន permalink បញ្ចេញមតិ បាក់ជើងមេឃ posted by អាពៅ on ខែវិច្ឆិកា 21 2014 in កំណត់ ហេតុ រឿង ខ្លី នៅ យប់មួយ នោះ ខ្ញុំបាន យល់សប្ត គួរ ឲ្យ អស់សំណើច យល់ សប្តឃើញជើង មេឃ បាក់ ប៉ុន្តែខ្ញុំ ដូច ជា អត់ខ្លាចអីសោះ គិត តែពី ថត ពីសប្បាយ និងអស់ សំណើចពី រាង ឈើ ចាក់ធ្មេញ របស់ ដើមឈើ ប៉ុន្មាន ដើម ដែល ខំប្រឹង ទប់ មេឃ កុំឲ្យ ស្រុត បាក់ ចុះមក ក្រោក មក ខ្ញុំក៏ សរសេរ រឿង នេះ ឡើង ដោយ ស្រង់ពី យល់ សប្ត ខ្លះ និង ពន្លើស ខ្លះ កាលណោះ ថ្ងៃ ៧ កុម្ភៈ ២០១៤ កំឡុង ពេលភ្នំពេញ ចលាចល ដោយ សារ ពួកកម្មករស៊ុន ទ្រី បាក់ជើង មេឃ ខ្ញុំកំពុង តែ ថត រូប លេង ថត ឯ លិច ថត ឯ កើត ថត ឯណេះ ថត ឯណោះ ថតៗ ក៏ ភ្លេច ខ្លួន ទៅ ថា ខ្លួន បាន មក ដល់ កន្លែង មួយ កន្លែង នោះ មិន ដឹង ជា កន្លែង ស្អី ទេស ភាព ស្អាត ស្អាតមែន ទែន ដូច ជា ទេស ភាពនៅ ក្នុង រូប គំនូរ សំបូរ ព្រៃ សំបូរ ភ្នំ ហ៊ឹម ខ្ជិល ពិពណ៌នាដល់ ហើយ សុំយក ពេល ដក ដង្ហើមមួយៗ ស្រូប យក ខ្យល់ បរិសុទ្ធ មួយ នេះ ឲ្យ ណាណី ម្តង ខ្ញុំ ស្រូប ម្តង ហើយ ម្តង ទៀត ហាក់ ដូច ជា មិន ចេះ ជិន ណាយ សោះ តាំង ពី កើត ពី ពោះ ម៉ែ មក មិន ដែល ទេ មិន ដែល ទេ ស្គាល់ ជាតិ ខ្យល់ ដែល គួរ ឲ្យ ចង់ ស្រូប បែប នេះ ខ្ញុំ និយាយ មែន ណា៎ ខ្យល់ ត្រជាក់ បក់ មក ល្ហឹមៗ សំឡេង សត្វ យំ ឮ ចិចាក អីយ៉ូយ មក ប៉ះនឹង ពន្លឺ ឧណ្ហៗ របស់ ព្រះអាទិត្យ ទៀត អារម្មណ៍ បែប នេះ ពិត ជា ល្អ មែន ទែន ពិត ជា ស្រស់ ស្រាយ ដោយ រំភើប នឹង ធម្មជាតិ ខ្លួន របស់ ខ្ញុំ មិន ដឹង ដួល លើ ស្មៅ ពី អង្កាល់ អូយ ស្អីគេ មាន អារម្មណ៍ ថា ស្កៀបៗ ចាក់ៗ រមាស់ៗស្អី ទេ នៀក ស្មៅ ស្អី ចេះ ម៉េច ក៏ រមាស់បែប នេះ វ៉ើយ ខ្ញុំ ក៏ យក ដៃ ចាប់ បោច ក្រឡេក មើល ហើយ មិន អស់ ចិត្ត ខ្ញុំ ក៏ ក្រឡេកមើលម្តង ទៀត ខ្ញុំស្រវាំង ភ្នែក ទេ ដឹង ខ្ញុំ សួរ ខ្លួន ឯង យក ដៃ ញីភ្នែក ម្តង ហើយ ម្តង ទៀត បន្ទាប់ មក មាន អារម្មណ៍ ថា ខ្លួន ដូចជា មាន ចលនា អូហ៍ មិន មែន ទេ មានអារម្មណ៍ ថា មាន អ្វី ម៉្យាងកំពុង តែ មាន ចលនា ហើយ ខ្ញុំ កំពុង តែ នៅ ពីលើ វា វា កំពុង តែ មាន ចលនា រំកិល ទៅមុខ រលាក់ ៗ ខ្ញុំ ដូច ជា ឮ សំឡេង មនុស្ស ស្រែកថា ហ៊ុយៗ ហ៊ុយៗ ដូច ជា ស្រដៀង ទៅ នឹង សំឡេង អ្នក បរទេះ គោ ថាមែនៗ ពិត ជា អ្នក បររ ទេះគោ មែន មិន បាច់ រ៉ាយ រ៉ាប់ គឺ ខ្ញុំ ហ្នឹង ឯង កំពុង តែ នៅ លើ រទេះគោ ដេក លើ គំនរ ចំបើង ចឹង តើ បាន ស្កៀប ណាស់ បន្ទាប់ មក រទេះហ្នឹង ក៏ អង្រួន ខ្ញុំ អង្រួនៗ ក៏ ធ្លាក់ ក្រឡក ពី លើ រទេះ អូយ ចង់ បាក់ ចង្កេះ សំណាងហើយ ដែល កាមេរ៉ា ខ្ញុំ ឯណា កាមេរ៉ា ខ្ញុំ កុំ ប្រាប់ ណា ថា វា បាត់ ខ្ញុំ រក កលយំមិន ចេញ ទេ ដើរ ចុះ ដើរ ឡើង អន្ទះ អន្ទែង រសាប់ រសល់ ប្រះ ប្រាណ ធ្វើ ស្អី មិន ត្រូវ ដើរ ទៅ ដើរ មក ដូច ជា មនុស្ស ឆ្កួត សុខៗ ខ្លួន ក៏ មក ដល់ កន្លែង មួយ ផ្សេង ទៀត ខ្ញុំ ឆ្ងល់ ដល់ ហើយ ហេតុអី បាន ជា ថ្ងៃនេះ ខ្ញុំ មក ដល់ កន្លែង ដែល ខ្ញុំ មិន ដែល ស្គាល់ ចឹង ហើយ សុខៗ ហេតុ អី បាន ជា ខ្ញុំ មក ដល់ កើត ក្រញ៉ាញ់ ខួរហើយ ខ្ញុំ ឮ សំឡេង មាន ឮសំឡេង ដូច ខ្ញុំ ទេ ខ្ញុំ ឮ សំឡេង ស្រែក សំឡេង ផ្អើល សំឡេង យំ ឮ សំឡេង មនុស្ស គ្នា ច្រើន កំពុង តែ យំយ៉ាង សង្កៀត ធ្មេញ ប៉ុន្តែ ខ្ញុំ គ្មាន ឃើញ មនុស្ស សោះ មនុស្ស ទៅ ណា អស់ ហើយ ខ្ញុំ ងាក ទៅ ឆ្វេង ងាក ទៅ ស្តាំ ទៅ មុខ ទៅ ក្រោយ វិល ចុះ វិល ឡើង ចង់ វិល មុខ ឯណា ម្ចាស់ សំឡេង នោះ ទៅ ម៉េច ក៏ មិនឃើញ ទន្ទឹម នឹង សំឡេង យំ សំឡេង ទារុណ ទារា ខ្ញុំក៏ ឮ សំឡេង សើច អរ សប្បាយ ហះៗ ហ៎ស់ៗ សំឡេង គ្រាន់ តែ ស្តាប់ ក៏ ស្មាន បាន ទៅហើយ ថា ជា សំឡេង ផស់ តា ពោះ កំប៉ោង ប្លាក ដៃប្លាក ជើង ធំៗ គ្នា មិន ដឹង ប៉ុន្មាន នាក់ បើ មិន រាប់ រាប់ ឃើញ មួយ ពីរ បី ម្ខាង មាន ស្រី ម្ខាង មាន ស្រា អីយ៉ូយ ភ្នែក ពួក គាត់ ភ្នែក ស្អុយ ទេ ដឹង បាន លេងសុទ្ធ តែ វ៉ែន តា ក្បាច់ ដុល្លាដូច្នេះ ឃើញ ហើយ មិន ចង់ លេង ចូល ហើយ ក៏ មិន ចង់ ចូលជិតដែរ បាន ហើយ អាត្មា សុំ ខ្ញុំ ក៏ ឮ សំឡេងអ្វី ម៉្យាង ហាក់ ដូចជា ធ្លាក់ ចុះមកពី ទីទួល មក នោះហាក់ ដូច ជា សំឡេងឈើ ទង្គិច នឹង ថ្ម ខ្ញុំ ក៏ រត់ ទៅ តាម សំឡេង នោះ ដើម្បីដឹង ថា វា ជាសំឡេង អ្វី វា ជា សំឡេង រទេះ ធ្លាក់ ពី ទីទួល រទេះ នោះ ធ្លាក់ បាក់ ប្រេះ ប្រាក់ ដាច់ខ្លួន ជា ពីរ បី ហើយ របូត កង់ មិនដឹងវិល ទៅណា បាត់ រទេះ ខ្ញុំ គោ ខ្ញុំ ខ្ញុំ ក៏ ងាក ទៅ រក ម្ចាស់ សំឡេង ខ្ញុំក៏ ឃើញ ពូ ពូ ដែល បរ រទេះ ដែល ខ្ញុំ ជិះធ្លាក់ អម្បាញ់ មិញហ្នឹង ឲ្យ រទេះ ខ្ញុំ វិញមក ឲ្យ គោ ខ្ញុំ វិញ មក ខ្ញុំ យកដៃ បិត មាត់ ឱ ព្រះអើយ តើ នេះ ជាអ្វី ចេះ ខ្ញុំ នៅ ចុង ទួលមួយ ពី ចុង ទួល នោះ ក្រៅ ពី ឃើញ ពូ បររទេះ កំពុង តែ យំទួញ សោកពី ចុង ទួល ម្ខាង ខ្ញុំ ក៏ ឃើញ ចៃ តុកកែ ធំៗ នៅ ខាង ក្រោម តុកកែ នោះ វា ធំ ប៉ុណ្ណេះ ធំ ប៉ុណ្ណេះ ធំ ប៉ុន នឹង កូន គោ ទៅ ហើយ វា ជា តុកកែ យក្ស វា កំពុង តែ ខាំ ជញ្ជក់ បឺត និង តោង ស្អិត ពី លើ សត្វ គោ របស់ ពូ ព្រឺ សម្បុរ ណាស់ វា មិន មែន មាន តែ មួយ ទេ មាន ច្រើន ណាស់ មិន ដឹង ជា ត្បុល ក្បាល មក ពី ណា ខ្លះទេ ជញ្ជក់ គោ ជញ្ជក់ តោ ជញ្ជក់ ខ្លា ជញ្ជក់ ដំរី ហើយ សូម្បី តែ សត្វស្លាប លើ មេឃ លើ មែក ឈើ ក៏ វា មិន ត្រា ប្រណី ដែរ ជួយ ផង ជួយ ផង ខ្ញុំនៅ តែ ឮសំឡេង មនុស្ស ស្រែក មនុស្ស យំ ស្រែកដង្ហោយ ហៅ ឲ្យ ជួយ តែ មិន ដឹង ម្ចាស់ សំឡេង នោះ នៅ ឯណា ខ្ញុំ ក៏ ងាក ទៅ មើល ពូបររទេះ ស្រាប់តែ គាត់ បាត់ ខ្ញុំ ក៏ ចាប់ ស្លុត តើ កន្លែង នេះ ជា កន្លែង ស្អី ខ្ញុំ ក៏ រត់ រត់ៗ ក៏ រត់ ទៅ បុក នឹង ដើម ឈើ ប៉័ង ខ្ញុំ ឆ្ងល់ ដល់ ហើយ កន្លែង ម៉ា គំនរ មិន ដុះ មក ដុះ អី នៅ ទីនេះ ដៃ ខ្ញុំ ទាំង ពីរ ក៏ ចាប់ រវល់ មួយ រវល់ ញី ក្បាល ឈ្លី កុំ ឲ្យ ពក មួយ ទៀត រវល់ ឈ្លី គូទ កុំឲ្យ ចុក ទាន់ ឈ្លី នេះ នោះ រួច ហើយ ខ្ញុំ ក៏ ចាប់ សំឡឹង មើល ដើម ឈើ នោះ ថាតើ វា ធំ ប៉ុណ្ណា បាន ជាវា មិន ជៀស ផ្លូវ ខ្ញុំ បែបនេះ ខ្ញុំហាមាត់ ហើយ ថែម ទាំង រាកនោម ធំមែន អានេះ ជា ស្អី ជា បញ្ញើក្អែក ឆ្នាំ ២០១៤មែន ម៉េច ក៏ ធំ យ៉ាង នេះ វា កំពុង តែ ឆ្វែល ចុះ ឆ្វែល ឡើង ព័ទ្ធ ដើម ឈើ នេះ ព័ទ្ធ ដើម ឈើ នោះ ធ្វើ ឲ្យ ដើម ឈើ ទាំង នោះ រួញ ស្វិត យ៉ាង ក្រញ៉ង់ ខ្ញុំភ័យ ខ្ញុំ រំកិល គូទ ថយ ក្រោយ ហើយ អាចម៍ នោមខ្ញុំ វាក៏ ចេញ វាក៏ ប៉ាត ណាប៉ាត ណី តាម គំនូស គូទ របស់ ខ្ញុំ ខ្ញុំ វង្វេង ហើយ ខ្ញុំ ឆ្កួត ហើយ តើ នេះ វា ជា ស្អី ចេះ ហើយ ខ្ញុំ កំពុង តែ ឃើញ អ្វី ឲ្យ ប្រាកដទៅ ខ្ញុំ ឮ សំឡេង យំ ខ្ញុំ ឮសំឡេង សើច សំឡេង យំ ខ្ញុំ ឃើញ សត្វ កំពុង យំ សត្វ ដែល តុក កែកំពុង តែ ជញ្ជក់ សំឡេង យំ ខ្ញុំ ឃើញ ដើម ឈើ កំពុង តែ ស្រក់ឈាម កំពុង តែ ស្រក់ ទឹក ភ្នែក ខ្ញុំ ឃើញ តុក កែ វា ស្រែក វា ហ៊ោ វា សប្បាយ វា អរ រីឯ ដើម បញ្ញើក្អែក ចង្រៃ នោះ ក៏ ដូច គ្នា ខ្ញុំរឹតតែ ឮ សំឡេង សើច សប្បាយ កាន់ តែ ខ្លាំង វា ចេញពី ទិស ខាង ណោះ វា ជា សំឡេងផស់ ពួក តា ពោះ កំប៉ោង បីនាក់ មុន នេះ អុញ ម៉េច ចេះ ខ្ញុំ យក ដៃ ឈ្លី ភ្នែក ម៉េច ក៏ សុខៗ ក៏ ក្លាយ ទៅជា ឆ្កែ តា ពោះ កំប៉ោង ទាំង នោះ បាន ក្លាយ ជា ឆ្កែ នៅពេល ដែល ឃើញ ម្ចាស់ វា មក ម្ចាស់ នោះ កាន់ ឆ្អឹង ម៉ា ស្បោង យក មក បោះ ឲ្យ ពួក វា ស៊ី ហើយ អានោះ វាជា ស្អី ខ្មៅៗ ងងឹតៗ ខ្ញុំក៏ យកកែវ ឆ្លុះ មកឆ្លុះ នេះ បើ តាម អ្វី ដែលខ្ញុំ ឃើញ នោះ គឺថា អាខ្មៅៗ អាងងឹតៗ ហ្នឹង វា មិន មែន ជា ស្អី ក្រៅ ពី ហ្វូង តុកកែ មាន ស្លាប តុកកែ ចេះ បង្រួម ខ្លួន តើ នេះ ជា ពិភព ស្អី តុកកែ យក្ស ដែល ខ្ញុំ ឃើញមុននេះ វា ក៏នាំ គ្នា ក្រឡា ខ្លួន តូចៗ ហោះ ត្បុល ចូល សំបុក សំបុក នោះ វា មិននៅ ឆ្ងាយ នៅ នឹង ឆ្កែ បីក្បាល នោះ ឯង តុក កែ ឆ្កែ នៅ មិន ទាន់ អស់ អា ដើម បញ្ញើក្អែកដែល ធ្វើ ឲ្យ ខ្ញុំ លេច អាចម៍ វា ធ្វើ មុខ ញញឹម យ៉ាង ពព្រាយ ព្រោះ អរ ព្រោះ សប្បាយ នឹង ចំណី ឆ្អែត វាថា វា ទៅហើយ ហើយ មុន នឹង ទៅ សុទ្ធ តែ សេហ្គូដ បាយ say good bye ចាយ ចៀន 再见 អីណា ទៅ ហើយ ទៅ រក ទ្រនំ ផ្សេង ជិន ឬកមែន បន្តិចមក ខ្ញុំ ក៏ ឮ សំឡេង មនុស្ស ទៀត សំឡេង នោះ មិន ដឹង មកពី ណា មក ពីណី ខ្លះយំ ខ្លះ ស្រែក ខ្លះ ឆោឡោ សំឡេង នោះ ដង្ហោយ ថា មេឃ ជិត បាក់ ហើយ ខ្ញុំ ក៏ សំឡឹង ទៅ មេឃ ខ្ញុំឃើញមេឃហាក់ ដូច ជា ទារុណ ទារា ណាស់ សភាព មិន ខុស ពី គ្រែ ដ៏ កញ្ចាស់ ដែលជើង របស់ វា ត្រូវ បាន ពុក ផុយ អស់ ខ្ញុំ ចាប់ អារម្មណ៍ ឃើញ ថា ខ្ញុំ មកដល់ កន្លែង ដដែល ដែល មុន នេះ ខ្ញុំឃើញ ដើម ឈើ ស្កេះ ស្កះ ឃើញ ភ្នំ ឃើញ ទឹក ឃើញ សត្វ ដែល ទិដ្ឋភាព នោះ ស្អាត ពិបាក នឹង ពិពណ៌នា តែ ឥឡូវ ក្លាយ ទៅជា វាល ទី រហោឋាន ក្លាយ ជា ទី ក្រឡេះ ខេះ សល់ តែដើមឈើ ម៉ាដើម ពីរ ដើម សល់ តែ ភ្នំប៉ុន្មាន ចម្រៀក ហើយ ប៉ុន្មាន ចម្រៀក ហ្នឹង សល់ តែ ថ្ម ប៉ុន្មាន ដុំ តម្កល់លើគ្នា អ៊ីកៗ ខំ ប្រឹង ចង់ លេច អាចម៍ ខំ ប្រឹង ចង់ លេចនោម ដើម ឈើ មើល តែ ឈើ ចាក់ ធ្មេញ ចង់ ទប់ មេឃ កុំ ឲ្យ ជ្រុះ មើល ទៅ ហាក់ ដូច ជា មិន ចង់ ស្ទុះ សំណើច ក៏ មិន បាន ហះៗ មេឃជិត ជ្រុះ ហើយ ខ្ញុំ មិន ខ្វល់ ខ្ញុំ រវល់តែ ក្រិចក្រាក់ៗ ថត រូប ដ៏ គួរ ឲ្យ អស់ សំណើច បែប នេះ ថត រក តែ បម្រុង ម៉េម ម៉ូ រី ថ្មី memory មិន ទាន់ទៅ ហើយ ចាំ មើល មាន ប៉ុន្មាន ដែលនឹង ចុច like មែនហើយ កុំ សួរ ខ្ញុំ តើខ្ញុំ បានកាមេរ៉ាមកពីណា ខ្ញុំក៏ អត់ដឹង ដែរ ស្អុយ អើយ ស្អុយ ខ្ញុំឮសំឡេង មែន ហើយ ស្អុយ អីចេះ ខ្ញុំ ហិត ស្អុយ មែន ស្អុយនឹង ឆួល ខ្ញុំ បើក ភ្នែក ខ្ញុំ ក៏ ដឹង ថា ខ្ញុំ នៅ កន្លែង មួយ កន្លែង នេះ ខ្ញុំ ស្គាល់ ច្បាស់ ស្អុយ អើយ ស្អុយ បាតុ កម្ម ចុះ បាតុកម្ម ឡើង អាណា ប្រមូល សំរាម ទៅ វ៉ើយ បង ស្រី ខ្ញុំ រអ៊ូ ខ្ញុំ ផ្ទុះ សំណើច មិន មែនសើច នឹង សម្តី បង ស្រី របស់ ខ្ញុំនោះទេ គឺ សើច នឹងខ្លួន ឯង ដែល ប្រសប់ យល់ សប្ត ឆ្កួតៗ ចេះ តែ មាន permalink 5 មតិ ផាត់សណ្តាយ រាជនី បណ្តែតទឹក posted by អាពៅ on ខែតុលា 31 2014 in កំណត់ ហេតុ បើនិយាយ ពី ភូមិបណ្តែតទឹក អ្នកច្បាស់ ជានឹកឃើញមុន គេ បើមិនកំពង់ឃ្លាំង ក៏កំពង់ ភ្លុក ឬក៏ព្រែកទាល់ដែរ ប៉ុន្តែ បើអ្នកបាន មកលេង ភូមិ ផាត់ សណ្តាយ អ្នក ច្បាស់ជាទាក់ភ្នែក ជាមួយ នឹងសម្រស់ធម្មជាតិ ដ៏ ស្រស់ត្រកាល ទឹក ដ៏ ត្រជាក់ ថ្លា ឈ្វង់ដែល អ្នក ស្ទើរ តែកម្រនឹងបាន ឃើញ ទេស ភាព ព្រៃ កាដេបកាដុប កូនត្រី តូចៗ ហែល ចុះ ហែល ឡើងយ៉ាង ព្រោងព្រាត ផ្ទះ បណ្តែត ទឹក សំចត នៅជិតៗ គ្នា យោល យោគទ្រេត ទ្រោត តាម ទឹក រលក កាណូត បរ ចុះ បរ ឡើង ឮសូរង៉េង ង៉ាវ ម្តងៗ មិន ត្រឹមតែ ប៉ុណ្ណោះ ទេសភាព ព្រះអាទិត្យ លិច និង រះពិត ជា ស្អាត មែន ទែន មើល ពីជ្រុង ណាក៏ ស្អាត ទិដ្ឋភាពតាម ដងផ្លូវ នៅ ឆ្នុក ទ្រូ មុន ចូល ផាត់សណ្តាយ _ ភូមិ ផាត់ សណ្តាយ ស្ថិតនៅ ក្នុង ឃុំ ផាត់ សណ្តាយ ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ ភូមិនេះ ស្ថិត នៅ តាមបណ្តោយ ដង ស្ទឹង សែន និងមាន ទីតាំង ជិត បឹង ទន្លេសាប និង ខេត្ត កំពង់ ឆ្នាំង មានពីរ ផ្លូវ អាច ចូល មក ដល់ ភូមិ នេះបាន គឺ មួយ អាច ចូល មក តាម រយៈ ខេត្តកំពង់ ឆ្នាំង និងមួយ ទៀត អាច ចូល តាម រយៈ ខេត្ត កំពង់ធំ បើអ្នក ធ្វើ ដំណើរ ពី ភ្នំពេញ យល់ ល្អ គឺ គួរ ជិះ ឡាន មក តាមផ្លូវ ជាតិ លេខ៥ ចូល មក ដល់ ខេត្តកំពង់ឆ្នាំង បត់ ចូល តាម ឆ្នុក ទ្រូ ហើយ ចុះ ទូកទៅ ផាត់ សណ្តាយ ដោយ ចំណាយ ពេលសរុប អស់ ប្រមាណ ជា៤ទៅ៥ម៉ោង ប៉ុន្តែបើ អ្នក មក តាម រយៈផ្លូវ ជាតិ លេខ ៦ អ្នក ប្រហែល ជា ចំណាយ ពេល ប្រមាណ១០ម៉ោង ដោយ ជិះ ឡាន ពី ភ្នំពេញ ឈប់ នៅ ទីរួមខេត្ត ហើយ ចុះទូក នៅ ផ្សារចាស់ ទៅ ភូមិ ផាត់សណ្តាយ បើ អ្នក សម្រេចចិត្ត ទៅ តាម កំពង់ធំ នោះ អ្នក ត្រូវ ត្រៀម ចំណី អាហារ ហូប ចុក តាម ទូក និង មិនគួរ ញ៉ាំ ទឹក ច្រើន ពេក ទេ ...
|