Meta tags:
description= The Future is Not What it Used to Be - Paul Valery;
Headings (most frequently used words):
cambodian, កម្ពុជា, 2010, links, news, ចន្រ្ទពង្ស, chandrapong, 007, តើ, អាច, យក, បញ្ហា, ព្រះវិហារ, ទៅ, តុលាការ, អន្តរជាតិ, បាន, ដែរ, ទេ, february, 17, prasath, preah, vihear, khmer, heritage, january, blogroll, international, useful, meta, online, visitors, blog, stats, ព័ត៌មានពីប្រទេស, វិទ្យុអូស្រ្តាលី, cnn, world, business, cambodia, jobs, scholarships, for, feeds,
Text of the page (most frequently used words):
តុលាការ (39), មាន (23), ដែល (21), ឲ្យ (21), ក្រុងឡាអេ (21), #កម្ពុជា (20), របស់ (20), បាន (19), ក្នុង (18), សាលក្រម (18), the (15), ព្រះវិហារ (15), នេះ (15), ការ (14), ខ្មែរ (14), ប្រាសាទ (13), ភាគី (11), ធ្វើ (10), ឆ្នាំ (10), ១៩៦២ (10), ហើយ (9), អាច (9), បកស្រាយ (9), khmer (8), ក្រុមប្រឹក្សា (8), សន្តិសុខ (8), មិន (8), ដោយ (8), cambodia (7), ទាំង (7), អន្តរជាតិ (7), ប្រាសាទព្រះវិហារ (7), com (6), feed (6), news (6), ដូច្នេះ (6), ត្រូវ (6), ផែនទី (6), ចៅក្រម (6), ព្រំដែន (6), again (5), cambodian (5), និង (5), កំណត់ (5), ក្រុង (5), ឡាអេ (5), ចេញ (5), ស្ថិត (5), ពន្យល់ (5), wordpress (4), ចន្រ្ទពង្ស (4), chandrapong (4), 007 (4), error (4), has (4), occurred (4), probably (4), down (4), try (4), later (4), 2010 (4), សំណុំរឿង (4), មកពី (4), តាម (4), ប្តឹង (4), សមត្ថកិច្ច (4), សេចក្តី (4), សម្រេច (4), ជុំវិញ (4), ដីជុំវិញ (4), ដល់ (4), ទើប (4), នឹង (4), នោះទេ (4), កាត់ក្តី (4), ដែរ (4), បញ្ហា (4), this (3), comment (3), comments (3), log (3), blog (3), for (3), not (3), phnom (3), penh (3), ក៏ប៉ុន្តែ (3), សមាជិក (3), ចង់ (3), រដ្ឋាភិបាល (3), ភាព (3), បារាំង (3), ឯកភាព (3), ចែង (3), ច្បាស់ (3), មួយ (3), ទៀត (3), នោះ (3), ស្នើសុំ (3), ដើម្បី (3), អនុវត្ត (3), សហប្រជាជាតិ (3), ការបកស្រាយ (3), តួប្រាសាទ (3), ខ្សែព្រំដែន (3), ឃើញ (3), មិនមែន (3), ថ្ងៃ (3), កាត់សេចក្តី (3), អត្ថន័យ (3), ប៉ុណ្ណោះ (3), ជម្លោះ (3), យល់ (3), ខាង (3), site (2), website (2), required (2), reader (2), sign (2), subscribed (2), subscribe (2), have (2), account (2), create (2), search (2), will (2), america (2), mexico (2), record (2), first (2), cnn (2), online (2), dictionary (2), links (2), post (2), times (2), japan (2), media (2), posted (2), chandrapong007 (2), history (2), rfi (2), ដឹង (2), ស្ថាប័ន (2), នយោបាយ (2), រដ្ឋ (2), ប្រទេស (2), ទទួល (2), ដាក់ (2), អង់គ្លេស (2), ភាគីថៃ (2), ចំណុច (2), ករណី (2), សុខចិត្ត (2), មិនព្រម (2), មាត្រា (2), អង្គការ (2), ព្រោះ (2), ចុះ (2), ព្រម (2), ដងរែក (2), ទាំងអស់ (2), ទៅទៀត (2), ទឹកដី (2), ប្រគល់ (2), យោង (2), ហួស (2), ឡើង (2), ឧបសម្ព័ន្ធ (2), ទី១ (2), ទី១៥ (2), មិថុនា (2), នៅលើ (2), សន្និដ្ឋាន (2), ទឡ្ហីករណ៍ (2), ដើម (2), វិសាលភាព (2), គូភាគី (2), ឡើងវិញ (2), មិនច្បាស់ (2), សុំ (2), លោក (2), កាល (2), រឿងព្រះវិហារ (2), ជំនុំជម្រះ (2), ព្រមាន (2), about (2), future (2), what (2), used (2), paul (2), valery (2), get, started, design, like, with, name, email, write, loading, collapse, bar, manage, subscriptions, view, report, content, privacy, already, now, join, other, subscribers, top, free, full, feeds, scholarships, jobs, tesla, sell, electric, cars, middle, east, oil, prices, doubled, year, here, why, verizon, plan, consumers, win, investors, lose, nafta, nemesis, canada, apple, stock, nears, high, stocks, hit, trump, reason, swiss, voters, reject, corporate, tax, overhaul, how, could, turn, into, india, next, iphone, charge, wirelessly, ready, retaliate, hurting, farmers, world, business, វិទ្យុអូស្រ្តាលី, ព័ត៌មានពីប្រទេស, 039, hits, stats, visitors, entries, meta, hash, house, harriers, nobelprize, org, khmer24, inc, google, translate, entrepreneur, guide, english, choun, nath, camhr, bongthom, វិគីភីឌាភាសាខ្មែរ, គណៈមេធាវី, ព្រះរាជាណាចក្រកម្ពុជា, angkor, wat, show, altavista, useful, washinton, new, york, telegraph_uk, today, bbc, radio, abc, international, voice, democracy, voa_khmer, rfi_khmer, rfa_khmer, phone, koh, santepheap, load, khip, set, everyday, dap, cen, cambodia_google, window, cambodge, soir, council, development, cdc, municipality, king, norodom, sihanouk, parliament, government, អាជ្ញាធរជាតិព្រះវិហារ, សមូហកម្ម, អក្សរសិល្ប៍, នូហាច, មណ្ឌលវប្បធម៌ខ្មែរនៅស្វីស, theary, seng, boeun, vimealea, sophear, sopheak, sophal, ear, somaly, mam, sichan, siv, satrey, sophat, chanthol, rachana, penn, setharin, navy, phim, naranhkiri, tith, kishore, mahbubani, krom, recipes, keo, chanbo, kalyan, joseph, stiglitz, sothearith, christian, roessler, chhy, vichara, blogroll, older, posts, add, entertainment, january, prasath, preah, vihear, heritage, source, http, www, actukm, articles, 122, article_4526, asp, ដូចយើង, ស្រាប់, ជាប់, ផលប្រយោជន៍, ជាមួយ, បញ្ចូល, របៀបវារៈ, ប្រជុំ, វៃឆ្លាត, បញ្ចុះបញ្ចូល, lobby, ជាពិសេស, អចិន្រ្តៃយ៍, សហរដ្ឋ, អាមេរិក, ចិន, រុស្ស៊ី, ការប្តឹង, មិនចាំបាច់, យល់ព្រម, សំណាក់, នោះដែរ, គោរព, កាតព្វកិច្ច, ចាត់វិធានការ, បង្ខំ, ម្ខាង, ធម្មនុញ្ញ, ធានា, ប្រសិន, ច្បាស់ៗ, ទាំងតួប្រាសាទព្រះវិហារ, ទាំងដី, ប៉ុន្តែ, នៅតែ, ចចេស, យ៉ាងម៉េច, ទៀតបាន, បញ្ជាក់, កាន់តែ, រហូត, ឧបសម្ព័ន្ធទី១, កងកម្លាំងប្រដាប់អាវុធ, លើទឹកដី, លើស, ពីនេះ, ថែមទាំងបាន, កំហិត, កម្លាំង, ប្រដាប់, អាវុធ, ទីតាំង, ប្រាសាទព្រះវិហារដែល, មើល, យោងតាម, ជាចុងក្រោយ, ៩រូប, ស្រប, រូប, ជំទាស់, ទៅខាង, រាប់រយម៉ែត្រ, កាត់, ត្រឹម, ជើង, ជណ្ដើរ, ដូច, គូស, ឯកតោ, សព្វថ្ងៃ, មកធ្វើ, ជាសំអាង, ចំណុចក្រហម, តួប្រាសាទព្រះវិហារ, ព្រំដែននេះ, ហៅថា, ភ្ជាប់, សន្ធិសញ្ញា, សៀម, ១៩០៤, ១៩០៧, សំអាង, ផែនទីនេះ, ស្របច្បាប់, រវាង, មុននឹង, ឈាន, បែបនេះ, ចៅក្រុម, លំដាប់, លំដោយ, ចាប់, ផ្តើម, ជាមុន, ម្តុំ, ចម្បង, តាំងនៅ, ប្រាសាទនេះ, ឃ្លានេះ, សារ, តួប្រាសាទនេះ, ឆ្លាក់, អក្សរ, ចុះលេខ, សម្គាល់, កម្មសិទ្ធិ, ជារបស់, មែន, ឃ្លា, ពិតប្រាកដ, ចុងក្រោយ, សាលក្រមនេះ, ភាសា, ជាភាសា, មានទីតាំង, ក្រោម, អធិបតេយ្យ, ត្រង់, កន្លែង, សរសេរ, ចុះថ្ងៃ, តាមតែ, អំពើ, ចិត្ត, ខុសពី, ខ្លឹមសារ, ពីព្រោះ, មានតែ, អំពី, ខ្លួន, អំណាច, ផ្លូវច្បាប់, មានទាំង, អ្នកនយោបាយ, ខ្លះ, អះអាងទៅទៀតថា, កាត់តែតួ, ចំណែក, មិនត្រឹមតែ, សូម្បី, ពីក្រោម, ជាដី, បកស្រាយថា, និយាយ, ហេតុ, តែងតែ, ទាមទារ, ដីថៃ, បង្កើត, តំបន់, គីឡូម៉ែត្រ, ការ៉េ, សព្វថ្ងៃនេះ, ការស្នើសុំ, ស្រពិចស្រពិល, ខុស, ពីខ្លឹមសារ, ត្រង់ណា, ចាំបាច់, វិញ, យ៉ាងច្បាស់ថា, ក្នុងករណី, ការខ្វែងគំនិត, គ្នា, ទៅលើ, សំណើ, ចំណោម, ណាមួយ, ក៏បាន, លក្ខន្តិកៈ, តម្រូវ, ស្នើ, តែម្នាក់ឯងបាន, វ៉ា, គឹមហុង, ប្រធាន, គណៈកម្មការ, ប្រសាសន៍, បទយកការណ៍, លាង, ដឺលុច, វិទ្យុ, សៅរ៍, ទី១៣, កុម្ភៈ, ២០១០, គម្រោង, ឡើងវិញទេ, គ្រាន់តែ, នូវ, ធ្លាប់, រួច, ទៅហើយ, រយៈពេល, ទាស់, ១០ឆ្នាំ, ក្រោយ, ជាយូរ, ជាការ, ពិត, យុត្តិធម៌, លក្ខណៈពិសេស, មិនដូច, ជាតិ, ជំនុំជម្រះបាន, ទាល់តែ, អស់គ្នា, សំណុំរឿងនេះ, សម្រាប់, ថ្មី, ប្រសិនបើ, គ្មាន, ដែរឬទេ, រឿង, ពេល, ស្ថានភាព, កំពុង, តានតឹង, ខ្លាំងឡើង, ផ្នែក, យោធា, ប្រកាស, ផងដែរ, នាំ, ទៅកាន់, អាភិស៊ីត, វេចាជីវ៉ា, នាយក, រដ្ឋមន្រ្តី, បដិសេធ, រួចជា, ស្រេច, លូកដៃ, ចូល, ម្តងទៀតនោះទេ, អត្ថបទចុះផ្សាយកាលពីថ្ងៃទី, កែប្រែលើកចុងក្រោយកាលពីថ្ងៃទី, ម៉ោងសកល, សេង, ឌីណា, far, politics, february, jump, navigation, contact, academic, sources, curriculum, vitae, home,
Text of the page (random words):
ចន្រ្ទពង្ស chandrapong 007 the future is not what it used to be paul valery ចន្រ្ទពង្ស chandrapong 007 the future is not what it used to be paul valery home about about cambodia curriculum vitae academic sources contact jump to navigation តើ កម្ពុជា អាច យក បញ្ហា ព្រះវិហារ ទៅ តុលាការ អន្តរជាតិ បាន ដែរ ឬ ទេ february 17 2010 posted by chandrapong007 in cambodia history politics 1 comment so far ដោយ សេង ឌីណា អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14 02 2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14 02 2010 14 20 ម៉ោងសកល នៅ ក្នុង ពេល ដែល ស្ថានភាព ព្រំដែន កម្ពុជា ថៃ កំពុង តែ មាន ភាព តានតឹង ខ្លាំងឡើង ទាំង ផ្នែក យោធា និង នយោបាយ រដ្ឋាភិបាល កម្ពុជា ក៏ បាន ប្រកាស ព្រមាន ផងដែរ ថា នឹង នាំ យក បញ្ហា ព្រះវិហារ នេះ ទៅកាន់ តុលាការ អន្តរជាតិ ឬ ទៅ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ក៏ប៉ុន្តែ លោក អាភិស៊ីត វេចាជីវ៉ា នាយក រដ្ឋមន្រ្តី ថៃ បាន បដិសេធ រួចជា ស្រេច ទៅ ហើយ ថា នឹង មិនព្រម ឲ្យ តុលាការ អន្តរជាតិ លូកដៃ ចូល ក្នុង រឿងព្រះវិហារ នេះ ម្តងទៀតនោះទេ កម្ពុជា ព្រមាន ថា នឹង យក រឿង ព្រះវិហារ ទៅ តុលាការ ក្រុងឡាអេ ប្រសិនបើ គ្មាន ការ ឯកភាព ពី ខាង ភាគីថៃ តើ កម្ពុជា អាច យក បញ្ហា ព្រំដែន ព្រះវិហារ ទៅ តុលាការ ក្រុងឡាអេ បាន ដែរឬទេ ជាការ ពិត ថា តុលាការ យុត្តិធម៌ អន្តរជាតិ តុលាការ ក្រុង ឡាអេ មាន លក្ខណៈពិសេស មិនដូច ជា តុលាការ ជាតិ នោះ ទេ តុលាការ ក្រុង ឡាអេ អាច យក សំណុំរឿង មួយ មក ជំនុំជម្រះបាន ទាល់តែ រដ្ឋ ជា ភាគី ជម្លោះ យល់ ព្រម ទាំង អស់គ្នា សុខចិត្ត ឲ្យ តុលាការ នេះ កាត់ក្តី ទើប តុលាការ អាច មាន សមត្ថកិច្ច ជំនុំជម្រះ លើ សំណុំរឿងនេះ បាន ក៏ប៉ុន្តែ នេះ អនុវត្ត សម្រាប់ តែ សំណុំរឿង ថ្មី ប៉ុណ្ណោះ ក្នុង សំណុំរឿង ព្រះវិហារ តុលាការ ក្រុងឡាអេ ធ្លាប់ បាន ជំនុំជម្រះ ហើយ ចេញ ជា សាលក្រម រួច ទៅហើយ កាល ពី ឆ្នាំ ១៩៦២ រយៈពេល ក្នុង ការ ប្តឹង ទាស់ ១០ឆ្នាំ ក្រោយ ថ្ងៃ ចេញ សាលក្រម ក៏ ហួស ជាយូរ មក ហើយ ដែរ លោក វ៉ា គឹមហុង ប្រធាន គណៈកម្មការ ព្រំដែន ខ្មែរ ដែល មាន ប្រសាសន៍ ក្នុង បទយកការណ៍ របស់ លាង ដឺលុច វិទ្យុ rfi កាល ពី ថ្ងៃ សៅរ៍ ទី១៣ កុម្ភៈ ២០១០ បាន ឲ្យ ដឹង ថា កម្ពុជា មិន មាន គម្រោង យក រឿងព្រះវិហារ ទៅ ឲ្យ តុលាការ ក្រុង ឡាអេ កាត់ក្តី ឡើងវិញទេ កម្ពុជា គ្រាន់តែ ចង់ ស្នើសុំ ឲ្យ តុលាការ ក្រុងឡាអេ បកស្រាយ ពន្យល់ ឡើងវិញ នូវ អត្ថន័យ នៃ សាលក្រម ឆ្នាំ ១៩៦២ នេះ ប៉ុណ្ណោះ នៅ ក្នុង ករណី ដែល កម្ពុជា ចង់ ប្តឹង ឲ្យ តុលាការ ក្រុងឡាអេ ពន្យល់ បកស្រាយ សាលក្រម ឆ្នាំ ១៩៦២ នេះ តុលាការ ក្រុងឡាអេ មិន តម្រូវ ឲ្យ មាន ការ ឯកភាព ពី ខាង ភាគី ថៃ នោះទេ ភាគី កម្ពុជា អាច ស្នើ សុំ ទៅ តុលាការ ក្រុងឡាអេ តែម្នាក់ឯងបាន មាត្រា ៦០ នៃ លក្ខន្តិកៈ របស់ តុលាការ ក្រុងឡាអេ ចែង យ៉ាងច្បាស់ថា នៅ ក្នុងករណី ដែល មាន ការខ្វែងគំនិត គ្នា លើ អត្ថន័យ ឬ ក៏ ទៅលើ វិសាលភាព នៃ សាលក្រម របស់ តុលាការ តុលាការ មាន សមត្ថកិច្ច ធ្វើ ការ បកស្រាយ ពន្យល់ តាម សំណើ របស់ ភាគី ណាមួយ ក៏បាន ក្នុង ចំណោម គូភាគី ជម្លោះ តើ សាលក្រម ឆ្នាំ ១៩៦២ មាន ចំណុច ត្រង់ណា ដែល មិនច្បាស់ បាន ជា កម្ពុជា ចាំបាច់ ត្រូវ សុំ តុលាការ ក្រុងឡាអេ ឲ្យ ធ្វើ ការ បកស្រាយ ឡើង វិញ ដូច្នេះ ការស្នើសុំ ឲ្យ តុលាការ ក្រុងឡាអេ ធ្វើ ការ ពន្យល់ បកស្រាយ ឡើងវិញ នេះ មិនមែន មកពី សាលក្រម ឆ្នាំ ១៩៦២ មាន ភាព ស្រពិចស្រពិល ដែល ធ្វើ ឲ្យ រដ្ឋាភិបាល កម្ពុជា មិន យល់ ឬ យល់ មិនច្បាស់ នោះទេ បញ្ហា គឺ មកពី ខាង ភាគី ថៃ ដែល ធ្វើ ការ បកស្រាយ សាលក្រម នេះ ខុស ពីខ្លឹមសារ ដើម ថៃ បាន បកស្រាយថា ក្នុង សាលក្រម ឆ្នាំ ១៩៦២ តុលាការ ក្រុងឡាអេ កាត់ក្តី តែ ទៅ លើ តួ ប្រាសាទ ព្រះវិហារ ប៉ុណ្ណោះ ហើយ មិន បាន និយាយ ទៅ ដល់ ដី ជុំវិញ ព្រះវិហារ ទេ ហេតុ ដូច្នេះ ហើយ បាន ជា ថៃ តែងតែ ទាមទារ ថា ដីជុំវិញ ប្រាសាទព្រះវិហារ ជា ដីថៃ បង្កើត បាន ទៅ ជា តំបន់ ជម្លោះ ៤ ៦ គីឡូម៉ែត្រ ការ៉េ សព្វថ្ងៃនេះ មានទាំង អ្នកនយោបាយ ថៃ ខ្លះ បាន អះអាងទៅទៀតថា តុលាការ ក្រុងឡាអេ កាត់តែតួ ប្រាសាទ ព្រះវិហារ ទេ ឲ្យ មក ខ្មែរ ចំណែក ដី មិនត្រឹមតែ ដីជុំវិញ ទេ សូម្បី តែ ដី នៅ ពីក្រោម ប្រាសាទ ក៏ ជាដី របស់ ថៃ ដែរ ដោយ មកពី ភាគី ថៃ ធ្វើ ការ បកស្រាយ សាលក្រម តាមតែ អំពើ ចិត្ត ខុសពី ខ្លឹមសារ ដើម ដូច្នេះ ហើយ ទើប កម្ពុជា ត្រូវ ស្នើសុំ ឲ្យ តុលាការ ក្រុងឡាអេ ធ្វើ ការបកស្រាយ ពីព្រោះ ថា មានតែ តុលាការ នេះ ទេ ដែល មាន សមត្ថកិច្ច ពន្យល់ បកស្រាយ អំពី អត្ថន័យ ឬ វិសាលភាព នៃ សេចក្តី សម្រេច របស់ ខ្លួន ការបកស្រាយ របស់ តុលាការ ក្រុងឡាអេ គឺ ជា ការ បកស្រាយ ដែល មាន អំណាច ផ្លូវច្បាប់ ដល់ គូភាគី តើ ក្នុង សាលក្រម ឆ្នាំ ១៩៦២ ចៅក្រម កាត់សេចក្តី តែ ពី តួប្រាសាទ ព្រះវិហារ ឬ ក៏ បាន កាត់ក្តី ពី ដីជុំវិញ ប្រាសាទ ដែរ សាលក្រម ចុះថ្ងៃ ទី១៥ មិថុនា ឆ្នាំ ១៩៦២ របស់ តុលាការ ក្រុងឡាអេ គេ មិន ឃើញ ត្រង់ កន្លែង ណា ដែល សរសេរ ថា ប្រាសាទ ព្រះវិហារ ជា របស់ កម្ពុជា នោះទេ ឃ្លា ពិតប្រាកដ នៃ សេចក្តី សន្និដ្ឋាន ចុងក្រោយ ក្នុង សាលក្រមនេះ ទាំង សាលក្រម ជា ភាសា បារាំង ទាំង សាលក្រម ជាភាសា អង់គ្លេស ចែង ថា ប្រាសាទព្រះវិហារ មានទីតាំង ស្ថិត នៅ លើ ដី ដែល ស្ថិត ក្រោម អធិបតេយ្យ របស់ កម្ពុជា បើ យោង ទៅ លើ ឃ្លានេះ ចៅក្រម តុលាការ ក្រុង ឡាអេ កាត់សេចក្តី ឲ្យ ប្រាសាទព្រះវិហារ មក ឲ្យ ខ្មែរ មិនមែន ដោយ សារ តែ នៅលើ តួប្រាសាទនេះ មាន ឆ្លាក់ អក្សរ ជា របស់ ខ្មែរ ឬ ក៏ មាន ចុះលេខ សម្គាល់ កម្មសិទ្ធិ ថា ជារបស់ ខ្មែរ នោះ ទេ តួប្រាសាទ មិន មែន ជា ទឡ្ហីករណ៍ នៃ សេចក្តី សម្រេច របស់ ចៅក្រម នោះទេ ទឡ្ហីករណ៍ ចម្បង របស់ តុលាការ គឺ ដី ដែល ប្រាសាទ ព្រះវិហារ តាំងនៅ ប្រាសាទ ព្រះវិហារ ត្រូវ ប្រគល់ មក ឲ្យ ខ្មែរ ព្រោះ ប្រាសាទនេះ ស្ថិត នៅ លើ ដី ខ្មែរ ដូច្នេះ មុននឹង ឈាន ដល់ ការ សន្និដ្ឋាន បែបនេះ ចៅក្រុម តុលាការ ក្រុងឡាអេ បាន កាត់សេចក្តី ជា លំដាប់ លំដោយ ដោយ ចាប់ ផ្តើម ពី ការ កំណត់ ព្រំដែន ខ្មែរ ថៃ ជាមុន ដើម្បី រក ឲ្យ ឃើញ ថា ដី ម្តុំ ប្រាសាទ ព្រះវិហារ នេះ ជា ដី របស់ ខ្មែរ ឬ ដី របស់ ថៃ ដើម្បី កំណត់ ព្រំដែននេះ តុលាការ ក្រុងឡាអេ បាន យក ផែនទី ឧបសម្ព័ន្ធ ទី១ ដែល ហៅថា ផែនទី ដងរែក ភ្ជាប់ នឹង សន្ធិសញ្ញា បារាំង សៀម ចុះ ឆ្នាំ ១៩០៤ ១៩០៧ មក ធ្វើ ជា សំអាង ដោយ ចៅក្រម បាន កំណត់ ថា ខ្សែព្រំដែន ដែល មាន នៅលើ ផែនទីនេះ ទើប ជា ព្រំដែន ស្របច្បាប់ អន្តរជាតិ រវាង កម្ពុជា និង ថៃ ផែនទី ឧបសម្ព័ន្ធ ទី១ ដែល តុលាការ ក្រុងឡាអេ យក មកធ្វើ ជាសំអាង ក្នុង សាលក្រម ថ្ងៃ ទី១៥ មិថុនា ១៩៦២ ចំណុចក្រហម តួប្រាសាទព្រះវិហារ យោង តាម ផែនទី នេះ ព្រំដែន ខ្មែរ ថៃ ស្ថិត នៅ ហួស ពី ប្រាសាទព្រះវិហារ ទៅខាង ថៃ រាប់រយម៉ែត្រ ទៅទៀត មិនមែន កាត់ ត្រឹម ជើង ជណ្ដើរ ឡើង ប្រាសាទ ដូច ផែនទី ថៃ គូស ជា ឯកតោ ភាគី សព្វថ្ងៃ នេះ ទេ ដោយ មើល ឃើញ ថា យោងតាម ខ្សែព្រំដែន អន្តរជាតិ ប្រាសាទព្រះវិហារ ស្ថិត នៅ ក្នុង ទឹកដី របស់ ខ្មែរ ដូច្នេះ ហើយ ទើប តុលាការ បាន សម្រេច ជាចុងក្រោយ ចៅក្រម ៩រូប ស្រប ៣ រូប ជំទាស់ ថា ប្រាសាទព្រះវិហារ ត្រូវ ប្រគល់ មក ឲ្យ ខ្មែរ លើស ពីនេះ ទៅទៀត ចៅក្រម តុលាការ ក្រុងឡាអេ ថែមទាំងបាន ដាក់ កំហិត ឲ្យ ថៃ ដក កម្លាំង ប្រដាប់ អាវុធ ទាំងអស់ ចេញ ពី ប្រាសាទព្រះវិហារ និង ចេញ ពី ទីតាំង ជុំវិញ ប្រាសាទព្រះវិហារដែល ជា ទឹកដី របស់ ខ្មែរ នេះ បញ្ជាក់ កាន់តែ ច្បាស់ ទៀត ថា សាលក្រម ឆ្នាំ ១៩៦២ កំណត់ ច្បាស់ ថា ទាំង តួប្រាសាទ ព្រះវិហារ ទាំង ដីជុំវិញ ប្រាសាទ រហូត ដល់ ខ្សែព្រំដែន ដែល មាន ក្នុង ផែនទី ដងរែក ឧបសម្ព័ន្ធទី១ គឺ ជា របស់ កម្ពុជា ថៃ ត្រូវ តែ ដក កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ចេញ ពី ក្នុង ប្រាសាទ និង ពី លើទឹកដី ជុំវិញ ប្រាសាទ ចុះ ប្រសិន បើ ប្តឹង ទៅ តុលាការ ក្រុងឡាអេ ហើយ តុលាការ ធ្វើ ការបកស្រាយ ច្បាស់ៗ ថា ទាំងតួប្រាសាទព្រះវិហារ ទាំងដី ជុំវិញ ប្រាសាទ ជា របស់ ខ្មែរ ប៉ុន្តែ ថៃ នៅតែ ចចេស មិន ព្រម ទទួល យក តើ កម្ពុជា អាច ធ្វើ យ៉ាងម៉េច ទៀតបាន កម្ពុជា អាច ប្តឹង ទៅ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ បាន ព្រោះ ក្រុមប្រឹក្សា សន្តិសុខ គឺ ជា ស្ថាប័ន ដែល មាន សមត្ថកិច្ច ធានា ការ អនុវត្ត សេចក្តី សម្រេច របស់ តុលាការ ក្រុង ឡាអេ ចំណុច នេះ មាន ចែង ច្បាស់ ក្នុង មាត្រា ៩៤ នៃ ធម្មនុញ្ញ សហប្រជាជាតិ ដែល ថា នៅ ក្នុង ករណី ដែល មាន ភាគី មួយ មិន សុខចិត្ត ដោយ មកពី ភាគី មួយ ទៀត មិនព្រម គោរព តាម កាតព្វកិច្ច កំណត់ ដោយ សាលក្រម តុលាការ អន្តរជាតិ ក្រុងឡាអេ ភាគី នោះ អាច ស្នើសុំ ទៅ ក្រុមប្រឹក្សា សន្តិសុខ ឲ្យ ចាត់វិធានការ ដើម្បី បង្ខំ ឲ្យ ភាគី ម្ខាង ទៀត អនុវត្ត តាម សាលក្រម ការប្តឹង ក្រុមប្រឹក្សា សន្តិសុខ អ ស ប នេះ ក៏ មិនចាំបាច់ មាន ការ ឯកភាព យល់ព្រម ពី សំណាក់ ភាគីថៃ នោះដែរ ក៏ប៉ុន្តែ ដូចយើង ដឹង ស្រាប់ ហើយ ថា ក្រុមប្រឹក្សា សន្តិសុខ អ ស ប គឺ ជា ស្ថាប័ន នយោបាយ ដែល មាន សមាជិក ជា រដ្ឋ ដែល អាច មាន ជាប់ ផលប្រយោជន៍ ជាមួយ ប្រទេស ថៃ ដូច្នេះ បើ ចង់ ឲ្យ ក្រុមប្រឹក្សា សន្តិសុខ ទទួល យក សំណុំរឿង ព្រះវិហារ ដាក់ បញ្ចូល ទៅ ក្នុង របៀបវារៈ ប្រជុំ រដ្ឋាភិបាល កម្ពុជា ត្រូវ តែ មាន ភាព វៃឆ្លាត ក្នុង ការ បញ្ចុះបញ្ចូល lobby ប្រទេស សមាជិក ក្រុមប្រឹក្សា សន្តិសុខ ជាពិសេស សមាជិក អចិន្រ្តៃយ៍ ទាំង ៥ សហរដ្ឋ អាមេរិក អង់គ្លេស បារាំង ចិន និង រុស្ស៊ី source http www rfi fr actukm articles 122 article_4526 asp prasath preah vihear khmer heritage january 2 2010 posted by chandrapong007 in cambodia entertainment history add a comment older posts search blogroll chhy vichara christian roessler e khmer blog reader im sothearith joseph e stiglitz k kalyan keo chanbo khmer krom recipes kishore mahbubani naranhkiri tith navy phim penn setharin rachana s chanthol s sophat satrey khmer online sichan siv somaly mam sophal ear sopheak sophear t vimealea t boeun theary seng cambodian links មណ្ឌលវប្បធម៌ខ្មែរនៅស្វីស សមូហកម្ម អក្សរសិល្ប៍ នូហាច អាជ្ញាធរជាតិព្រះវិហារ cambodian government cambodian parliament go cambodia hm king norodom sihanouk phnom penh municipality the council for the development of cambodia cdc cambodian news cambodge soir cambodia window cambodia_google news cen dap news everyday com kh ka set khip media khmer load ki media koh santepheap phone news rfa_khmer rfi_khmer the phnom penh post voa_khmer voice of democracy international news abc news bbc radio cnn japan today telegraph_uk the japan times the new york times the washinton post useful links altavista angkor wat show គណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា វិគីភីឌាភាសាខ្មែរ bongthom com camhr choun nath khmer dictionary english khmer dictionary entrepreneur guide google translate hr inc khmer os khmer24 nobelprize org phnom penh hash house harriers meta create account log in entries feed comments feed wordpress com online visitors blog stats 42 039 hits ព័ត៌មានពីប្រទេស កម្ពុជា an error has occurred the feed is probably down try again later វិទ្យុអូស្រ្តាលី an error has occurred the feed is probably down try again later cnn world business mexico ready to retaliate by hurting us farmers will the next iphone charge wirelessly how america first could turn into to india first swiss voters reject corporate tax overhaul stocks hit record again is trump the reason apple stock nears record high america s nafta nemesis canada not mexico verizon s plan consumers win investors lose oil prices have doubled in a year here s why tesla will sell electric cars in the middle east cambodia jobs an error has occurred the feed is probably down try again later scholarships for cambodian an error has occurred the feed is probably down try again later search for feeds full comments create a free website or blog at wordpress com top subscribe subscribed ចន្រ្ទពង្ស chandrapong 007 join 35 other subscribers sign me up already have a wordpress com account log in now privacy ចន្រ្ទពង្ស chandrapong 007 subscribe subscribed sign up log in report this content view site in reader manage subscriptions collapse this bar loading comments write a comment email required name required website design a site like this with wordpress com get started
|