Meta tags:
description= ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក;
Headings (most frequently used words):
share, this, ស៊ូសុធារី, សកម្មភាពថ្មីរបស់ខ្ញុំ, អារម្មណ៏ពិតនាថ្ងៃនេះ, សែនក្បាលទឹក, ទេអ្នកទាំងអស់គ្នាថ្ងៃស្អែក, រូបភាពសត្វអាថ៌កំបាំង, អត្ថបទសំរង់ចេញពីរឿង, ជួបគ្នានៅព្រះវិហារផ្តើមស្នេហ៏ក្យូតុ, សួស្តីចាស៎, រូបភាពដំណើរកំសាន្ត, មិត្តភាព, និងភាតរភាព, ប្រក្រតិទិន, អត្តបទពេញនិយម, អត្ថបទល្បី, ជាង, គេ, ពិភាក្សាគ្នានៅទីនេះ, អ្នកជិតខាងរបស់ខ្ញុំ, ម្ចាស់ប្លក់ល្បីៗទំាងឡាយ, វែបសាយត៏ល្អៗ, អត្ថបទកាស្សែតក្នុងស្រុក, អត្ថបទកាស្សែតបរទេស, ទាក់ទងតាមរយៈ, ចំនួនអ្នកមើលតាមជាតិនីមួយៗ,
Text of the page (most frequently used words):
opens (24), new (24), window (24), share (24), email (13), linkedin (12), facebook (12), posted (11), this (10), like (7), loading (7), 2013 (7), កាស្សែត (6), សែនក្បាលទឹក (6), link (6), friend (6), ធារីthearyテイリー庭理 (6), comments (5), ស៊ូសុធារី (5), អារម្មណ៏ពិតនាថ្ងៃនេះ (5), សំណាងខ្ញុំ (5), ទម្លាប់ចាំ (5), august (5), uncategorized (5), ទេវតាចិត្តល្អ (4), នៅតែដក់ជាប់ក្នុងចិត (4), គាត់ (4), wordpress (3), com (3), comment (3), ទេអ្នកទាំងអស់គ្នាថ (3), និង (3), ធ្វើ (3), ផ្លែឈើ (3), ថ្ងៃនេះ (3), site (2), website (2), required (2), content (2), log (2), sign (2), subscribed (2), subscribe (2), create (2), ម៉ាប់ (2), ទេអ្នកទាំងអស់គ្នាថ្ងៃស្អែក (2), ពីនេះពីនោះ (2), សកម្មភាពថ្មីរបស់ខ្ញុំ (2), leave (2), រាជ្យ (2), ស្រឡាយ (2), នេះ (2), សាច់ (2), ទាំង (2), ពីព្រោះអី (2), កូនស្រី (2), គិតៗទៅ (2), ថ្ងៃស្អែក (2), មកទល់ពេលនេះ (2), ខ្ញុំ (2), ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក (2), get, started, design, with, name, write, collapse, bar, manage, subscriptions, view, reader, report, privacy, already, have, account, now, join, other, subscribers, free, blog, ចំនួនអ្នកមើលតាមជាតិនីមួយៗ, your, badge, sou, sotheary, ទាក់ទងតាមរយៈ, កាស្សែតវ៉ាស៊ីងតុនប៉ុស្តិ៍, កាស្សែតម៉ៃនីឈី, ឡឺម៉ុង, ញូវយ៉កថាម, ក្យូដុ, អត្ថបទកាស្សែតបរទេស, កាស្សែតមនសិការខ្មែរ, កាស្សែតភ្នំពេញប៉ុស្តិ៍, កាស្សែតខេមបូឌីឌៀលលី, កាស្សែតកម្ពុជាថ្មី, រស្មីកម្ពុជា, ពត័មានយុវជន, ដើមអំពិល, អត្ថបទកាស្សែតក្នុងស្រុក, សប្បាយ, វែបសាយត៏ល្អៗ, អ្នកនិពន្ឋសួង, ម៉ាក់, ស្មៅ, សុខ, ចាន់ផល, បេតិកភ័ណ្ឌ, បងស្រី, លីកល្យាណ, បងមករា, តាម៉ាប់, ក្មេងស្រែ, ម្ចាស់ប្លក់ល្បីៗទំាងឡាយ, អ្នកជិតខាងរបស់ខ្ញុំ, ពិភាក្សាគ្នានៅទីនេះ, នៅតែដក់ជាប់ក្នុងចិត្តខ្ញុំ, មិនរបេះឡើយ, អត្ថបទល្បី, ជាង, អត្តបទពេញនិយម, dec, 2026, ប្រក្រតិទិន, មួយថ្ងៃមុនចូលឆ្នាំខ្មែរនៅស៊ូគីម៉ិច, នៅបាខែង, ផ្លូវទៅ, ifl, នៅសៀមរាប, នៅមុខអង្គរវត្ត, ជាមួយបងផល្លា, ហាងម្ងូបបួស, ថ្ងៃខួបកំនើតបងភា, នៅទំនប់១មករា, ជាមួយបងម៉ាលីស, ខ្ញុំស្រលាញ់មិត្តភាពជាងអ្វីៗទំាងអស់, មិត្តភាព, និងភាតរភាព, slideshow, requires, javascript, រូបភាពដំណើរកំសាន្ត, សួស្តីចាស៎, ជាបន្តរសូមអញ្ជើញនិស្សិតឯកទេសអក្សរសាស្រ្តខ្មែរ, ឬទ្ឋិស័ក្តិ, សំលេង, ទះដៃលាន់លឺរំពងអបអរមិត្តយើងដែលមានភ័ព្ឋសំណាង, ទទួលសញ្ញាបត្រពីសម្តេចនាយក, រដ្ឋមន្ត្រី, ពិធីចែកសញ្ញាបត្រក្រោមអធិបតីភាពបស់សម្តេចនាយករដ្ឋមន្ត្រីបានចប់ទៅ, ហើយ, លឺតែសំលេងខ្ញៀវខ្ញាររបស់គរុសិស្សទំាងអស់ដែលពួកគេសប្បាយចិត្តរីករាយឥត, ឧបមារកវាចារថ្លែងមិនបានឡើយ, នេះគឺជាថ្ងៃចុងក្រោយហើយក្នុងជីវភាពជាអ្នកសិក្សា, របស់ពួកគេ, ៤ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, និង១ឆ្នាំទៀតនៅវិទ្យាស្ថានជាតិ, អប់រំ, សរុបទំាងអស់៥ឆ្នាំធ្វើអោយពួកគេនឿយណាយធុញទ្រាន់ក្នុងការសិក្សាជាពន់ពេក, ចាប់ពីថ្ងៃស្អែកទៅ, ពួកគេនឹងទៅកាន់គោលដៅរៀងៗខ្លួន, ដើម្បីបំរើជាតិជាគ្រូវិទ្យាល័យដ៏, ល្អក្នុងការបង្រៀននឹងផ្ទេរចំណេះដឹងទៅកាន់យុវសិស្សនៅតាមខេត្តនានាជាពិសេសទីជន, បទដាច់ស្រយ៉ាល, ងាកទៅខាងឆ្វេងដៃ, គរុសិស្សមួយក្រុមកំពុងតែថតរូបយ៉ាងប្រញឹក, ប្រញាយ, ខ្លះបោះមួកឡើងលើព្រមៗគ្នាដើម្បីថតអោយឃើញស្ទីលល្អៗ, ខ្លះទៀតលើកដៃ, ខ្លះទៀតលើកជើង, ខ្លះទៀតលៀនអណ្តាត, ខ្លះទៀតដេកដួលលើស្មៅអោយគេថត, ងាកទៅខាងស្តំាដៃវិញ, បាច់ផ្កាដែលបានតំរៀបយ៉ាងល្អប្រណិត, ត្រូវបានគេជូនលើកទឹកចិត្តទៅកាន់កូនប្រុសស្រី, បងប្រុសស្រី, សង្សារពីសំណាក់ឪពុកម្តាយ, ប្អូនប្រុសស្រី, មនុស្សជាទី, ស្រឡាញ់, និងញ្ញាតិមិត្តទំាងឡាយដែលបានចូលរួមលើកទឹកចិត្ត, ផ្ទុយស្រឡះពីមិត្តភ័ក្តិ, ទាំងអស់កំពុងតែអបអរសាទរការបញ្ចប់ការសិក្សារបស់ពួកគេ, នៅខាងក្រោយអាគារ, ក្រោមដើមចំប៉ាសំលេងយំខ្សឹកខ្សួលអណ្តឺតអណ្តក់របស់គរុសិស្សម្នាក់លឺសូរ, ងូវៗធ្វើអោយ, មិត្តគេម្នាក់ដើរទៅលួងលោមយ៉ាងប្រញាប់, នរណាគេទៅហ្ន៎, មកយំមានទុក្ខ, ខណះដែលអ្នកដ៏ទៃសប្បាយខ្ញៀវខ្ញារជាមួយនឹងជោកជ័យរបស់ពួកគេ, នៅពេលគេបែរមុខមក, ទើបដឹងថាបុរសម្នាក់ខ្ពស់សង្ហារដូចទេពរិន្ទដារ៉ូ, សំបុរខ្មៅស្រអែមសក់សិតវែកចំហៀង, មុខ, ម៉ដ្ឋដៃដូចមនុស្សស្រីម្នាក់នោះជា, ឬទ្ឋិស័ក្តិសោះ, ទទួលសញ្ញាប័ត្រ, អត្ថបទសំរង់ចេញពីរឿង, ជួបគ្នានៅព្រះវិហារផ្តើមស្នេហ៏ក្យូតុ, ពេលខ្លះយើងមិនបានចាប់អារម្មណ៏ថានៅទីនេះ, តើមានអ្វីកំពុងតែពួនយើងនោះទេ, សូមពិនិត្យមើលរូបខាងលើនីមួយៗមើល, មានសត្វអ្វីខ្លះទៅ, រូបភាពសត្វអាថ៌កំបាំង, រឺបុណ្យភ្ជុំចិន, ជាប្រភេទបុណ្យមួយ, ដែលរួមទាំងប្រជាជនចិន, វៀតណាម, ប្រជាជនខ្មែរ, មួយ, ចំនួននិយម, ជារៀងរាល់ឆ្នាំ, បុណ្យនេះជាទូទៅគឹកំណត់យកថ្ងៃ15កើត, ខែ7, ខែចិន, ដែលប្រជាជនខ្មែរកាត់, ចិនខាងចិនទៀជាវ, ពួកគេតែងតែធ្វើគ្រប់ៗគ្នា, ក្នុងឆ្នាំ, ថ្ងៃសែន, ក្បាល, ទឹក, ត្រូវនឹងថ្ងៃពុធ, សីហា, ឆ្នាំ, អ្នកទាំងអស់គ្នាមានសង្កេតដូចខ្ញុំទេ, ថានៅតាម, ទីផ្សារនីមួយៗ, មិនថាទីក្រុងភ្នំពេញ, រឺតាមបណ្តាខេត្តនោះទេ, គឺមានការលក់ដូរនំនែក, សាច់មាន់, ជ្រូក, រណែងរណង, ហើយមនុស្ស, ចូល, ទិញស្កេកស្កះ, ស្ទើរតែទិញមិនទាន់ផងក្នុងថ្ងៃនេះ, ខ្ញុំបានលឺម្តាយខ្ញុំ, អ្នកជិតខាង, ប្រាប់ថា, ហ៊ឺ, ម្ហូប, ឡើងថ្ងៃណាស់, ជាពិសេស, តែខ្ញុំនៅតែឃើញពួកគាត់យួរឡើងពេញកន្រ្តក, នូវ, ទាំងអស់នោះ, ពីព្រោះទំាងអស់នេះគឺជាអ្វីដែលគាត់ត្រូវត្រៀមសម្រាប់ថ្ងៃស្អែក, អ្វីដែលខ្ញំ, តែងតែឃើញជារៀង, រាល់ឆ្នាំ, ការលក់ក្រដាសសែន, សម្រាប់ដុតក្នុងថ្ងៃសែនក្បាលទឹក, ទាំងគ្រួសារខ្ញុំ, អ្នកជិតខាងជាប់, ខ្សែស្រឡាយចិន, មិនដែលភ្លេចទិញវាឡើយ, មកដល់អាយុប្រមាណ20ជាង, ឆ្នាំហើយ, ខ្ញុំនៅតែ, មិនទាន់ដឹងច្បាស់ថា, តើគ្រួសារខ្ញុំ, និងប្រជាជនខ្មែរមួយចំនួនទៀតនោះ, ហេតុដូចម្តេចបានជាពួក, បុណ្យសែនក្បាលទឹកនេះឡើងជារៀងរាល់ឆ្នាំ, ទោះបីជាក្នុងថ្ងៃបុណ្យ, ឈប់, សម្រាកខ្មែរ, ពុំ, អនុញ្ញាត, ឲ្យឈប់ក៏ដោយ, តែយ៉ាងហោចណាស់អ្វីដែលខ្ញុំអាចដឹង, គឺការ, និយមធ្វើតៗគ្នា, ពីជីដូនជីតា, របស់គ្រួសារនីមួយៗ, ហើយបើគ្រួសារណាដែលធ្លាប់ធ្វើពីមុនមក, តែបើជា, ខានពុំ, នធ្វើ, ក្នុងឆ្នាំណាមួយពូកគេ, នឹងជូបប្រទះនូវគ្រោះកាច, ជាពុំខានពីព្រោះ, កុងម៉ា, និងញាត្តិកាទាំង7, សណ្តានរបស់គេ, ពុំបានទទួលសំណែន, ដូចនេះពួកគេ, នឹងកើតក្តី, ទោមនស្ស, មិនតាមជួយថែរក្សា, រឹជ្រោមជ្រែងក្នុងការរកស៊ីរបស់កូនចៅគេទៀតឡើយ, ហើយថែមទាំងជេរប្រទេច, បណ្តាសាកូនចៅ, ជំនាន់ក្រោយរបស់គេទៀតផង, ដូចនេះ, ការខ្លាចរអារ, និងការនិយមពីជីដូនជីតា, ទៅម្តាយឳពុក, ពីម្តាយឳពុក, ទៅកូនចៅ, បន្តៗ, រហូតនេះហើយទើប, ទំាងម៉ាក់, ប៉ា, អ៊ី, អ៊ំ, របស់ខ្ញុំ, និងគ្រូសារខ្សែ, ចិន, អស់នោះមិន, ដែល, រំលងឡើយថ្ងៃបុណ្យនេះ, ថ្វីត្បិតតែខ្ញុំជាកូនខ្មែរសុទ្ធសាធ, មានសម្បុរមិនសូវស, មានភ្នែកធំៗ, សក់រូញបន្តិច, តែគ្រូសារខ្ញុំវិញ, បានត្រៀមរៀបចំសំណែន, រូចហើយ, សម្រាប់ថ្ងៃស្អែក, ពីព្រោះខ្ញុំជឿថា, ការធ្វើបែបនេះពិតជាជួយ, ជ្រោមជ្រែងក្នុង, ជោគវាសនា, ឆ្នាំថ្មីនេះ, របស់, គ្រូសារខ្ញុំពិតមែន, ចុះគ្រួសារ, និងបងប្អូនរបស់អ្នក, ពួកគេត្រៀមដូចគ្រួសារខ្ញុំ, ដែរអត់, ជាចុងក្រោយខ្ញុំ, សង្ឃឹមថា, ការជូនពររបស់អ្នកម៉ាក់ខ្ញុំក្លាយជាពិត, ទាំងអស់ក្នុងពេលឆាប់ៗ, បន្ត, ស្ថិតស្ថេររហូតក្នុងជីវិតរបស់កូនគ្រប់ៗគ្នា, ពួកយើងពិតជាស្រលាញ់គ្រួសាររបស់យើងណាស់, ថ្វីត្បិត, មិនហ៊ឺហា, ដូចជាកូនអ្នកមាន, តែសេចក្តីសុខកើតមានគ្រប់ពេលវេលាដោយសារការយកចិត្ត, ទុកដាក់, រវាងគ្នានឹងគ្នា, ដូចនេះសូមកុំភ្លេចផ្តល់នូវការយកចិត្តទុកដាក់របស់អ្នកទៅកាន់, ក្រុមគ្រួសារអ្នក, និងអ្នកដទៃគ្រប់គ្នា, ថ្វីត្បិតតែមិនបានសែននៅផ្ទះ, តែជាសំណាងល្អខ្ញុំក៏បានញ៉ាំជ្រូកខ្វៃដែរ, ព្រោះនៅកន្លែងធ្វើការខ្ញុំគេ, សែន, ហើយចែកឲ្យបុគ្គលិកម្នាក់បន្តិចៗ, ខ្ញុំញ៉ាំវាជាមួយនឹងនំបុ័ងដ៏ស្រួយ, ក្តៅហ៊ុយៗ, ដែលទើប, តែទិញថ្មីៗពីហាងនំបុ័ងបាយ័នជាមួយបុគ្គលិកមួយចំនួន, ដែលមិនបានទៅសែនដូចខ្ញុំដែរ, ថ្ងៃបុណ្យសែនក្បាលទឹក, មកដល់, អ្នកបានអុជធូបសែនរឺនៅ, បានដុតក្រដាស, សែនអត់, ចំណែកខ្ញុំ, ខ្ញុំអត់បានសែននឹងគេទេ, ខ្ញុំនៅធ្វើការហើយ, ស្ថិតនៅឆ្ងាយពី, គ្រួសារថែមទៀត, ថ្ងៃនេះថ្វីត្បិតតែមិនបាននៅ, ជួបជុំគ្រួសារដើម្បីសែន, រួមគ្នា, តែហាក់បីដូចជានៅ, រូមគ្នា, ដែរពីព្រោះម៉ាក់ខ្ញុំ, នៅពេលរៀបអុជធូប, បានទូរស័ព្ទមកខ្ញុំ, ដោយសម្លេងស្រទន់, និងកក់ក្តៅ, កូន, ម៉ាក់អុជធូបជំនួស, ណា៎, ម៉ាក់សូម, បួងសួងឲ្យកូនរបស់ម៉ាក់គ្រប់គ្នា, ទទូលបាននូវការ, អានិតស្រលាញ់, គោរពរាប់អានពីអ្នករាល់, គ្នា, និងមានជោគជ័យក្នុងការសិក្សា, ការងារ, ឆាប់បាន, គូរ, អនាគតរៀងៗខ្លួន, មិនថាម៉ាក់, ប៉ាទេ, សុទ្ធតែ, ចង់, ឲ្យកូនស្រីគាត់នឹង, ឆាប់រៀបការ, ឃើញ, របស់គាត់ម្នាក់ៗចាស់ៗអស់ហើយ, តែខ្ញុំឆ្លើយប្រាប់ទៅគាត់ភ្លាមថា, ប្រហែលត្រូវ, រង់ចាំ, 3ឆ្នាំទៀតហើយម៉ាក់, គ្រាន់តែលឺបែបនេះ, សើច, ដោយហូសចិត្តនឹងសម្តីខ្ញុំ, គាត់ថា, ម៉េច, ក៏ដឹងច្បាស់ម៉្លេះ, ហ៊ានកំណត់ពេលសម្រាប់ខ្លួនឯងទៀត, ខ្ញុំចេះតែឆ្លើយយកតែរួចខ្លួនទៅ, ពីព្រោះអីខ្ញុំក៏មិនដឹងថាម៉េចដែរ, អារឿងហ្នឹងនោះ, september, ទៀត, រឺទេ, ថ្ងៃស្អែកមិនដែលមកដល់សោះ, សម្រាប់យើង, គ្រប់គ្នានោះ, បើដឹងខ្លូន, គូរតែត្រូវ, មែនទេ, អត្ថបទនេះ, គ្រាន់តែចែករំលែកនូវអារម្មណ៏, និងទម្លាប់យ៉ាប់ៗរបស់ខ្ញុំ, និងសង្ឃឹម, អ្នកទាំង, អស់គ្នានឹង, ជួយស្ថាបនា, រកវិធីសាស្រ្តល្អបង្ហាញខ្ញុំ, ដែលទម្លាប់តែចាំ, មកទល់, ពេល, នេះណា៎, ឃ្លានេះពិតជា, មានន័យណាស់សម្រាប់ខ្ញុំ, អាស្រ័យហេតុនេះ, តើខ្ញុំ, ត្រូវតែចាំ, មិនដែលមកដល់ឡើយសម្រាប់អ្នក, ខ្ញុំពិតជាមានអារម្មណ៏តានតឹងណាស់, ស្របពេលដែលខ្ញុំដឹងខ្លូនឯងថា, ការធ្វើបែបនេះគ្រាន់តែ, ការធ្វើបាបខ្លូនឯងប៉ុណ្ណោះ, មិនមែនជាការដាស់តឿន, រឺកែទម្រង់ខ្លូនឯងឡើយ, ដោយសារតែ, ពាក្យ, ចាំនេះហើយ, ខ្ញុំបាននឹកទៅដល់, សម្រង់ឃ្លាមួយ, ដែលបានលើកឡើងថា, ខ្ញុំប្រហែលជារង់ចាំ, ព្រេងវាសនា, ហើយមើលទៅ, ទាំងខ្ញុំ, ទាំងគេ, តើមានអ្នកណាដឹង, ព្រេង, សនារបស់អ្នកពេលណាបានមកដល់ទេ, រឺមួយអ្នកត្រូវចាំអស់មួយជីវិត, ខ្ញុំមិនដឹងថាបានប្រាប់ខ្លួនឯង, ដដែលៗថា, ចាំថ្ងៃនេះ, ថ្ងៃនោះប៉ុន្មានដងទៅហើយ, បើគិតថាត្រូវធ្វើអ្វីមួយនោះខ្ញុំតែងតែចាំរកពេលសិន, រៀបគម្រោងសិន, តែដឹងខ្លូនឯងថា, លេសតែប៉ុណ្ណោះ, បើគិតពីការធ្វើអ្វីមួយវិញ, តែងតែចាំពេលដល់ទឹកចូលច្រមុះសិន, បានត្រដរធ្វើ, ប្រថុចញ៉ុច, មិនបានធ្វើវាឲ្យរូចមុនពេលទេ, ណា៎ហើយ, វាល្មម, ប្តូរពី, វិញហើយ, លឺទេ, ពេលខ្លះក៏ធ្លាប់ប្រាប់ខ្លូន, ឯងនូវសំនួរនេះម្តងហើយ, ម្តងទៀត, តែលទ្ធផលនៅតែដដែល, រង់, ចាំពេលសិន, ពេលណាដែលល្អសម្រាប់ខ្ញុំ, ទើបខ្ញុំធ្វើ, អ្វីដែលគូរឲ្យ, ហួសចិត្តនោះគឺ, ការចាំរបស់, ខ្ញុំចាំស្ទើរតែជិត, 2ឆ្នាំហើយ, លើសពីនេះទៅទៀតនោះគឺ, ការចាំនេះ, គ្រាន់តែជា, ការចាំ, គ្មានបំលាស់ប្តូរណា, ភាពរីកចម្រើនណាកើតឡើងសម្រាប់រូបខ្ញុំឡើយ, ចាំ, december, 2017, អំពីខ្ញុំ, អំពីអ្នករូមការងារ, អំពីមិត្តភក្តិ, អំពីញាតិមិត្ត, អំពីគ្រួសារ, បទពិសោធន៏ខ្ញុំ, អត្ថបទចែករំលែក, ទំព័រដើម, home, skip,
Text of the page (random words):
ស៊ូសុធារី ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក ស៊ូសុធារី ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក skip to content home ទំព័រដើម ពីនេះពីនោះ អត្ថបទចែករំលែក បទពិសោធន៏ខ្ញុំ អំពីគ្រួសារ អំពីញាតិមិត្ត អំពីមិត្តភក្តិ អំពីអ្នករូមការងារ អំពីខ្ញុំ សកម្មភាពថ្មីរបស់ខ្ញុំ posted on december 4 2017 by ធារីthearyテイリー庭理 share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted in uncategorized leave a comment មកទល់ពេលនេះ ខ្ញុំមិនដឹងថាបានប្រាប់ខ្លួនឯង ដដែលៗថា ចាំថ្ងៃនេះ ថ្ងៃនោះប៉ុន្មានដងទៅហើយ ទេ បើគិតថាត្រូវធ្វើអ្វីមួយនោះខ្ញុំតែងតែចាំរកពេលសិន រៀបគម្រោងសិន តែដឹងខ្លូនឯងថា យក លេសតែប៉ុណ្ណោះ បើគិតពីការធ្វើអ្វីមួយវិញ ខ្ញុំ តែងតែចាំពេលដល់ទឹកចូលច្រមុះសិន បានត្រដរធ្វើ ទាំង ប្រថុចញ៉ុច មិនបានធ្វើវាឲ្យរូចមុនពេលទេ ណា៎ហើយ វាល្មម ប្តូរពី ចាំ ទៅ ធ្វើ វិញហើយ លឺទេ ពេលខ្លះក៏ធ្លាប់ប្រាប់ខ្លូន ឯងនូវសំនួរនេះម្តងហើយ ម្តងទៀត តែលទ្ធផលនៅតែដដែល គឺ រង់ ចាំពេលសិន ពេលណាដែលល្អសម្រាប់ខ្ញុំ ទើបខ្ញុំធ្វើ អ្វីដែលគូរឲ្យ ហួសចិត្តនោះគឺ ការចាំរបស់ ខ្ញុំ មកទល់ពេលនេះ ខ្ញុំចាំស្ទើរតែជិត 2ឆ្នាំហើយ លើសពីនេះទៅទៀតនោះគឺ ការចាំនេះ គ្រាន់តែជា ការចាំ គ្មានបំលាស់ប្តូរណា ភាពរីកចម្រើនណាកើតឡើងសម្រាប់រូបខ្ញុំឡើយ ខ្ញុំប្រហែលជារង់ចាំ ព្រេងវាសនា ហើយមើលទៅ ទាំងខ្ញុំ ទាំងគេ តើមានអ្នកណាដឹង ថា ព្រេង វា សនារបស់អ្នកពេលណាបានមកដល់ទេ រឺមួយអ្នកត្រូវចាំអស់មួយជីវិត ខ្ញុំពិតជាមានអារម្មណ៏តានតឹងណាស់ ស្របពេលដែលខ្ញុំដឹងខ្លូនឯងថា ការធ្វើបែបនេះគ្រាន់តែ ជា ការធ្វើបាបខ្លូនឯងប៉ុណ្ណោះ មិនមែនជាការដាស់តឿន រឺកែទម្រង់ខ្លូនឯងឡើយ ដោយសារតែ ពាក្យ ចាំនេះហើយ ខ្ញុំបាននឹកទៅដល់ សម្រង់ឃ្លាមួយ ដែលបានលើកឡើងថា ថ្ងៃស្អែក មិនដែលមកដល់ឡើយសម្រាប់អ្នក ឃ្លានេះពិតជា មានន័យណាស់សម្រាប់ខ្ញុំ អាស្រ័យហេតុនេះ តើខ្ញុំ ត្រូវតែចាំ ថ្ងៃស្អែក ទៀត រឺទេ បើ ថ្ងៃស្អែកមិនដែលមកដល់សោះ សម្រាប់យើង គ្រប់គ្នានោះ បើដឹងខ្លូន គូរតែត្រូវ កែ មែនទេ អត្ថបទនេះ គ្រាន់តែចែករំលែកនូវអារម្មណ៏ និងទម្លាប់យ៉ាប់ៗរបស់ខ្ញុំ និងសង្ឃឹម ថា អ្នកទាំង អស់គ្នានឹង ជួយស្ថាបនា រកវិធីសាស្រ្តល្អបង្ហាញខ្ញុំ ដែលទម្លាប់តែចាំ មកទល់ ពេល នេះណា៎ share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted on september 20 2013 by ធារីthearyテイリー庭理 4 comments អារម្មណ៏ពិតនាថ្ងៃនេះ posted on august 21 2013 by ធារីthearyテイリー庭理 ថ្ងៃបុណ្យសែនក្បាលទឹក មកដល់ ថ្ងៃនេះ អ្នកបានអុជធូបសែនរឺនៅ ថ្ងៃនេះ បានដុតក្រដាស សែនអត់ ចំណែកខ្ញុំ ខ្ញុំអត់បានសែននឹងគេទេ ពីព្រោះអី ខ្ញុំនៅធ្វើការហើយ ស្ថិតនៅឆ្ងាយពី គ្រួសារថែមទៀត ថ្ងៃនេះថ្វីត្បិតតែមិនបាននៅ ជួបជុំគ្រួសារដើម្បីសែន រួមគ្នា តែហាក់បីដូចជានៅ រូមគ្នា ដែរពីព្រោះម៉ាក់ខ្ញុំ នៅពេលរៀបអុជធូប គាត់ បានទូរស័ព្ទមកខ្ញុំ ដោយសម្លេងស្រទន់ និងកក់ក្តៅ កូន ម៉ាក់អុជធូបជំនួស កូនស្រី ណា៎ ម៉ាក់សូម បួងសួងឲ្យកូនរបស់ម៉ាក់គ្រប់គ្នា ទទូលបាននូវការ អានិតស្រលាញ់ គោរពរាប់អានពីអ្នករាល់ គ្នា និងមានជោគជ័យក្នុងការសិក្សា ការងារ និង ឆាប់បាន គូរ អនាគតរៀងៗខ្លួន គិតៗទៅ មិនថាម៉ាក់ រឺ ប៉ាទេ សុទ្ធតែ ចង់ ឲ្យកូនស្រីគាត់នឹង ឆាប់រៀបការ ពីព្រោះអី គាត់ ឃើញ កូនស្រី របស់គាត់ម្នាក់ៗចាស់ៗអស់ហើយ តែខ្ញុំឆ្លើយប្រាប់ទៅគាត់ភ្លាមថា ប្រហែលត្រូវ រង់ចាំ 3ឆ្នាំទៀតហើយម៉ាក់ គ្រាន់តែលឺបែបនេះ គាត់ សើច ដោយហូសចិត្តនឹងសម្តីខ្ញុំ គាត់ថា ម៉េច ក៏ដឹងច្បាស់ម៉្លេះ ហ៊ានកំណត់ពេលសម្រាប់ខ្លួនឯងទៀត គិតៗទៅ ខ្ញុំចេះតែឆ្លើយយកតែរួចខ្លួនទៅ ពីព្រោះអីខ្ញុំក៏មិនដឹងថាម៉េចដែរ អារឿងហ្នឹងនោះ ថ្វីត្បិតតែមិនបានសែននៅផ្ទះ តែជាសំណាងល្អខ្ញុំក៏បានញ៉ាំជ្រូកខ្វៃដែរ ព្រោះនៅកន្លែងធ្វើការខ្ញុំគេ សែន ហើយចែកឲ្យបុគ្គលិកម្នាក់បន្តិចៗ ខ្ញុំញ៉ាំវាជាមួយនឹងនំបុ័ងដ៏ស្រួយ ក្តៅហ៊ុយៗ ដែលទើប តែទិញថ្មីៗពីហាងនំបុ័ងបាយ័នជាមួយបុគ្គលិកមួយចំនួន ដែលមិនបានទៅសែនដូចខ្ញុំដែរ ជាចុងក្រោយខ្ញុំ សង្ឃឹមថា ការជូនពររបស់អ្នកម៉ាក់ខ្ញុំក្លាយជាពិត ទាំងអស់ក្នុងពេលឆាប់ៗ នេះ និង បន្ត ស្ថិតស្ថេររហូតក្នុងជីវិតរបស់កូនគ្រប់ៗគ្នា ពួកយើងពិតជាស្រលាញ់គ្រួសាររបស់យើងណាស់ ថ្វីត្បិត មិនហ៊ឺហា ដូចជាកូនអ្នកមាន តែសេចក្តីសុខកើតមានគ្រប់ពេលវេលាដោយសារការយកចិត្ត ទុកដាក់ រវាងគ្នានឹងគ្នា ដូចនេះសូមកុំភ្លេចផ្តល់នូវការយកចិត្តទុកដាក់របស់អ្នកទៅកាន់ ក្រុមគ្រួសារអ្នក និងអ្នកដទៃគ្រប់គ្នា share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted in uncategorized 6 comments សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ្ងៃស្អែក posted on august 20 2013 by ធារីthearyテイリー庭理 សែនក្បាលទឹក រឺបុណ្យភ្ជុំចិន ជាប្រភេទបុណ្យមួយ ដែលរួមទាំងប្រជាជនចិន វៀតណាម និង ប្រជាជនខ្មែរ មួយ ចំនួននិយម ធ្វើ ជារៀងរាល់ឆ្នាំ បុណ្យនេះជាទូទៅគឹកំណត់យកថ្ងៃ15កើត ខែ7 ខែចិន ដែលប្រជាជនខ្មែរកាត់ ស្រឡាយ ចិនខាងចិនទៀជាវ ពួកគេតែងតែធ្វើគ្រប់ៗគ្នា ក្នុងឆ្នាំ 2013 នេះ ថ្ងៃសែន ក្បាល ទឹក ត្រូវនឹងថ្ងៃពុធ ទី 21 ខែ សីហា ឆ្នាំ 2013 អ្នកទាំងអស់គ្នាមានសង្កេតដូចខ្ញុំទេ ថានៅតាម ទីផ្សារនីមួយៗ មិនថាទីក្រុងភ្នំពេញ រឺតាមបណ្តាខេត្តនោះទេ គឺមានការលក់ដូរនំនែក ផ្លែឈើ សាច់មាន់ ជ្រូក រណែងរណង ហើយមនុស្ស ចូល ទិញស្កេកស្កះ ស្ទើរតែទិញមិនទាន់ផងក្នុងថ្ងៃនេះ ខ្ញុំបានលឺម្តាយខ្ញុំ អ្នកជិតខាង ប្រាប់ថា ហ៊ឺ ថ្ងៃនេះ ម្ហូប ឡើងថ្ងៃណាស់ ជាពិសេស សាច់ ផ្លែឈើ នំ តែខ្ញុំនៅតែឃើញពួកគាត់យួរឡើងពេញកន្រ្តក នូវ សាច់ ផ្លែឈើ នំ ទាំងអស់នោះ ពីព្រោះទំាងអស់នេះគឺជាអ្វីដែលគាត់ត្រូវត្រៀមសម្រាប់ថ្ងៃស្អែក អ្វីដែលខ្ញំ តែងតែឃើញជារៀង រាល់ឆ្នាំ គឺ ការលក់ក្រដាសសែន សម្រាប់ដុតក្នុងថ្ងៃសែនក្បាលទឹក ទាំងគ្រួសារខ្ញុំ អ្នកជិតខាងជាប់ ខ្សែស្រឡាយចិន មិនដែលភ្លេចទិញវាឡើយ មកដល់អាយុប្រមាណ20ជាង ឆ្នាំហើយ ខ្ញុំនៅតែ មិនទាន់ដឹងច្បាស់ថា តើគ្រួសារខ្ញុំ និងប្រជាជនខ្មែរមួយចំនួនទៀតនោះ ហេតុដូចម្តេចបានជាពួក គាត់ ធ្វើ បុណ្យសែនក្បាលទឹកនេះឡើងជារៀងរាល់ឆ្នាំ ទោះបីជាក្នុងថ្ងៃបុណ្យ ឈប់ សម្រាកខ្មែរ ពុំ អនុញ្ញាត ឲ្យឈប់ក៏ដោយ តែយ៉ាងហោចណាស់អ្វីដែលខ្ញុំអាចដឹង គឺការ និយមធ្វើតៗគ្នា ពីជីដូនជីតា របស់គ្រួសារនីមួយៗ ហើយបើគ្រួសារណាដែលធ្លាប់ធ្វើពីមុនមក តែបើជា ខក ខានពុំ បា នធ្វើ ក្នុងឆ្នាំណាមួយពូកគេ នឹងជូបប្រទះនូវគ្រោះកាច ជាពុំខានពីព្រោះ កុងម៉ា និងញាត្តិកាទាំង7 សណ្តានរបស់គេ ពុំបានទទួលសំណែន ដូចនេះពួកគេ នឹងកើតក្តី ទោមនស្ស មិនតាមជួយថែរក្សា រឹជ្រោមជ្រែងក្នុងការរកស៊ីរបស់កូនចៅគេទៀតឡើយ ហើយថែមទាំងជេរប្រទេច បណ្តាសាកូនចៅ ជំនាន់ក្រោយរបស់គេទៀតផង ដូចនេះ ការខ្លាចរអារ និងការនិយមពីជីដូនជីតា ទៅម្តាយឳពុក ពីម្តាយឳពុក ទៅកូនចៅ បន្តៗ រហូតនេះហើយទើប ទំាងម៉ាក់ ប៉ា អ៊ី អ៊ំ របស់ខ្ញុំ និងគ្រូសារខ្សែ ស្រឡាយ ចិន ទាំង អស់នោះមិន ដែល រំលងឡើយថ្ងៃបុណ្យនេះ ថ្វីត្បិតតែខ្ញុំជាកូនខ្មែរសុទ្ធសាធ មានសម្បុរមិនសូវស មានភ្នែកធំៗ សក់រូញបន្តិច តែគ្រូសារខ្ញុំវិញ បានត្រៀមរៀបចំសំណែន រូចហើយ សម្រាប់ថ្ងៃស្អែក ពីព្រោះខ្ញុំជឿថា ការធ្វើបែបនេះពិតជាជួយ ជ្រោមជ្រែងក្នុង ជោគវាសនា នា ឆ្នាំថ្មីនេះ របស់ គ្រូសារខ្ញុំពិតមែន ចុះគ្រួសារ និងបងប្អូនរបស់អ្នក ពួកគេត្រៀមដូចគ្រួសារខ្ញុំ ដែរអត់ share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted in uncategorized 9 comments រូបភាពសត្វអាថ៌កំបាំង posted on august 19 2013 by ធារីthearyテイリー庭理 ពេលខ្លះយើងមិនបានចាប់អារម្មណ៏ថានៅទីនេះ តើមានអ្វីកំពុងតែពួនយើងនោះទេ សូមពិនិត្យមើលរូបខាងលើនីមួយៗមើល មានសត្វអ្វីខ្លះទៅ share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted in uncategorized 4 comments អត្ថបទសំរង់ចេញពីរឿង ជួបគ្នានៅព្រះវិហារផ្តើមស្នេហ៏ក្យូតុ posted on august 18 2013 by ធារីthearyテイリー庭理 ១ ទទួលសញ្ញាប័ត្រ ជាបន្តរសូមអញ្ជើញនិស្សិតឯកទេសអក្សរសាស្រ្តខ្មែរ រាជ្យ ឬទ្ឋិស័ក្តិ សំលេង ទះដៃលាន់លឺរំពងអបអរមិត្តយើងដែលមានភ័ព្ឋសំណាង ទទួលសញ្ញាបត្រពីសម្តេចនាយក រដ្ឋមន្ត្រី ពិធីចែកសញ្ញាបត្រក្រោមអធិបតីភាពបស់សម្តេចនាយករដ្ឋមន្ត្រីបានចប់ទៅ ហើយ លឺតែសំលេងខ្ញៀវខ្ញាររបស់គរុសិស្សទំាងអស់ដែលពួកគេសប្បាយចិត្តរីករាយឥត ឧបមារកវាចារថ្លែងមិនបានឡើយ នេះគឺជាថ្ងៃចុងក្រោយហើយក្នុងជីវភាពជាអ្នកសិក្សា របស់ពួកគេ ៤ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង១ឆ្នាំទៀតនៅវិទ្យាស្ថានជាតិ អប់រំ សរុបទំាងអស់៥ឆ្នាំធ្វើអោយពួកគេនឿយណាយធុញទ្រាន់ក្នុងការសិក្សាជាពន់ពេក ចាប់ពីថ្ងៃស្អែកទៅ ពួកគេនឹងទៅកាន់គោលដៅរៀងៗខ្លួន ដើម្បីបំរើជាតិជាគ្រូវិទ្យាល័យដ៏ ល្អក្នុងការបង្រៀននឹងផ្ទេរចំណេះដឹងទៅកាន់យុវសិស្សនៅតាមខេត្តនានាជាពិសេសទីជន បទដាច់ស្រយ៉ាល ងាកទៅខាងឆ្វេងដៃ គរុសិស្សមួយក្រុមកំពុងតែថតរូបយ៉ាងប្រញឹក ប្រញាយ ខ្លះបោះមួកឡើងលើព្រមៗគ្នាដើម្បីថតអោយឃើញស្ទីលល្អៗ ខ្លះទៀតលើកដៃ ខ្លះទៀតលើកជើង ខ្លះទៀតលៀនអណ្តាត ខ្លះទៀតដេកដួលលើស្មៅអោយគេថត ងាកទៅខាងស្តំាដៃវិញ បាច់ផ្កាដែលបានតំរៀបយ៉ាងល្អប្រណិត ត្រូវបានគេជូនលើកទឹកចិត្តទៅកាន់កូនប្រុសស្រី បងប្រុសស្រី សង្សារពីសំណាក់ឪពុកម្តាយ ប្អូនប្រុសស្រី មនុស្សជាទី ស្រឡាញ់ និងញ្ញាតិមិត្តទំាងឡាយដែលបានចូលរួមលើកទឹកចិត្ត ផ្ទុយស្រឡះពីមិត្តភ័ក្តិ ទាំងអស់កំពុងតែអបអរសាទរការបញ្ចប់ការសិក្សារបស់ពួកគេ នៅខាងក្រោយអាគារ គ ក្រោមដើមចំប៉ាសំលេងយំខ្សឹកខ្សួលអណ្តឺតអណ្តក់របស់គរុសិស្សម្នាក់លឺសូរ ងូវៗធ្វើអោយ មិត្តគេម្នាក់ដើរទៅលួងលោមយ៉ាងប្រញាប់ នរណាគេទៅហ្ន៎ មកយំមានទុក្ខ ខណះដែលអ្នកដ៏ទៃសប្បាយខ្ញៀវខ្ញារជាមួយនឹងជោកជ័យរបស់ពួកគេ នៅពេលគេបែរមុខមក ទើបដឹងថាបុរសម្នាក់ខ្ពស់សង្ហារដូចទេពរិន្ទដារ៉ូ សំបុរខ្មៅស្រអែមសក់សិតវែកចំហៀង មុខ ម៉ដ្ឋដៃដូចមនុស្សស្រីម្នាក់នោះជា រាជ្យ ឬទ្ឋិស័ក្តិសោះ share this share on x opens in new window x share on facebook opens in new window facebook share on linkedin opens in new window linkedin email a link to a friend opens in new window email like loading posted in uncategorized leave a comment សួស្តីចាស៎ រូបភាពដំណើរកំសាន្ត this slideshow requires javascript មិត្តភាព និងភាតរភាព ខ្ញុំស្រលាញ់មិត្តភាពជាងអ្វីៗទំាងអស់ ជាមួយបងម៉ាលីស នៅទំនប់១មករា ថ្ងៃខួបកំនើតបងភា ហាងម្ងូបបួស ជាមួយបងផល្លា នៅមុខអង្គរវត្ត នៅសៀមរាប ផ្លូវទៅ ifl នៅបាខែង មួយថ្ងៃមុនចូលឆ្នាំខ្មែរនៅស៊ូគីម៉ិច ប្រក្រតិទិន august 2026 m t w t f s s 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 dec អត្តបទពេញនិយម អត្ថបទល្បី ជាង គេ សកម្មភាពថ្មីរបស់ខ្ញុំ ទម្លាប់ចាំ នៅតែដក់ជាប់ក្នុងចិត្តខ្ញុំ មិនរបេះឡើយ ពីនេះពីនោះ អារម្មណ៏ពិតនាថ្ងៃនេះ សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ្ងៃស្អែក ពិភាក្សាគ្នានៅទីនេះ សំណាងខ្ញុំ on ទម្លាប់ចាំ នៅតែដក់ជាប់ក្នុងចិត ទេវតាចិត្តល្អ on សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ ទេវតាចិត្តល្អ on ទម្លាប់ចាំ នៅតែដក់ជាប់ក្នុងចិត សំណាងខ្ញុំ on ទម្លាប់ចាំ នៅតែដក់ជាប់ក្នុងចិត ទេវតាចិត្តល្អ on ទម្លាប់ចាំ នៅតែដក់ជាប់ក្នុងចិត សំណាងខ្ញុំ on សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ សំណាងខ្ញុំ on អារម្មណ៏ពិតនាថ្ងៃនេះ តា ម៉ាប់ on អារម្មណ៏ពិតនាថ្ងៃនេះ តា ម៉ាប់ on សែនក្បាលទឹក ទេអ្នកទាំងអស់គ្នាថ សំណាងខ្ញុំ on អារម្មណ៏ពិតនាថ្ងៃនេះ អ្នកជិតខាងរបស់ខ្ញុំ ម្ចាស់ប្លក់ល្បីៗទំាងឡាយ ក្មេងស្រែ តាម៉ាប់ ទេវតាចិត្តល្អ បងមករា បងស្រី លីកល្យាណ បេតិកភ័ណ្ឌ សុខ ចាន់ផល ស្មៅ អ្នកនិពន្ឋសួង ម៉ាក់ វែបសាយត៏ល្អៗ សប្បាយ អត្ថបទកាស្សែតក្នុងស្រុក កាស្សែត ដើមអំពិល កាស្សែត ពត័មានយុវជន កាស្សែត រស្មីកម្ពុជា កាស្សែតកម្ពុជាថ្មី កាស្សែតខេមបូឌីឌៀលលី កាស្សែតភ្នំពេញប៉ុស្តិ៍ កាស្សែតមនសិការខ្មែរ អត្ថបទកាស្សែតបរទេស កាស្សែត ក្យូដុ កាស្សែត ញូវយ៉កថាម កាស្សែត ឡឺម៉ុង កាស្សែតម៉ៃនីឈី កាស្សែតវ៉ាស៊ីងតុនប៉ុស្តិ៍ ទាក់ទងតាមរយៈ sou sotheary create your badge ចំនួនអ្នកមើលតាមជាតិនីមួយៗ ស៊ូសុធារី create a free website or blog at wordpress com subscribe subscribed ស៊ូសុធារី join 28 other subscribers sign me up already have a wordpress com account log in now privacy ស៊ូសុធារី subscribe subscribed sign up log in report this content view site in reader manage subscriptions collapse this bar loading comments write a comment email required name required website d design a site like this with wordpress com get started
|